គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

កន្លង​មក​យើង​តែងតែ​ត្រូវ​បាន​អ្នក​ជំនាញ​បង្ហាញ​ពី​ការ​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​ទើប​នាំឲ្យ​កើត​បញ្ហា​ធ្លាក់​ស។ ក្នុង​នោះ​យើង​បាន​រំលង​រឿង​សំខាន់​មួយ គឺ​ការ​ធ្វើ​អនាម័យ​ជ្រុល​ក៏​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។

លោក​ស្រី​បាន​បន្ត​ទៀត​ថា ស្រីៗ​ធ្លាក់​ស​មួយ​ចំនួន ព្រោះតែ​បាត់បង់​បាក់តេរី​ល្អ​អស់​រលីង ដោយសារ​ការ​ប្រើប្រាស់​ទឹក​អនាម័យ​មានកម្រិត pH ខ្ពស់​ច្រើន​ពេក។ មូលហេតុ​ដែល​នាំឲ្យ​បាត់បង់​បាក់តេរី​ល្អ មកពី​យើង​លូក​លាង​សម្អាត​ដល់​ផ្នែក​ខាង​ក្នុង​ខ្លាំង ព្រោះ​ខ្លាច​ទ្វារមាស​មាន​​មាន​ក្លិន ឬ​សំណើម។ នៅ​ពេល​បាត់បង់​បាក់តេរី​ល្អ​អស់ គ្មាន​អ្វី​ការពារ​បាក់តេរី​អាក្រក់ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ស្ត្រីងាយ​​ឆ្លង​រោគ​ផ្សេង​ៗ ជាពិសេស​មេរោគ​នាំឲ្យ​ធ្លាក់​ស​នេះ​តែ​ម្ដង។

សុខភាពផ្លូវភេទ

នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រូប​នេះ​បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​ថែរក្សា​ទ្វារមាស​ឲ្យ​មានសុខភាពល្អ ​យើង​គួរតែ​ដឹង​ពី​របៀប​ប្រើប្រាស់​ទឹក​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ៖

១- បើ​មាន​ក្លិន​ត្រូវ​ប្រើ​ទឹក​អនាម័យ ២ ដង/​ថ្ងៃ

២- បើ​គ្មាន​បញ្ហា​ក្លិន ឬ​ធ្លាក់​ស​ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​ទេ

៣- បន្ទោបង់​រួច​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ធម្មតាពីមុខ​ទៅ​ក្រោយ ​មិន​បាច់​ប្រើ​ទឹកអនាម័យ តែ​បើ​គ្មាន​ទឹក​អាច​យក​ក្រដាស​ទៅ​ផ្ដិត​សម្អាត

៤- ថ្ងៃ​មក​រដូវ​អាច​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​បាន តែ​ត្រឹម​លាង​សម្អាត​ពី​ក្រៅ​បាន​ហើយ កុំ​លូក​លាង​ខាង​ក្នុង។

ក្រៅពីនោះ យើង​មិន​ត្រូវ​ប្រើ​គ្រឿង​ក្រអូប ឬ​សាប៊ូអ្វី​ទៅ​លើ​តំបន់​សំខាន់​នោះ​ឡើយ ព្រោះ​វា​ក៏ជា​មូលហេតុ​ដែល​នាំឲ្យ​ឆ្លង​មេរោគ​ចូល​បរិវេណ​នោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 17, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 17, 2019

អ្នកអាចចូលចិត្ត