ក្រោយពីហាត់ប្រាណរួច គ្នាយើងភាគច្រើនតែងមានអាការៈឈឺសាច់ដុំ។ ការឈឺសាច់ដុំក្រោយហាត់ប្រាណបណ្ដាលមកពីការខូចខាតនៃជាលិកាសាច់ដុំ។ នៅពេលសាច់ដុំមានការខូចខាត ឬរហែកតិចតួច រាងកាយយើងនឹងចាប់ផ្ដើមជួសជុលដោយភ្ញោចការរលាកនៅកន្លែងរបួសនោះ។ ជាទូទៅការឈឺចាប់នេះកើតឡើងក្រោយពីហាត់ប្រាណ១២ទៅ២៤ម៉ោង។ នៅពេលមានការឈឺចាប់សាច់ដុំនេះគ្នាយើងអាចអនុវត្តវិធីងាយៗខាងក្រោមដើម្បីបន្ថយការឈឺចាប់នេះ។