តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

WHO កំពុងតាមដានវីរុសអូមីក្រុងបំប្លែង ៣ ប្រភេទ

WHO កំពុងតាមដានវីរុសអូមីក្រុងបំប្លែង ៣ ប្រភេទ

វីរុស​អូមីក្រុង ជា​វីរុស​បំប្លែង​ចុង​ក្រោយ​បង្អស់​របស់​វីរុស​កូវីដ-១៩ ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​បូក​រួម​ទាំង​ខ្មែរ​យើង​ដែរ។ អង្គការ​សុខភាព​ពិភពលោក (WHO) ធ្លាប់​បាន​ឲ្យ​ដឹង​ថា វីរុស​អូមីក្រុង អាច​ជា​វីរុស​បំប្លែង​កូន​ពៅ​គេ​ដែល​នឹង​រាលដាល​ក្នុង​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​វីរុស​អូមីក្រុង​​​បំប្លែង​ចេញ​ជា​វីរុស​ប្រភេទ​ផ្សេងៗ​ទៀត ដែល​អង្គការ​សុខភាព​ពិភព​លោកកំពុង​តាមដាន​យ៉ាងយក​ចិត្ត​ទុក​ដាក់។

អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ នេះ​ថា​​ បច្ចុប្បន្ន​ អ្នក​ជំនាញ​កំពុង​​ត្រួត​ពិនិត្យ​លើ​វីរុស​ប្រភេទ​បំប្លែង​ដទៃ​បន្ថែម​ទៀត​តាម​កាល​បរិច្ឆេទ​កំណត់។ ជា​ពិសេស អង្គការ​សុខភាព​ពិភពលោក កំពុង​តាម​ដាន​បម្រែបម្រួល​វីរុស​អូមីក្រុង​បំប្លែង​ប្រភេទ BA.1.1, BA.2 និង BA.3 ។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

Verifying...

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ទន្ទឹម​នឹង​នេះ លោក​ស្រី Maria Van Kerhove អ្នក​ដឹក​នាំ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បន្ថែម​ថា ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្រើនពី​វីរុស​អូមីក្រុង​នេះ និង​អនាគត​របស់​វា​នៅ​ឡើយ​ទេ។ អ្វី​ដែល​អ្នក​ជំនាញ​ដឹង​នោះ​គឺ​ត្រឹម​តែថា​​វីរុស​នេះ អាច​រាលដាល​បាន​យ៉ាង​ឆាប់​រហ័ស និង​មិន​បង្ក​ឲ្អ្យអ្នក​ជំងឺ​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច ប៉ុន្តែ​អាច​ប៉ះពាល់​សុខភាព​ខ្លាំង​ចំពោះ​មនុស្ស​ចាស់​ដែល​ឆ្លង​ ដោយការប្រឈមនឹងជំងឺរលាកសួតស្រួចស្រាល់។

សព្វ​ថ្ងៃ​នេះ វីរុស​អូមីក្រុង​បំប្លែង​ ២ ​ប្រភេទ ត្រូវ​បាន​រាយការណ៍​ថា កំពុង​រីក​រាលដាល​ក្នុងប្រទេសមួយចំនួនលើ​ពិភព​លោក​ដោយ​បង្កើន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​លើ​ក្រុម​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង ឬ​ក្រុម​មនុស្ស​ដែល​ងាយ​ទទួល​ផល​ប៉ះពាល់​ក្រោយ​ឆ្លង​ដូច​ជា​មនុស្ស​ចាស់​ជាដើម។

ប្រទេស​ដាណឺម៉ាក ចក្រភព​អង់គ្លេស សិង្ហបុរី និង​ឥណ្ឌា ជា​ប្រទេស​ដែល​បាន​ឃើញ​ថា​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​វិជ្ជមាន​ទាក់​ទង​នឹង​ប្រភេទ​វីរុស​អូមីក្រុង​បំប្លែង BA.2 និង BA.3។

វីរុស​អូមីក្រុង​​​បំប្លែង

អានបន្ថែម៖

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត