ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ប្រុសៗ​ខ្សោយ​មេ​ជីវិត​មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រុសៗ​ដែល​ចូលចិត្ត​ស្លៀក​ពាក់​ខោ​រឹបៗ​ពេក ក៏​ជា​មូលហេតុ​ធ្វើ​អត់​មាន​កូន​ដែរ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយថា ធម្មតា​សរីរាង្គ​បន្តពូជ​ទាំង​បុរស​ទាំង​ស្រ្តី ​ត្រូវ​ការ​បិទ​បាំង តែ​ការ​បិទ​បាំង​ដោយ​ស្លៀក​ខោ​រឹប​រយៈ​ពេល​យូរ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពងស្វាស​ដែរ។ ចំពោះ​មូលហេតុ​ដែល​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​អះ​អាង​ថា អាច​ប៉ះពាល់​ដល់​មេជីវិត​នោះ ទី១ ការ​ស្លៀក​រឹប​តឹង ធ្វើ​ឲ្យ​រលាក ធ្វើ​ឲ្យ​ហប់​បែក​ញើស ទី២ គ្មាន​ខ្យល់​ចេញ​ចូល បែប​នេះ​ពង​ស្វាស​មិន​អាច​បង្កើត​មេ​ជីវិត​បាន​ល្អ​ទេ។

ពេលខ្លះ​ប្រុសៗ​មាន​មេ​ជីវិត​ដែរ តែ​មិន​គ្រប់​លក្ខណៈ ជួនកាល​អាច​មាន​កូន​ដែរ តែ​ដល់​មាន​កូន​មក កូន​សុខភាព​មិន​ល្អ ឯ​អ្នក​ខ្លះ​ទៀត​មេ​ជីវិត​បង្ក​កំណើត​បាន​បន្តិច កូន​អ​ត់វិវត្ត ឬ​វិវត្ត​មក ធ្វើ​ឲ្យ​មាន​ជំងឺ​ពី​កំណើត។

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិតបន្តថា ទោះ​បែប​នេះ​ក្តី មិន​មាន​ន័យ​ថា​ដាច់​ខាត​ប្រុសៗ​មិន​អាច​ស្លៀក​ពាក់​រឹប​តឹង​នោះ អាច​ស្លៀក​បាន តែ​កុំ​ស្លៀក​យូរ​ពេក ត្រូវ​ឆាប់​ដោះ​ចេញ ព្រោះ​សរីរាង្គ​បន្ត​ពូជ​យើង ត្រូវ​ការ​ការ​សម្រាក​ដូច​រាងកាយ​​យើង​អ៊ីចឹង​ដែរ។

ការ​ស្លៀកពាក់​រឹប​គ្រាន់​តែ​ជា​កត្តា​រួម​ផ្សំ​ប៉ុណ្ណោះ ឯ​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ប្រុស​ខ្សោយ​មេជីវិត​នោះ ដោយសារ​មូលហេតុ​ផ្សេង​ទៀត មាន ការ​ផឹក​ស្រា ជក់បារី ប្រើ​គ្រឿង​ញៀន ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​មួយ​ចំនួន ការ​ប៉ះពាល់​ជាមួយ​កាំរស្មី ឬ​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 20, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 20, 2019

អ្នកអាចចូលចិត្ត