រាងកាយយើងធ្វើឲ្យយើងកណ្ដាស់ ពេលមានរបស់អ្វីនៅក្នុងច្រមុះ រួមមានបាក់តេរី ធូលី កម្ទេចកម្ទី ឬផ្សែងបារីជាដើម ដែលធ្វើឲ្យច្រមុះរបស់យើង រមាស់ ឬមិនស្រួល ហើយបន្ទាប់មក យើងនឹងកណ្ដាស់។ ពេលកណ្ដាស់ រាងកាយយើងបង្កើតសម្ពាធនៅក្នុងប្រព័ន្ធដង្ហើម ចាប់ពីច្រមុះរហូតបំពង់ក និងក្នុងសួត។ បើសិនយើងទប់ វានឹងបង្កើនសម្ពាធក្នុងប្រព័ន្ធដង្ហើមពី ៥-២៤ ដងនៃការកណ្ដាស់តាមធម្មតា។ អ្នកជំនាញថា ការទប់សម្ពាធកណ្ដាល់នេះ អាចបណ្ដាលឲ្យរបួស។