កាន់តែគួរឲ្យខ្លាច ថ្ងៃនេះខ្មែរយើង ៣នាក់ស្លាប់ដោយសារកូវីដ ១៩ ទាំងមិនទាន់មកដល់ពេទ្យ

    កាន់តែគួរឲ្យខ្លាច ថ្ងៃនេះខ្មែរយើង ៣នាក់ស្លាប់ដោយសារកូវីដ ១៩ ទាំងមិនទាន់មកដល់ពេទ្យ

    ជនជាតិ​ខ្មែរចំនួន ៣នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅថ្ងៃទី២៤ មេសា ២០២១។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បុរសនិង​ស្ត្រីជនជាតិ​ខ្មែរ​ទាំង ៣នាក់​នោះ​​ស្លាប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយ​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ ដោយ​ជា​ករណី​សង្ស័យ​សព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​វិភាគ ជា​លទ្ធផល​បញ្ជាក់ថា​វិជ្ជមានកូវីដ ១៩។

    ជន​ជាតិ​ខ្មែរទាំង ៣នាក់ ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នោះ​រួម​មាន៖

    ១. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ ៧៩ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    ២. បុរស​ជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង

    ៣. ស្ត្រីជនជាតិ​ខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។

    គិត​ចាប់​តាំង​ពី​ការ​រាលដាល​ជំងឺកូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រហូត​ដល់​ថ្ងៃទី ២៥ មេសា ២០២១ នេះ មានករណី​​​ស្លាប់ដោយសារ​ជំងឺ​កូវីដ ៧៤នាក់។

    កូវីដ ១៩

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 25/04/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម