តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កម្ពុជារកឃើញវីរុសបំប្លែងថ្មីអូមីក្រុង ខណៈ WHO ព្រមានឲ្យបន្ត​ពាក់ម៉ាស

    កម្ពុជារកឃើញវីរុសបំប្លែងថ្មីអូមីក្រុង ខណៈ WHO ព្រមានឲ្យបន្ត​ពាក់ម៉ាស

    ក្រ​សួង​សុខាភិបាល​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ នេះ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វត្ត​មាន​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​លើ​ពល​រដ្ឋកម្ពុជា​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ហ្កាណា ខណៈ​អង្គការ​សុខ​ភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​វីរុស​បំប្លែង​ថ្មី​នេះ​ឆ្លង​ដល់​ប្រទេស​ជិត​៨០​ហើយនៅ​​លើ​ពិភព​លោក​។

    ក្រ​សួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ស្រ្តី​កម្ពុជា​ម្នាក់​ជា​អ្នក​ខេត្ត​ស្វាយ​រៀង បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្កាណា​(អាហ្វ្រិក​ខាងលិច​) បាន​ឆ្លង​កាត់​ទីក្រុង​ឌូបៃ និង​បន្ត​មក​ព្រលាន​យន្ត​ហោះ​ប្រទេស​ថៃ​​មុន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​។ ក្រ​សួង​បញ្ជាក់​ទៀត​ថា ពេល​មក​ដល់​កម្ពុជា​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ ១៥សប្ដាហ៍​ រូប​នេះ​ត្រូវ​មន្ត្រី​ធ្វើ​តេស្ត​រហ័ស​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ-១៩ និង​បាន​បន្ត​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

    តាម​រយៈ​ការ​ធ្វើ​តេស្ត ក្រ​សួង​បញ្ជាក់​ថា​ស្រ្តី​ខាង​លើ​មាន​វិជ្ជមាន​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​អូមីក្រុង​ និង​​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ។

    វីរុសបំប្លែងថ្មី

    ដោយ​ឡែក​អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែធ្នូ នេះ ដែរ​ថា​ប្រទេស​ចំនួន ៧៧​ហើយ បាន​រាយ​ការណ៍​ពី​វត្ត​មាន​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ និង​ថា​អាច​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​មាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ដែរ គ្រាន់​តែ​មិន​ទាន់​បាន​រក​ឃើញ​។

    ប្រ​ធាន​អង្គការ​សុខ​ភា​ព​ពិភព​លោក លោក Tedrosបាន​បញ្ជាក់​ដែរ​ថា​វីរុស​បំប្លែង​ថ្មី​អូមីក្រុង មាន​អត្រា​ឆ្លង​លឿន​ជាង​វ៉ារ្យ៉ង់​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​ជួប​នា​ពេល​កន្លង​មក​ និង​ថា​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​​ជួយ​ឲ្យ​ប្រទេស​ណាមួយ​រួច​ផុត​ពី​វិបត្តិ​នេះ​បាន​ទេ។ លោក Tedros​បានជំរុញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​លើ​ពិភព​លោក​ក្រៅពី​ចាក់​វ៉ាក់សាំង ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាត​ជា​និច្ច​។

    លោក ក៏​បាន​ព្រមាន​ដែរ​ថា​មនុស្ស​មួយ​ចំនួន​បាន​មើល​ស្រាល​លើ​វីរុស​បំប្លែង​ថ្មី​នេះ ដែល​តាម​ពិត​វា​អាច​ជា​ប្រភេទ​គ្រោះថ្នាក់​ទៅ​វិញ​។ លោក​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ស្រាល​ក៏​ពិត​មែន តែ​ថា​បើ​ចំនួន​ឆ្លង​កើត​ឡើង​ខ្លាំង​ នោះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​បាន​ត្រៀម​ខ្លួន​ជាមុន​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 15/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: