home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងហាមពេទ្យឯកជន ពិនិត្យព្យាបាលអ្នកជំងឺសង្ស័យកើតកូវីដ ១៩

ក្រសួងហាមពេទ្យឯកជន ពិនិត្យព្យាបាលអ្នកជំងឺសង្ស័យកើតកូវីដ ១៩

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រើន​រម្លឹក​ចុង​ក្រោយ​ដល់​គ្រប់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំង​អស់ ក្នុង​ការ​អនុវត្ត​វិធានការ​ក្នុង​ទប់​ស្កាត់ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ដើម្បី​ទប់​ស្កាត​កុំ​ឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ទ្រង់​ទ្រាយ​ធំ​ទៀត ក្រសួង​បាន​រម្លឹកឲ្យ​​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯក​ជន​ទាំង​អស់ ចូល​រួម​សហការ​ពង្រឹង​បន្ថែម​សុវត្ថិភាព ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ណែនាំ​ដូច​ជា៖

១. មិន​អនុញ្ញាត​ឲ្យ​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​សង្ស័យ​ថា​ជា ជំងឺ​កូវីដ-១៩ ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជា​ដាច់​ខាត (លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល)
២. ត្រូវ​រៀប​ចំ​តុ និង​បុគ្គលិក​គិលា​នុបដ្ឋាក-យិកា​ ម្នាក់ ក្រៅ​ច្រក​ទា្វរ​ចូល​កន្លែង​ពិនិត្យ ដើម្បី​ចាំ​យក​កម្ដៅ និង​បែង​ចែក​ជំងឺ និង​ការ​ត្រួត​ពិនិត្យ​អ្នក​ជំងឺ​ដំបូង។ គ្រប់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំង​អស់ ត្រូវ​ធានា​ថា​គ្រប់​អ្នក​ជំងឺ និង​មនុស្ស​ចេញ​ចូល​ត្រូវ​បាន​ត្រូត​ពិនិត្យ​តាម​រយៈ​ការ​វាស់​កម្ដៅ ដើម្បី​ពិនិត្យ​រក​មើល​ករណី​សង្ស័យ​ជំងឺ​កូវីដ-១៩
៣. បើ​មាន​សញ្ញា​ណាមួយ​ដូច​ក្នុង​និយមន័យ​កូវីដ-១៩ អ្នក​ជំងឺ ឬ​បុគ្គល​នោះ ត្រូវ​ឲ្យ​​ពាក់​ម៉ាស់ និង​ណែនាំ​ឲ្យ​រង់​ចាំ​មួយ​កន្លែង ដោយ​រក្សា​គម្លាត​ពី​អ្នក​ដទៃ រួច​ជូន​ព័ត៌មាន​ទៅ​កាន់​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ-ខេត្ត
៤. ត្រូវ​អនុវត្ត​​អនាម័យ​ដៃ​ជា​ប្រចាំ ដោយ​លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាល់កុល​៧០% ឬ​អាល់កុល​ជែល
៥. ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ និង​យក​សំណាក​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ជា​ប្រចាំ ចំពោះ​គ្រូពេទ្យ និង​បុគ្គលិក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩
៦. ត្រូវ​បាន​ធុង​ពណ៌​លឿង ដែល​មាន​ស្លាក​សញ្ញា​គ្រោះ​ថ្នាក់​ពណ៌​ខ្មៅ សម្រាប់​ដាក់​សំណល់​ឆ្លង​រោគ និង​សម្ភារៈ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​ជា​ករណី​កូវីដ-១៩ (ដូច​ជា​ម៉ាស់ ក្រដាស​ជូត​មាត់…)
៧. ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯក​ជន​ទាំងអស់ ត្រូវ​ជួយ​អប់​រំ​ផ្សព្វ​ផ្សាយ អំពី​វិធាន​ការណ៍​នៃ​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ដល់​បុគ្គលិក អ្នក​ជំងឺ និង​ក្រុម​គ្រួសារ​អ្នក​ជំងឺ និង​ឲ្យ​សហការ​ទប់​ស្កាត់​ការ​រាតត្បាត​ដោយ​ការ​រក្សា​គម្លាត ការ​លាង​ដៃ និង​អនុវត្ត ៣ការពារ ៣កុំ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 2 ស​ប្តា​ហ៍​មុន
x