home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ខែភ្លៀងសម្បូរមូស ចង់ដឹងថា កូនកើតជំងឺគ្រុនឈាមឬអត់ សង្កេតមើលសញ្ញាទាំងនេះ

ខែភ្លៀងសម្បូរមូស ចង់ដឹងថា កូនកើតជំងឺគ្រុនឈាមឬអត់ សង្កេតមើលសញ្ញាទាំងនេះ

ខែ​ភ្លៀង​ចូល​មក​ដល់ សម្បូរ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ខាំ​បឺត​ជញ្ជក់​ឈាម​ដែល​មាន​មេរោគ​គ្រុនឈាម។ រោគ​សញ្ញា​សំខាន់១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។

នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចំណែក​​ឯ​​មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។

ដើម្បី​ងាយ​កត់​ចំណាំ ម៉ាក់ប៉ា​អាច​សម្គាល់​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ទាំង​អស់​ខាង​ក្រោម​នេះ៖

– ក្តៅខ្លួន​ពី ៣៩-៤០ អង្សារសេ
– មុខ​ក្រហម
– ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ
– ច​ង់ក្អួត ឬក្អួត
– ឈឺ​ពោះ
– ឈឺ​សាច់ដុំ និង​សន្លាក់​ដៃ​ជើង
– មាន​ស្នាម​អុចៗ​ក្រហម​លើ​ស្បែក
– ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ជា​ដើម។

តាម​តួលេខ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០២១ នេះ មាន​កុមារ​ចំនួន ៣២នាក់ មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ បាន​ចូល​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​មួយ​នេះ។

គ្រុនឈាម

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ 2 weeks ago
x