backup og meta

រត់ហាត់ប្រាណរបៀបនេះ ​អាចជួយដុតកាឡូរីបានកាន់តែច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

    រត់ហាត់ប្រាណរបៀបនេះ ​អាចជួយដុតកាឡូរីបានកាន់តែច្រើន

    មនុស្សយើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ការ​រត់​ធ្វើ​ជា​លំហាត់​ប្រាណ​ដើម្បី​ពង្រឹង​បេះដូង​និង​ប្រព័ន្ធ​សរសៃ​ឈាម​តែក៏មានគ្នា​យើង​ផ្សេង​មួយ​ចំនួន​ទៀត​បែរ​ជា​ជ្រើស​រើស​យក​ការ​រត់​ធ្វើ​ជា​លំហាត់​ប្រាណ​ដើម្បី​ដុត​កាឡូរី និង​ដើម្បី​រក្សា​រូប​រាង​កាយ​ទៅ​វិញ។ ជា​យូរ​​ឆ្នាំ​មក​ហើយ ដែល​អ្នក​ហាត់​ប្រាណ​ជា​ច្រើន បញ្ជាក់​ថា​ការ​រត់​គឺ​ជា​វិធី​ហាត់​​ប្រាណ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ដុត​ជាតិ​ខ្លាញ់​ និង​កាឡូរីក្នុងខ្លួន​។

    ១- ចំពោះ​អ្នក​រត់​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា

    ជា​ទូទៅ​ចំពោះ​គ្នាយើងដែល​រត់​និង​​មាន​ទម្ងន់​ខ្លួន​មធ្យម​គឺ​អាច​ដុត​កាឡូរី​បាន ១០០​កាឡូរី​ក្នុង​ចម្ងាយ​រត់​១ម៉ាយ (ប្រហែល ១,៦ គីឡូម៉ែត្រ)។ ចំនួន​កាឡូរី​ដែល​ដុត គឺ​មិន​អាស្រ័យ​លើ​រយៈពេល​រត់​ទេ ជា​ឧទាហរណ៍ បើ​យើង​​ចំណាយ​ពេល ២០នាទី រត់​ចម្ងាយ​១ម៉ាយ កន្លះ ​យើង​ដុត​បាន​១៥០​កាឡូរី ប៉ុន្តែ​បើយើង​​រត់​ក្នុង​ល្បឿន​លឿន​ជាង​នេះ ហើយ​អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ​ជាង​នេះ​ពីរ​ដង ក្នុង​រយៈពេល​ដូច​គ្នា នោះយើង​​នឹង​ដុត​បាន ៣០០ កាឡូរី។ ដូច​នេះ​ហើយ បើ​សិន​យើង​​មិន​មាន​ពេល​ច្រើន​ទេ យើង​​អាច​បង្កើន​កម្រិត​ក្នុង​ការ​ហាត់​រត់​ឲ្យ​ខ្លាំង​ដើម្បី​អាច​ទទួល​បាន​ប្រសិទ្ធិភាព​ដូច​គ្នា។ ត្រូវ​ប្រាកដ​ថា យើង​​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក​ទេ ព្រោះ​ថា​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក អាច​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​ចំពោះ​សុខភាព​របស់​យើង​បាន​។

    អត្ថបទពាក់ព័ន្ធ៖

    ២- ចំពោះ​អ្នក​រត់​ដែល​លើស​ទម្ងន់

    មនុស្ស​ដែល​មាន​ទម្ងន់​ខ្លួន​លើស​ទម្ងន់ នឹង​ដុត​កម្រិត​កាឡូរី​កាន់​តែ​ខ្លាំង​នៅ​ពេល​ហាត់​រត់ បើ​ធៀប​ជាមួយ​អ្នក​ដែល​មាន​ទម្ងន់​តិច​ជាង។ នេះ​មាន​ន័យ​ថា បើ​ខ្លួនយើង​កាន់​តែ​ធ្ងន់ កម្រិត​កាឡូរី​ដែល​ដុត​គឺ​កាន់​តែ​ច្រើន។ ទាំង​នេះ​គឺ​ជា​ព័ត៌មាន​ដែល​ល្អ​បំផុត​សម្រាប់គ្នាយើង​​ដែល​ចង់​បាន​រាង​កាយ​សមសួន​មក​វិញ​។

    អត្ថបទគួរអាន៖ 

    ៣- កម្រិត​កាឡូរី​ក្រោយ​ការ​រត់

    ពេល​ដែលយើង​រត់​កាន់​តែ​លឿន ចង្វាក់​បេះដូង​របស់យើង​នឹង​កាន់​តែ​កើន​ឡើង។ បន្ទាប់​ពី​ការ​រត់​ខ្លាំង​រួច​មក រាង​កាយ​នឹង​ត្រូវ​ការ​ពេល​មួយ​ចំនួន​ដើម្បី​ឲ្យ​ត្រលប់​មក​ប្រក្រតី និង​សម្រួល​មក​ស្ថានភាព​ធម្មតា​វិញ។ ដោយ​សារ​តែ​បេះដូង​កំពុង​តែ​លោត​ខ្លាំង រាង​កាយយើង​នឹង​ចំណាយ​កម្រិត​កាឡូរី​កាន់​តែ​ច្រើន​ទៅ​ៗ ទោះ​បី​ជា​យើង​ឈប់​រត់​ហើយ​ក៏​ដោយ ដែល​នេះ​ហើយ​ជា​របៀប​ដែល​រាង​កាយ​ដុត​កាឡូរី។ ដូច​នេះ​ យើង​គួរ​តែ​ជ្រើស​រើស​យក​គុណ​ប្រយោជន៍​ពី​សកម្មភាព​នេះ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ដុត​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន ដោយ​រួម​ផ្សំ​ការ​រត់​នឹង​ពេល​សម្រាក។ នេះ​ជា​ឧទាហរណ៍​ដើម្បី​ជំរុញ​ការ​ដុត​កាឡូរី​ក្រោយ​ហាត់​ប្រាណ៖

    -កម្ដៅ​សាច់​ដុំ ៥នាទី

    -រត់​ក្នុង​ល្បឿន​លឿន ១នាទី​ រួច​រត់​ក្នុង​ល្បឿន​យឺត ១នាទី  រួច​ធ្វើ​របៀប​នេះ​ចំនួន ៥ដង

    -ឈប់​សម្រាក​រយៈពេល ៥នាទី

    បន្ថែម​លើ​នេះ បន្ទាប់​ពី​រត់​រួច សូម​ប្រាកដ​ថាយើង​ត្រូវ​សម្រាក ប្រហែល ៣០នាទី ទៅ​មួយ​ម៉ោង​មុន​នឹង​ចាប់​ផ្ដើម​ញ៉ាំ​អាហារ ដើម្បី​ឲ្យ​រាង​កាយ​មាន​ពេល​ដុត​កម្ទេច​ជាតិ​ខ្លាញ់​ដែល​លើស​នោះ​កាន់​តែ​លឿន។ ការ​ធ្វើ​ដូច​នេះ យើង​នឹង​ស្រក​ទម្ងន់​កាន់​តែ​លឿន។

    កម្មវិធី​សម្រក​ទម្ងន់​ជា​ច្រើន គឺ​ប្រើ​តាម​វិធី​ហាត់​ខាង​លើ​នេះ​ដោយ​សារ​តែ​ប្រសិទ្ធិភាព​ដ៏​ល្អ​របស់​វិធីនេះ។ កម្រិត​ពិត​ប្រាកដ​នៃ​ការ​ដុត​កម្រិត​កាឡូរី គឺ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ ដែល​មាន​អត្រា​សាច់​ដុំ​និង​កម្រិត​ជាតិ​ខ្លាញ់​សរុប​ក្នុង​ខ្លួន​របស់​យើងដែរ​។

    ជា​ការ​សំខាន់​គឺ​ត្រូវ​ចាប់​ផ្ដើម​យឺត​ៗ​ជាមុន​សិន ជា​ពិសេស​បើយើង​ជា​មនុស្ស​ដែល​មិន​សូវ​មាន​សកម្មភាព​ក្នុង​រយៈពេល​យូរ។ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ខ្លួន​ឯង​នឿយ​ហត់​ខ្លាំង យើង​គួរ​ព្យាយាម​កម្រិត​ការ​រត់​របស់​ខ្លួន​ដោយ​ចាប់​ផ្ដើម​យឺតៗ​ជាមុន​សិន និង​បង្កើន​បន្តិច​ម្ដង​ៗ។ បើ​សិន​យើង​ធ្លាប់​មាន​បញ្ហា​របួស​លើ​សន្លាក់​ឆ្អឹង ឬ​ជើង យើង​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ជាមុន​សិន មុន​នឹង​ហាត់​រត់ ដើម្បី​ចៀស​ពី​ការ​ឈឺ​ចាប់​អំឡុង​ពេល​រត់។

    អត្ថបទពាក់ព័ន្ធ៖ 

  • ឧបករណ៍បីយ៉ាងនេះ សំខាន់សម្រាប់អ្នកទើបចាប់ផ្ដើមរត់ហាត់ប្រាណដំបូងៗ
  • ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត?
  • រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
  • នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម