ចូលចិត្តញ៉ាំ​អាហារ​កញ្ចប់​ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/05/2020
Share now

នៅ​ក្នុង​សម័យ​កាល​ដែល​មនុស្ស​កាន់​​មមាញឹក​ អាហាររហ័ស ឬ​អាហារ​កញ្ចប់​កាន់ពេញ​និយម​ខ្លាំង​ឡើងៗ​នៅ​ជុំ​វិញ​ពិភព​លោក ទោះ​បី​ជា​គ្រប់គ្នា​ដឹង​ថា​វា​មិន​ល្អ​ចំពោះសុខភាព​ក៏ដោយ។ ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​អាហារ​កែច្នៃ​អាច​បណ្តាល​ឲ្យ​ឡើង​មុន ជំងឺ​បេះ​ដូង បញ្ហា​ធ្មេញ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​មួយ​ចំនួន​នៃ​រាងកាយ​ នេះបើតាមបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ។

១. ប្រព័ន្ធ​រំលាយ​អាហារ និង​សរសៃ​ឈាម​បេះដូង

អាហារ​កញ្ចប់ និង Fast food ​ផ្ទុក​កាបូអ៊ីដ្រាត​ច្រើន ហើយ​មាន​ជាតិ​កាក​សរសៃ​តិច។ នៅ​ពេល​​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់ផ្តើម​រំលាយ​អាហារ​ទាំងនោះ ជាតិ​កាបូអ៊ីដ្រាត​នឹង​ក្លាយ​ជា​​គ្លុយកូស (ស្ករ) ទៅ​ក្នុង​ចរន្ត​ឈាម​។ ជា​លទ្ធផល​ បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើងហើយ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់ និង​ភាព​ធន់​នឹង​អាំង​ស៊ុយ​​លីន។

២. ប្រព័ន្ធ​ផ្លូវ​ដង្ហើម

ញ៉ាំ Fast food ឬ​អាហារ​កញ្ចប់ ធ្វើ​ឲ្យ​លើស​កាឡូលី បណ្តាល​ឲ្យ​ឡើង​ទម្ងន់។​ ការ​លើស​ទម្ងន់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ផ្លូវ​ដង្ហើម រួម​មាន​ដង្ហើម​ខ្លីៗ និង​ជំងឺ​ហឺត។ លើស​ទម្ងន់​អាច​ដាក់​សម្ពាធ​ទៅ​លើ​បេះដូង​ និង​សួត​ ហើយ​សញ្ញា​នឹង​ចេញ​មក​ទោះបី​វា​តិចតួច​ក្តី។ យើងអាច​​ពិបាក​ដក​ដង្ហើម​ពេល​កំពុង​ដើរ ឡើង​ជណ្តើរ ឬ​ហាត់​ប្រាណ។

៣. ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល

មនុស្ស​ដែល​ញ៉ាំ​ Fast food ឬ​អាហារ​កញ្ចប់ប្រឈម​កើត​ជំងឺ​បាក់​ទឹកចិត្ត​ជាង​មនុស្ស​ដែល​មិន​ញ៉ាំវា​សោះ ឬ​អ្នក​ដែល​ញាំ​វា​តិចតួច។ Fast food ​អាច​បំពេញ​ភាព​អត់​ឃ្លាន​បាន​រយៈ​ពេល​ខ្លី ប៉ុន្តែ​លទ្ធផល​យូរ​អង្វែង​មិន​សូវ​ជា​មាន​ភាព​វិជ្ជមាន​ប៉ុន្មាន​ទេ។

៣. ប្រព័ន្ធ​បង្កកំណើត

គ្រឿងផ្សំ​នៅក្នុង​អាហារ​កញ្ចប់អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយសារអាហារ​កែច្នៃមាន​ផ្ទុក​សារធាតុ​គីមី Phthalates។ Phthalates អាច​រំខាន​ដល់​សកម្មភាព​អរម៉ូន​នៅក្នុង​រាង​កាយ​របស់​យើង ហើយការ​ប៉ះ​ពាល់​នឹង​កម្រិត​ខ្ពស់​នៃ​សារធាតុ​គីមី​ទាំងនេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បន្ត​ពូជ ​រួម​ទាំង​ពិការ​ភាព​ពី​កំណើត​ថែម​ទៀត។

៤. ប្រព័ន្ធ​គ្រោង​ឆ្អឹង

ជាតិ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​នៅ​ក្នុង​អាហារ​កែ​ច្នៃ​អាច​បង្កើន​កម្រិត​អាស៊ីដនៅ​ក្នុង​មាត់ ទៅ​បំផ្លាញ​ស្រោម​ធ្មេញ។ នៅ​ពេល​ដែល​ស្រោម​ធ្មេញ​ខូច បាក់តេរី​អាច​តោង​នៅ​លើ​ធ្មេញ​នោះ បណ្តាល​ឲ្យ​មាន​ដង្កូវស៊ីធ្មេញ។ ភាព​លើស​ទម្ងន់​ក៏​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ជាមួយ​នឹង​ឆ្អឹង​និង​ម៉ាស​សាច់​ដុំ​ផង​ដែរ។ មនុស្ស​ធាត់​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ដួល​ និង​បាក់​ឆ្អឹង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

គេងសុខៗថប់ ដកដង្ហើមមិនដល់គ្នា បណ្តាលមកពីអីឲ្យប្រាកដ?

ដំណេក - គ្នាយើងមួយចំនួន​ច្បាស់​ជា​ធ្លាប់​ជួប​ប្រទះ​ហើយ បញ្ហា​នេះ គឺ​មាន​អារម្មណ៍​ថា ដក​ដង្ហើម​អត់​ចង់​ដល់​គ្នា ថប់ៗ​នៅ​ពេល​យប់ អាការៈបែបនេះមកពី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ

ងូតទឹក ក្រោយញ៉ាំបាយ - ហេតុអ្វីបានជា ងូតទឹកក្រោយ ញ៉ាំអាហារ ឬបាយហើយភ្លាមៗជារឿងមិនល្អ ហើយអ្នកជំនាញបានបកស្រាយពន្យល់ដូចនេះថា ការងូតទឹក...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

អ្នកធ្លាប់ពត់ធ្មេញ ចែករំលែកការលំបាកផ្សេងៗ មុននឹងបានធ្មេញស្រស់ស្អាត

ពត់ធ្មេញ - គ្នា​យើង​ណា​ដែល​ទាន់​សម័យ ចង់​ញញឹម​ស្អាត បែប​perfect smile តែ​ទម្រាំ​តែ​បាន​ធ្មេញ​ស្អាត​ស្មើ​គ្នា មិន​មែន​ងាយ​ស្រួល​ទេ​ណា ត្រូវឆ្លងការ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

ពពោះ និងទុរេន - អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​ដែរទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 18 ខែ​ឧសភា 2020

អត្ថបទគួរអាន

ក្រូចឆ្មារអំបិល

ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
គ្រឿងការី

គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
ញ៉ាំថ្នាំ

ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020
ផ្តល់ឈាម

ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020