home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះ?

អ្នកទឹកនោមផ្អែមហាត់ប្រាណរាល់ថ្ងៃបានប្រយោជន៍អីខ្លះ?

គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស​នៅ​ក្នុង​ខ្លួន មាន​អត្ថ​ប្រយោជន៍​ល្អ​មែន​ទែន​សម្រាប់​សុខភាព​ទូទៅ​។ ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ហាត់​ប្រាណ​រាល់​ថ្ងៃ​បាន​ទៀង​ទាត់ នឹង​ទទួល​បាន​ផល​ល្អ​ច្រើន​ដល់​សុខភាពដូចគ្នា។

វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ខំ​បង្កើន​សកម្មភាព​ពល​កម្ម​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត​ផ្សេងៗ​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​ដែល​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ច្រើន។

-​ ជួយ​ធ្វើ​ឲ្យ​អាំងស៊ុយលីន​ដែល​ខូច​ប្រសិទ្ធភាព ដែល​កើត​មាន​នៅ​លើ​អ្នក​ទឹក​នោម​ផ្អែម​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ
– ជួយ​ធ្វើ​ឲ្យ​អត្រាជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ​បាន​មួយ​កម្រិត
– ជួយ​ការ​ពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម
– កាត់​បន្ថយ​នូវ​ការ​ប្រើ​ប្រាស់ ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​លើស​ឈាម ថ្នាំ​លើស​ជាតិ​ខ្លាញ់
– ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ចំពោះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​លើស​ទម្ងន់ ឬ​ធាត់។

ហាត់ប្រាណវ័យចំណាស់

លោកវេជ្ជបណ្ឌិត​បន្ថែម​ថា ក្បួន​ហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មិន​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​គឺ​ការ​ដើរ តែ​គួរ​ដើរ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី/ថ្ងៃ។ លើស​ពី​នេះ អ្នក​ជំងឺ​អាច​ធ្វើ​ការងារ​ពលកម្ម​តូច​តាច​ក្នុង​ផ្ទះ​ខ្លះៗ​ដូច​ជា បោស​ផ្ទះ ជូត​ផ្ទះ ធ្វើ​ការ​ដាំ​ដុះ​ក្នុង​សួន ឬ​ចំការ រាំ​កម្សាន្ត ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល​ ១៥​ នាទី ជាដើម។

វេជ្ជបណ្ឌិត​ទឹក​នោម​ផ្អែម​រូប​នេះ បាន​បញ្ជាក់​ថា ប៉ុន្តែ មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ជា​ដំបូង គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ព្រោះ​ការ​ហាត់​ប្រាណ​ត្រូវ​មានកម្រិត និង​របៀប​របប​ដោយ​យោង​ទៅ​តាមសុខភាព អាយុ សភាព​ជំងឺ​របស់​បុគ្គល​ម្នាក់ៗ។ ​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/08/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត