អ្នកវិទ្យាសាស្ត្រអូស្ត្រាលីតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19ជាលើកដំបូង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020 . អាន 2 នាទី
Share now

អ្នកវិទ្យាសាស្ត្រ​ប្រទេស​អូស្ត្រាលី​កំពុងអភិវឌ្ឍ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 គ្រោង​នឹង​តេស្ដ​ទៅ​លើ​រីរុស​រស់​ជា​លើកដំបូង​ដោយ​សហការធ្វើឡើងនៅ​កន្លែងសុវត្ថិភាពជីវសាស្ត្រមួយ​នៅប្រទេស​ហូឡង់។

ក្រុម Chemistry and Molecular Biosciences បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Viroclinics Xplore របស់​ប្រទេស​ហូឡង់​ដើម្បី​ធ្វើ​តេស្ដ​វ៉ាក់សាំង​នេះ​ទៅ​លើ​វីរុស​រស់ដើម្បី​សិក្សា​ទៅ​លើ​ដំណើរការ​របស់​វ៉ាក់សាំង​មុន​នឹង​ធ្វើ​តេស្ដ​ទៅ​លើ​មនុស្ស។

ការ​ធ្វើ​តេស្ដ​វ៉ាក់សាំង​វីរុស COVID-19​នេះ​បាន​ចាប់ផ្ដើម​នៅ​មន្ទីរពិសោធន៍ CSIRO នៅ​រដ្ឋ​ Victoria កាល​ពី​សប្តាហ៍​មុន។

វេជ្ជបណ្ឌិត Keith Chappell អ្នក​ដឹកនាំ​កម្មវិធី​វ៉ាក់សាំង​បាន​លើកឡើង​ថា​ការ​សិក្សា​ទៅ​លើ​ការ​ការពារ​គឺ​ត្រូវធ្វើ​នៅ​​ទីតាំងមានអ្នក​ជំនាញសុវត្ថិភាពជីវសាស្ត្រ​ព្រោះ​ពួកគេ​ប្រើ​វីរុស​រស់ដើម្បីផលិតវ៉ាក់សាំង ហើយ​ក្រុមហ៊ុន​ដៃគូ​ Viroclinics Xplore ក៏​ជឿថា​អាច​នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​លឿន​តាមដែលអាចធ្វើបាន។ លោក​ក៏​សង្ឃឹម​ថាវ៉ាក់សាំងនេះ​អាច​នឹង​ធ្វើ​តេស្ដ​លើ​មនុស្ស​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ។

ក្រុមអ្នកវិទ្យាសាស្ត្រ​​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ការឆ្លើយតប​រហ័ស​យក​ពី Epidemic Preparedness Innovations ដើម្បី​ផលិត​វ៉ាក់សាំងនេះ​ដែល​ចំណាយ​ពេល​ត្រឹមតែ​បីសប្តាហ៍​ក្នុង​ការ​ផលិត។ វ៉ាក់សាំង​បាន​បង្កើត​ដោយ​ប្រើ​បច្ចេកវិទ្យា​ផ្គុំ​ម៉ូលេគុល (Molecular clamp) ដែល​ចាប់​ប្រូតេអ៊ីន​របស់​វីរុស​ដើម្បី​ឲ្យ​ប្រព័ន្ធភាពស៊ាំ​ស្គាល់ និង​ប្រឆាំង​នឹង​វីរុស។

សាកលវិទ្យាល័យ Queenland ក៏​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Cytiva ដើម្បី​បង្កើត​ឧបករណ៍​សម្រាប់​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស និង​រៀបចំ​គ្រឿងបរិក្ខារ​ដើម្បី​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​ពេល​អនាគត។

គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភពលោក ១ ៥៩២ ០៣៦ករណី ក្នុង​នោះ​អ្នក​ជា ៣៥៣ ៥១៥នាក់ និង​អ្នកស្លាប់ ៩៥ ០៨០នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

    កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

    កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

    កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

    កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    អត្ថបទគួរអាន

    COVID-19

    សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី
    កូវីដ​ ១៩

    បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

    ៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
    កូវីដ ១៩

    ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី