នៅក្រោមស្ថានភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះនៃប្រាក់ចំណូល ចំនួនមនុស្សរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលមានចំណូលប្រចាំថ្ងៃក្រោម១,៩០ដុល្លារ អាចកើនពី ៤៣៤លាននាក់ទៅ៩២២លាននាក់ទូទាំងពិភពលោក។ រីឯមនុស្សទទួលបានប្រាក់ចំណួលក្រោម ៥,៥០ដុល្លារក្នុងមួយថ្ងៃនឹងកើនពី ៥៤៨លាននាក់ទៅជិត៤ពាន់លាននាក់។ ស្ត្រីគឺមានហានិភ័យខ្ពស់ជាងបុរស ព្រោះថាអ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទទួលបានសិទ្ធការងារតិចតួច ឬមិនមានតែម្ដង។
អត្ថបទគួរអាន៖
របាយការណ៍នេះបានបន្ថែមទៀតថាអ្នកធ្វើការមួយថ្ងៃ រស់មួយថ្ងៃ មិនអាចឈប់ពីការងារបាន ឬក៏មានលទ្ធភាពទិញស្បៀងបម្រុងទុកច្រើនបានដែរ។ ក្រៅពីនេះមនុស្សជាង២ពាន់លាននាក់ផ្សេងទៀតនៅលើពិភពលោកជាអ្នកប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនមានទទួលប្រាក់ថ្លៃព្យាបាលជំងឺនោះទេ។
ធនាគារពិភពលោកកាលពីអាទិត្យមុនក៏បានលើកឡើងដែរថានៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិកអាចកើនចំនួនអ្នកក្របន្ថែមដល់១១លាននាក់រប្រសិនជាស្ថានភាពវីរុស COVID-19 កាន់តែអាក្រក់ទៅ។
ដើម្បីជួយសម្រាលដល់ផលប៉ះពាល់នេះ អង្គការ Oxfam បានស្នើសុំឲ្យផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្ស និងអាជីវកម្មដែលកំពុងខ្វះខាត លុបចោលបំណុល(ប្រទេស) ការគាំទ្របន្ថែមពីIMF និងការផ្ដល់ជំនួយផ្សេងៗ។ ជារួម រដ្ឋាភិបាលជុំវិញពិភពលោកអាចត្រូវប្រមូលថវិកាយ៉ាងតិច ២,៥ទ្រីលានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។
របាកយការណ៍បន្តថាប្រទេសអ្នកមានបានបញ្ចេញប្រាក់ច្រើនលានដុល្លារដើម្បីទ្រទ្រង់សេដ្ឋកិច្ចប្រទេសខ្លួន ប៉ុន្តែប្រសិនជាប្រទេសកំពុងអភិវឌ្ឍន៍មិនអាចទប់ស្កាត់ប៉ះពាល់ទៅលើវិស័យសុខាភិបាល និងសេដ្ឋកិច្ចទេ វិបត្តិនេះនឹងបន្តមាន និងអាចផ្តល់ប៉ះពាល់កាន់តែខ្លាំងទៅគ្រប់ប្រទេសផ្សេងមិនថាប្រទេសអ្នកមាន ឬប្រទេសក្រីក្រទេ។