ឈឺកជាអាការៈរកកលផ្តាសាយ ដូច្នេះយើងត្រូវតែទប់ទល់ឲ្យទាន់ពេល បើមិនចង់ឲ្យកើតផ្តាសាយ។ ខាងក្រោមនេះជាវិធីងាយៗជួយបញ្ហាបំពង់កយើងឲ្យត្រលប់មកសភាពដើមវិញ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យ។
១- ញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកឲ្យបានច្រើន
ការញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកធម្មតាឲ្យបានច្រើន នោះអាចជួយបំពង់កយើងឲ្យមានសំណើម មិនសូវឈឺនោះទេ។
២- ញ៉ាំទឹកក្តៅឧណ្ហៗជាមួយទឹកឃ្មុំ
បើមានទឹកឃ្មុំ យើងគួរតែយកវាទៅលាយជាមួយទឹកក្តៅឧណ្ហៗ រួចញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បីឲ្យកយើងឆាប់ជាឡើងវិញ។