brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បន្តបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ១សប្តាហ៍បន្ថែមទៀត

រាជ​រដ្ឋាភិបាល​បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃ​ខេត្ត​កណ្តាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ រយៈពេល ១សប្តាហ៍​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១។

បន្តបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ១សប្តាហ៍បន្ថែមទៀត

ភូមិសាស្រ្ត​ដែល​ត្រូវ​បាន​បិទខ្ទប់ ត្រូវ​បាន​បែង​ចែក​ជា ៣ តំបន់៖

១. តំបន់ក្រហម៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​ធ្ងន់ធ្ងរ

២. តំបន់​លឿងទុំ៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ កម្រិត​មធ្យម

៣. តំបន់​លឿង៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ កម្រិតស្រាល។

តាម​រយៈ​សេចក្តី​សម្រេច​ចុះថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២១ នេះ រយៈពេល​នៃ​ការ​បិទ​ខ្ទប់​នេះ អាច​ត្រូវ​បាន​បន្ត​បន្ថែម​ទៀត អាស្រ័យ​លើ​ការ​ចូលរួម​អនុវត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​បិទខ្ទប់ និង​ស្ថានភាព​នៃ​ការ​វិវត្ត​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 26/04/2021