កុំប្រហែសឲ្យសោះ កន្លែងទាំងនេះស្រីៗត្រូវឧស្សាហ៍ពិនិត្យមើលជាប្រចាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 08/11/2019
Share now

ការ​ដែល​ចេះ​សង្កេត​រូបរាង​ខ្លួនឯង​ថា​ មាន​ភាព​ប្រែប្រួល ឬ​មាន​កន្លែង​ណា​ខុស​ធម្មតា គឺជា​កាតព្វកិច្ច​របស់​ស្រី​ៗ​ខ្លួនឯង តែ​ទោះ​ជា​យ៉ាង​ណា​កន្លែង​ខ្លះ​ក៏​យើង​មិន​អាច​​ពិនិត្យ​ខ្លួនឯង​បាន​ដែរ ត្រូវ​រក​ជំនួយ​ពីគ្រូពេទ្យ។ បើ​ឃើញ​ចំណុច​គួរឲ្យ​សង្ស័យ យើង​អាច​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​បាន​ភ្លាម និង​ដឹង​ថា​អាការៈ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ។ ដូចនេះ​ហើយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ណែនាំ​ឲ្យ​ស្ត្រី​គប្បី​ត្រួត​ពិនិត្យ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ៖

១- វដ្ត​រដូវ

​ស្ត្រី​​អស់​រដូវ​​មិនសូវ​ចាំបាច់​អើពើនោះទេ តែ​ស្រ្តី​ធម្មតា​ត្រូវតែ​សង្កេត​ពី​បញ្ហា​រដូវ​ថា មក​ទៀង​ពេល​ឬ​អត់? មក​តិច​ឬ​ច្រើន​ជាង​រាល់​ដង​អត់? ពណ៌​រដូវ​ក្រហម ឬ​ខ្មៅ ហើយ​មាន​អាការៈ​ឈឺ​ចុកចាប់​ត្រង់​ណា​អត់។ មូលហេតុ​ព្រោះ​កត្តា​ទាំង​នោះ អាច​​ដឹង​ពី​សុខភាព​ថា​មាន​ភាព​ប្រក្រតី ឬ​មាន​បញ្ហា​អ្វី​មួយ។

២- សុដន់

សុដន់ជាកន្លែង​ចាំបាច់ ហើយប្រសិនបើ​ឃើញ​សុដន់​មាន​ដុំ​​រឹង​ ក្រហម ឡើងជ្រួញដូចស្របកក្រូច ក្បាលដោះផត ក្បាល​ដោះ​មាន​ដំបៅ​ហូរ​ទឹក​រងៃ​ គឺ​សុទ្ធតែ​ជា​រឿង​គួរឲ្យ​បារម្ភ។ បើ​ចង់​ដឹង​ថា សុដន់​មាន​អ្វី​ប្រែប្រួល​ខុស​ប្រក្រតី​ឬ​អត់ ស្រី​ៗ​គួរ​ស្ទាប​សុដន់​បន្ទាប់​ពី​មាន​រដូវ​ហើយ​ថ្មី​ៗ ព្រោះ​បើ​ធ្វើ​នៅ​ពាក់​កណ្តាល​វដ្ត​រដូវ សុដន់​ឡើង​តឹ​ង ឈឺ​ពិបាក​ស្ទាប។

តិចនិកសុខភាព

៣- ស្បូន

ចំពោះ​ស្ត្រី​ពេញ​វ័យ និង​ធ្លាប់​ឆ្លងកាត់​រួម​ភេទ គួរ​ទៅ​ពិនិត្យ​​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ឆ្នាំ ប្រសិនបើ​មាន​បញ្ហា​អ្វី​មួយអាច​​ព្យាបាល​ទាន់​ពេល​វេលា។ ទោះ​ជា​លទ្ធផល​មិន​ឃើញ​មាន​មហារីក​ តែ​យើង​ក៏​អាច​ដឹង​ថា​មាន​បញ្ហាបង្ក​រោគ ​ផ្សិត ឬ​ករណី​ដុះ​កោសិកា​មិន​ប្រក្រតី​ណា​មួយ​ឬ​អត់ដែរ។

អត្ថបទពាក់ព័ន្ធ៖ ​មាត់​ស្បូន​មិន​ប្រ​ក្រតី គួរ​ភ័យ​ដែរ​អត់?

៤- ទ្វារមាស

មូលហេតុ​ចាំបាច់​ដែល​ស្រ្តី​ត្រូវ​តាមដាន ព្រោះ​ត្រូវ​ដឹង​ថា​កន្លែងសំខាន់ថា​មាន​ក្លិន​អាក្រក់ ​ធ្លាក់​ស ឬ​មាន​សភាព​ហើម​ខុស​ធម្មតា​អត់ ហើយ​បើ​ឃើញ​ចំណុច​ខុសប្លែក​ត្រង់​ណាភ្លាម​ឆាប់​ទៅ​ពិភាក្សាជាមួយ​គ្រូពេទ្យ ទើបមិន​បណ្ដោយ​ឲ្យ​ស្ថានភាព​ទៅជា​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

    ផ្កាស្បូន​ - ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    សម្រាលកូន-ជឿ​ថា​មាន​ម៉ាក់​ៗ​ជាច្រើន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី