backup og meta

អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង

    ពេល​យើង​នៅ​ក្មេង បើ​និយាយ​ដល់​រឿង​ស្ពេម (មេជីវិត​ឈ្មោល) ច្បាស់​ជា​ត្រូវ​គេ​សើច​មិន​ខាន ប៉ុន្តែ​ពេល​ពេញ​វ័យ វា​បែរ​ជា​រឿង​សំខាន់​ទៅ​វិញ ព្រោះ​ជាប់​ទាក់​ទង​ដល់​ការ​បង្ក​កំណើត​របស់​យើង​បាន។ គ្នា​យើង​ប្រុស​ភាគ​ច្រើន​ស្គាល់​អ្វី​ជា​ស្ពេម ឬ​ទឹកកាម ប៉ុន្តែ​មាន​អាថ៌​កំបាំង​គួរ​ឲ្យ​ចង់​សើច​ខ្លះ ពាក់​ព័ន្ធ​​មេជីវិត​ដ៏​សំខាន់​នេះ​អត់ ដែល​យើង​មិន​ធ្លាប់​ដឹង។ អ៊ី​ចឹង “Hello គ្រូពេទ្យ’ នឹង​ប្រាប់​គ្នា​យើង​ខ្លះៗ​ក្នុង​អត្ថបទ​នេះ។

    ១- មេជីវិត​ឈ្មោល (ទឹកកាម) អាច​ប្រើ​ជា​ទឹក​ថ្នាំ​សរសេរ​សំបុត្រ​សម្ងាត់

    ជា​ការ​ពិត​ណាស់ អំឡុង​ពេល​សង្គ្រាម​លោក​លើកទី​២ ចារកម្ម​ពិសេស​អង់គ្លេស (British Secret Intelligence Service) បាន​ប្រើ​ប្រាស់​ទឹក​កាម លាយ​ជាមួយ​សារធាតុ​​រាវ​ក្នុង​រាងកាយ ដើម្បី​ប្រើ​ជា​ទឹក​ថ្នាំ​សម្រាប់​សរសេរ​លើក​សារ​សម្ងាត់។ ភ្នាក់​ងារ​សម្ងាត់​អង់គ្លេស ក្នុង​អង្គភាព MI6 បាន​ព្យាយាម​ស្វែង​រក​សារធាតុ​មួយ​ដែល​គ្មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​អ៊ីយ៉ូដ ដើម្បី​ផលិត​ជា​ទឹក​ថ្នាំ​គ្មាន​ពណ៌ ដោយ​ក្រោយ​មក ពួកគេ​បាន​រកឃើញ​ថា ទឹក​កាម​ប្រុស​យើង​នេះ​ឯង ជា​សារធាតុ​ឥត​ខ្ចោះ​មួយ​សម្រាប់​ផលិត​ទឹក​ថ្នាំ​គ្មាន​ពណ៌​នេះ។ ការ​សិក្សា​នេះ គឺ​រក​ឃើញ​ដោយ​អគ្គនាយក​នៃ​ភ្នាក់ងារ​ពិសេស​អង់គ្លេស លោក Mansfield Cumming ជា​អ្នក​ដឹកនាំ។

    ២- ទឹកកាម​អាច​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី

    អាលែកហ្ស៊ី​ទឹក​កាម ស្តាប់​ទៅ​ពិត​ជា​កំសត់​ណា​សម្រាប់​គ្នា​យើង​មួយ​ចំនួន ប៉ុន្តែ​វា​ជា​ការ​ពិត។ អាលែកហ្ស៊ី​ទឹក​កាម ជា​លក្ខខណ្ឌ​សុខភាព​កម្រ​ សម្ដៅទៅ​លើ​ប្រតិកម្ម​ប្រូតេអ៊ី​មាន​ក្នុង​ទឹក​កាម។ រោគ​សញ្ញា​អាលែកហ្ស៊ី​ទឹក​កាម អាច​នាំ​ឡើង​ក្រហម ហើម ឈឺ​ចាប់ មាន​អារម្មណ៍​ដូច​ជា​រលាក។

    រោគ​សញ្ញា​ទាំង​នេះ ជា​ធម្មតា​កើត​មាន​លើ​តំបន់​ណា​ដែល​បាន​ប៉ះពាល់​ជា​មួយ​ទឹក​កាម ខណៈ​ប្រតិកម្ម​អាច​ចាប់​ផ្តើម​​កើត​មាន​លឿន​បំផុត ត្រឹម​តែ ១០នាទី បន្ទាប់​ពី​ប៉ះពាល់។ បញ្ហា​អាលែកហ្ស៊ី​ទឹក​កាម អាច​កើត​លើ​ទាំង​ប្រុសៗ និង​ស្រីៗ ដោយ​ប្រុសៗ​អាច​នឹង​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​កាម​ខ្លួន​ឯង ប៉ុន្តែ​វា​ជា​រឿង​កម្រ​បំផុត។ អ្វី​កាន់​តែ​ល្អ​នោះ អាលែកហ្ស៊ី​ទឹក​កាម អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​ជាតិ​អ៊ីស្តាមីន (Antihistamines) និង​ការពារ​ដោយ​ការ​ប្រើ​ស្រោម​អនាម័យ

    ៣- ហាត់​ប្រាណ​ប៉ះ​ពាល់​ដល់​គុណ​ភាព​មេជីវិត

    ការ​ហាត់​ប្រាណ ធ្លាប់​ត្រូវ​អ្នក​ជំនាញ​អះអាង​ថា អាច​ជួយ​​ពង្រឹង​គុណភាព និង​ចំនួន​មេជីវិត​ឈ្មោល​បាន។ ប្រុសៗ​វ័យ​ក្មេង ដែល​និយម​ហាត់​ប្រាណ​ជា​ប្រចាំ គឺ​មាន​មេជីវិត​ឈ្មោល ច្រើន​ជាង​ក្មេង​ប្រុសៗ​ដែល​មិន​សូវ​សកម្ម​នឹង​ការ​ហាត់​ប្រាណ។ ទោះ​ជា​យ៉ាង​ណា ការ​អះអាង​នេះ មិន​មែន​មាន​ន័យ​ថា ហាត់​ប្រាណ​មិន​មែន​សុទ្ធ​តែ​ជួយជីវិត​ឈ្មោល បើ​ហាត់​លើក​កម្រិត​ក៏​នាំ​ឲ្យ​គុណ​ភាព​​ថយ​ចុះ​បាន​ដែរ។

    ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ប្រុសៗ​ឧស្សាហ៍​បញ្ចេញ​ទឹក​កាម​បាន ៤ ដង/ខែ គឺ​មាន​មេជីវិត​សុខភាព​ល្អ និង​ចំនួន​គ្រប់​គ្រាន់។ ការ​សម្រេច​កាម​ច្រើន​ដង អាច​ធ្វើ​ឲ្យ​ចំនួន​មេជីវិត​ធ្លាក់​ចុះ​ក៏​ពិត​មែន ប៉ុន្តែ​ការ​សិក្សា​អះអាង​ថា គុណ​ភាព​មេ​ជីវិត​គឺ​នៅ​ដដែល​នោះ​ទេ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- មេជីវិត​ឈ្មោល អាច​រស់​នៅ​ក្នុង​ខ្លួន​យើង​ យូរ​ជា​ងអ្វី​យើង​ធ្លាប់​គិត​ទៅ​ទៀត

    មេជីវិត​ឈ្មោល អាច​រស់​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន​រយៈ​ពេល​យូរ ដោយ​ការ​សិក្សា​ជា​ច្រើន អះអាង​ថា មេជីវិត​ឈ្មោល អាច​រស់​នៅ​ក្នុង​រាងកាយ​យើង​រហូត​ដល់​ទៅ ៥​ថ្ងៃ។ ប៉ុន្តែ​លើស​ពី​ការ​សិក្សា​នេះ​ទៅ​ទៀត ការ​ពិត​មេជីវិត​ឈ្មោល អាច​រស់​នៅ​ក្នុង​អាង​ទឹក​ក្តៅ ឬ​ផ្ទៃ​ស្ងួត​បាន​យូរ​ដូច​គ្នា។

    ៥- រាង​កាយ​មនុស្ស​ប្រុស​ផលិត​មេជីវិត​ឈ្មោល​រហូត

    ស្រប​ពេល​ដែល​ស្រីៗ​កើត​មក គឺ​មាន​ពង​មេជីវិត​ញី​ស្រាប់​នោះ ថ្ងៃ​ណា​មួយ​ក្នុង​ជីវិត ពង​មេជីវិត​ញី​ក្នុង​ខ្លួន​ស្រីៗ និង​ត្រូវ​អស់ មិន​អាច​បង្ក​កំណើត​បាន​ទៀត​ទេ។ ប៉ុន្តែ​រឿង​នេះ ប្រុសៗ​មិន​ដូច​ស្រីៗ​ទេ ព្រោះ​រាងកាយ​ប្រុសៗ មិន​ដែល​បញ្ឈប់​ការ​ផលិត​មេជីវិត​ទេ ទោះ​ជា​ឈាន​ដល់​វ័យ​ចំណាស់​ក៏​ដោយ ខណៈ DNA មេជីវិត​អាច​នឹង​បែក​ខ្ញែក​កាន់​តែ​ច្រើន គ្រាន់​តែ​ចំនួន​មេជីវិត​ថយ​ចុះ​ម្តង​​បន្តិចៗ​ប៉ុណ្ណោះ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម