backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើយោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​មន្ទីរ​ពត៌មាន​ខេត្ត​សៀមរាប​ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យ៉ាង​ហោច​ណាស់​ មាន​កុមារ​កម្ពុជា​ប្រមាណ​ជិត​៧០០​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អាំងស៊ុយលីន ឬ​លំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​គ្រប់គ្រាន់។ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ បាន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​៥​ ដល់​១០​ឆ្នាំ​ ហើយ​អ្នក​ជំនាញ​ក៏​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​កុមារ​កើត​ជំងឺ​នេះ​នៅ​ឡើយ​ដែរ។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័ន​ទី​៧ ទទួល​បន្ទុក​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម ​បាន​គូស​បញ្ជាក់​ថា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​សៀមរាប មាន​ការ​កើន​ឡើង​ចំនួន​៦៩៨​នាក់ ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប មាន​ចំនួន​៣០៩។ លោកបានបន្តថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ជំងឺទឹកនោមផ្អែមប្រភេទ១ មាន​ការ​កើន​ឡើង​ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​២០​ករណី ដែល​ភាគច្រើន​កើត​លើ​ក្មេង​មាន​អាយុ​ពី​៤ ទៅ​១៤ឆ្នាំ ហើយ​បច្ចុប្បន្ន​នៅ​លើ​ពិភព​លោក​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នៅ​ឡើយ​ទេ ប៉ុន្តែ​​អាច​គ្រប់គ្រង​បាន ប្រសិនបើ​កុមារ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

រោគសញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​មាន​អ្វី​ខ្លះ?

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ អាច​កើត​ឡើង​ភ្លាម​ៗ ឬ​បន្តិច​ម្តងៗ ហើយ​ជួនកាល​ កូន​មិន​មាន​បង្ហាញ​រោគសញ្ញា​​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ក៏​មាន​។ យ៉ាង​ណា​មិញ រោគសញ្ញា​​ដែល​ប៉ាម៉ាក់​គួរ​ចាប់អារម្មណ៍ រួមមាន​៖

  • កូន​នោម​ច្រើន
  • ស្រេក​ទឹក​ខ្លាំង​ជាង​ធម្មតា
  • អស់កម្លាំង
  • ស្រក​ទម្ងន់។

តើ​ផលវិបាក​អ្វី​ខ្លះ​ដែល​អាច​កើត​ឡើង​លើ​កុមារ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

នៅ​ពេល​ដែល​កូន​មិន​ទទួល​បាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គ្រប់គ្រាន់​ទេ​នោះ ក្មេង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូចជា៖ ​ជំងឺ Diabetic Ketoacidosis (ឈាម​ប្រែ​ជា​អាស៊ីដ​ដោយ​សារ​ជាតិ​សេតូន) ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​ដូចជា​បញ្ហា​ការអភិវឌ្ឍ និង​ការ​លូតលាស់​របស់​កុមារ។

ទឹកនោមផ្អែមប្រភេទ១

ហេតុដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​កត់សម្គាល់​នូវ​រោគសញ្ញា​ ក៏​ដូចជា​នាំ​កូន​មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​កូន​វិវត្តិ​ទៅ​ជា​សន្លប់​ ឬ​អាច​ស្លាប់​បាន។

ចំណុចសំខាន់

យ៉ាង​ហោច​ណាស់​ មាន​កុមារ​កម្ពុជា​ប្រមាណ​ជិត​៧០០​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អាំងស៊ុយលីន ឬ​លំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​គ្រប់គ្រាន់។ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ បាន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​៥​ ដល់​១០​ឆ្នាំ​ ហើយ​អ្នក​ជំនាញ​ក៏​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​កុមារ​កើត​ជំងឺ​នេះ​នៅ​ឡើយ​ដែរ។

អត្ថទ​ពាក់ព័ន្ធ​៖

  • សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​
  • ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក
  • តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម
  • អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
  • អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម