ប្រឆាំងនឹង​​វីរុស​ COVID-19 ធ្វើ​ម៉េចទើបប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/03/2020
Share now

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​វីរុស​ ​COVID-19​ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត​ ហើយមកដល់ពេល​នេះ​ នៅកម្ពុជារក​ឃើញអ្នកឆ្លងវីរុស​ COVID-19 ​​ចំនួន​១២ករណី។ ក្រៅ​ពី​ធ្វើ​តាម​វិធាន​ការ​ការពារ​ឆ្លង​វីរុស​​ COVID-19 ពី​ក្រសួង​សុខា​ភិ​បាល ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក ប្រព័ន្ធ​ភាព​សាំ​ក៏​មាន​តួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ប្រឆាំង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខ្លួន​ផង​ដែរ។

ឱសថការី សៀកហេង គឹមហ៊ាន់ បម្រើការងារនៅឱសថស្ថាន UCare បានពន្យល់ថា ប្រព័ន្ធ​ភាព​សាំ ​គឺ​ជា​រ​នាំង​ការពារ​រាងកាយ​មនុស្ស​ពី​វីរុស ឬ​បាក់តេរី​នៅពេលមាន​មេរោគណាមួយចូលក្នុងខ្លួន។

ដើម្បី​ទទួលបាន​ប្រព័ន្ធ​ភាព​សាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ យើង​ត្រូវ ៖

– ញាំ​របប​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែឈើ
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់
– រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ
– គេង​ឲ្យ​គ្រប់​គ្រាន់
– កុំ​ជក់​បារី
– ឈប់ ឬ​កាត់​បន្ថយការ​ផឹក​គ្រឿង​​ស្រវឹង
– ជៀស​វាង​ការ​ឆ្លង​មេរោគ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ។

អត្ថបទពាក់ព័ន្ធ៖

ប្រព័ន្ធ​ភាព​សាំ​ក៏​អាច​ចុះ​ខ្សោយ​បាន​ដែរ​ អាស្រ័យ​ទៅ​លើ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។​ ទង្វើ​ដែល​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​​រួម​មាន៖

– ជក់​បារីច្រើន
– ផឹក​ស្រា​ច្រើន
– ឧស្សាហ៍​កើត​ស្រ្តេស
– ឆាប់​នឿយ​ហត់
– ឧស្សាហ៍​កើត​ជំងឺ​ផ្តា​សាយ
– លើស​ទម្ងន់
– មិន​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា?ត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

    ពពោះ - អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

    មករដូវ - មាន​ស្រីមួយ​ចំនួន​ញ៉ាំ​ថ្នាំ​ដើម្បី​បំប៉ន​សុខភាព ឬ​​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ ព្រោះខ្លាចប៉ះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

    COVID-19 - ​អ្នក​ជំងឺ​មហារីក​ដែល​មាន​ឆ្លង​ជំងឺ COVID-19 ដែល​ប្រើ​ប្រាស់​ថ្នាំ hydroxychloroquine និង​ថ្នាំ​ប្រឆាំង​មេរោគ azithromycin...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី