កើត​ជំងឺស្បូនម្យ៉ាងនេះ ស្រីៗពិបាកមានកូន ឬមានហើយងាយរលូតទៅវិញ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/11/2020 . អាន 2 នាទី
Share now

បញ្ហា​ស្អិត​ស្បូន ជា​កត្តា​បង្ក​មួយ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀង​ទាត់ និង​មាន​ឈាម​តិច​ពេល​មក​រដូវ ដែល​វា​បណ្ដាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ហេតុ​អ្វី​បាន​ស្ត្រី​យើង​កើត​ជំងឺ​ស្អិត​ស្បូន​​នេះ? លោក​បន្ត​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​កើត​បញ្ហា​ស្អិត​ស្បូន​មាន​ដូច​ជា ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ ស្ត្រី​ធ្លាប់​ធ្វើ​ការ​រំលូត​កូន​ញឹក​ញាប់ ស្ត្រី​មាន​បញ្ហា​រលាក​អាង​ត្រគាក មានជំងឺរលាកដៃស្បូន មាន​ប្រវត្តិ​ធ្លាក់​ស និង​ក្លាយ​ជា​ករោគ ជាដើម។ ក្នុង​ករណី​ដែល​គ្នា​យើង​ស្រីៗ មាន​បញ្ហា​ស្អិត​ស្បូន​នេះ យើង​អាច​ដឹង​បាន​ដោយ​រោគ​សញ្ញា​រួម​មាន៖

  • ស្ត្រី​មាន​បរិមាណ​ឈាម​រដូវ​តិច​ជាង​ធម្មតា ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​នៅ​ផ្នែក​ណា​មួយ
  • មិន​មាន​រដូវ ឬ​រាំង​រដូវ ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង
  • ឧស្សាហ៍​រលូត​កូន​នៅ​ត្រី​មាស​ទី១ ពេល​មាន​ផ្ទៃ​ពោះ
  • ​ឈឺ​ចាប់​នៅ​អាង​ត្រគាក

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​រួច ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន និង​ព្យាបាល​ដោយ​ការ​វះ​កាត់​តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​អ្នក​ជំងឺ​អាច​ប្រែ​ក្លាយ​មក​សភាព​ធម្មតា​វិញ និង​អាច​មាន​កូន ដោយ​លែង​រលូត​នៅ​ថ្ងៃ​អនាគត។

កូនក្រៅស្បូនHello_គ្រូពេទ្យ

ដ្បិត​ជំងឺ​ស្អិត​ស្បូន អាច​ព្យាបាល​ឲ្យ​ស្បូន​ស្ត្រី​ត្រឡប់​មក​សភាព​ដើម​វិញ​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​ស្រី​ក៏​អាច​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​កើត​ឡើង​ទាន់​បាន​ដោយ បញ្ឈប់​ការ​រំលូត​កូន ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

កត្តាប៉ុន្មាននេះ បណ្ដាលឲ្យកើតបញ្ហាធ្មេញបង្ករោគ យូរទៅអាចរាលដាលដល់ខួរក្បាល

សុខភាពមាត់ធ្មេញ - បញ្ហា​មាត់​ធ្មេញ​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​បង្ក​រោគ​នៅ​ធ្មេញ ដែល​ជា​បញ្ហា​មួយ​អាច​រាល​ដាល​ទៅ​ផ្នែក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស

ធ្លាក់ស-ស្រីៗ​គ្នា​យើង​ប្រហែល​ជា​បាន​ដឹង និង​ឮ​ពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ញ៉ាំ​ទំពាំង និង​ត្រប់ ព្រោះ​តែ​មាន​ការ​លើក​ឡើង​ថា ការ​ញ៉ាំ​បន្លែ...

ដោយ ដេត ធន្នី

ពិតទេ ផឹកស្រាពេលមករដូវ ជួយឲ្យឈាមអាក្រក់ធ្លាក់មកអស់?

មករដូវ - មាន​ការ​ជឿ និង​អនុវត្តៗ​គ្នា​មក​ថា ការ​ផឹកស្រា​ពេល​កំពុង​មក​រដូវ​ល្អ​ចំពោះ​សុខភាព​ស្ត្រី ជួយ​ឲ្យ​ឈាម​រដូវ​មិន​ល្អ​ធ្លាក់​មក​អស់។ តើ​ជំនឿ​បែប​នេះ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ម៉េចបានអាការៈឈឺធ្មេញ ពេលយប់ ពិបាកទ្រាំជាងពេលថ្ងៃ?

ឈឺធ្មេញ - រាល់​ពេល​ឈឺ​ធ្មេញ យើង​ស្ទើរ​តែ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​ពេល​ថ្ងៃ​យើង​មិន​សូវ​ឈឺ​ទេ តែ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ពុកឆ្អឹង

ស្រីៗងាយនឹងពុកឆ្អឹង! តែកុំបារម្ភ នេះជាតិចនិកជួយឲ្យឆ្អឹងនៅតែរឹងមាំ ទោះវ័យច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 3 នាទី
ស្រុតស្បូន

ស្រ្តីវ័យកណ្ដាលចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានជំងឺស្រុតស្បូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 20/11/2020 . អាន 2 នាទី
សុខភាពស្ត្រី

ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 18/11/2020 . អាន 2 នាទី
រលាកអញ្ចាញធ្មេញ

រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/11/2020 . អាន 2 នាទី