ញ៉ាំគ្រាប់ធញ្ញជាតិ ជួយមុខងារផ្លូវភេទឲ្យមានចំណង់ និងដល់ចំណុចកំពូល

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

របបអាហារ ជាកត្ដាមួយ ដែល​អាច​បង្ក​បញ្ហា និង​ជួយ​ដល់​សុខភាព​របស់យើង ហើយ​បើតាម​គេហទំព័រ​ អាហាររូបត្ថម្ភ Journal Nutrients បញ្ជាក់​ថា គ្រាប់ធញ្ញជាតិ ជួយ​ដល់មុខងារ​ផ្លូវភេទ។

ចេញផ្សាយ​នៅខែ​វិច្ឆិកា ២០១៩​នេះ ការសិក្សា​បញ្ជាក់​ថា ការញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម ឬ​ប្រមាណ កន្លះពែង រាល់ថ្ងៃ ជួយ​មុខងារ​ផ្លូវភេទ​បាន​យ៉ាងច្រើន។ ការសិក្សានេះ ធ្វើឡើង​លើ​បុរស ៨៣​នាក់ ដោយ​ឲ្យ​ពួកគេ​ញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម (ប្រមាណ ៣៦០​កាឡូរី) រាល់ថ្ងៃ ដោយ​គ្រាប់ធញ្ញជាតិ​ទាំងនោះ មាន​ដូចជា​ គ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts។

ក្រោយ​តាមដាន​រយៈពេល ១៤​សប្ដាហ៍ បុរស​ទាំងនោះ បញ្ជាក់​ថា មុខងារ​ផ្លូវភេទ​របស់​ពួកគេ ប្រសើរ​ជាងមុន ដូចជា ចំណង់ផ្លូវភេទ និង​ការឈានដល់​ចំណុច​កំពូល។ ក្រុមអ្នកស្រាវជ្រាវ បន្ថែមថា គ្រាប់ធញ្ញជាតិ ដែល​សម្បូរ​អាស៊ីដខ្លាញ់​មិនឆ្អែត និង​សារធាតុប្រឆាំង​អុកស៊ីដកម្ម ជាកត្ដា​សំខាន់ ជួយ​ជំរុញ​មុខងារ​ផ្លូវភេទ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 21, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 21, 2019

អ្នកអាចចូលចិត្ត