លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើយើងសម្រាលកូនអំឡុងពេលនេះ តែសុខភាពធម្មតា មិនមានឈឺ ឬសង្ស័យកើតជំងឺកូវីដ-១៩ទេ ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យយើងឆាប់ចេញទៅផ្ទះវិញធម្មតា បន្ទាប់ពីណែនាំរបៀបថែទាំខ្លួន និងការណែនាំផ្សេងៗពីគ្រូពេទ្យជំនាញ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បន្តថា ក្នុងករណីដែលមានសាច់ញាតិមកលេង គួរបង្កើនការប្រុងប្រយ័ត្ន និងការពារជាមួយការណែនាំដូចជា៖
១. រាល់អ្នកមកលេងទាំងអស់គួរពាក់ម៉ាស់ឲ្យជាប់
២. លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត អាកុល ឬជែល។ល។
៣. ខ្ទប់មាត់ ច្រមុះជាមួយក្រដាស កំណាត់ ឬកែងដៃ ពេលក្អក ឬកណ្ដាល់ម្ដង
៤. រក្សាគម្លាតពីទារក (មិនគួរបី ឬថើបអាអូនទេ)។ល។
រាល់ក្រដាស ឬកំណណាត់ដែលប្រើខ្ទប់មាត់ ឬច្រមុះពេលក្អក ឬកណ្ដាស់គួរបោះចោលក្នុងធុងសម្រាម និងវេចខ្ជប់ឲ្យបានត្រឹមត្រូវ និងគួរលាងដៃក្រោយពេលកណ្ដាស់ ឬក្អករួច។