តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ!

    កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ!

    ស្រី​ៗមានជំងឺ​ទឹក​នោម​ផ្អែម​ តែង​បារម្ភ​ខ្លាច​មាន​បញ្ហា​ប៉ះពាល់ ពេល​ពពោះ។ តែពេទ្យ​សូម​ប្រាប់​ថា ទោះ​កើត​ជំងឺ​នេះក៏​ដោយ ក៏​ពពោះ​​ដោយ​សុវត្ថិភាពដែរ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែ​នាំរបស់ “Hello គ្រូពេទ្យ” ខាងក្រោម​នេះ។

    ១- ទៅជួបគ្រូពេទ្យ

    គ្រូ​ពេទ្យ​នឹង​ណែ​នាំ​ចំណុច​ជា​ច្រើន ដើម្បី​អាច​ឲ្យ​យើងរៀប​ចំ​ផែន​ការ​យកកូនប្រកប​ដោយ​សុវត្ថិភាព ហើយ​ជាញឹក​ញាប់ ពេទ្យ​តែង​ប្រាប់​យើង​ឲ្យ​ចាប់​ផ្តើម​ជាមួយ​កត្តា​មួយ​ចំនួន​៖

    – ប្តូរ​ថ្នាំ​ព្យាបាលជំងឺ​ទឹក​នោម​ផ្អែម៖ គ្រូពេទ្យ​នឹង​ឲ្យ​យើង​ប្ដូរ​ពី​លេប​ថ្នាំ​គ្រាប់ ទៅ​ជា​ចាក់​អ័រម៉ូន​អាំង​ស៊ុយ​លីនជំនួស​វិញ ហើយវិធី​ព្យាបាល​ទឹក​នោម​ផ្អែម​មួយ​ចំនួន​ មុន​ពេល​យើង​ពពោះ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដូច​គ្នា។

    – ព្យាបាល​បញ្ហា​សុខ​ភាព៖ មុន​ពេល​ពពោះ គ្រូ​ពេទ្យ​នឹង​ណែ​នាំ​យើង​ធ្វើ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ជា​មុន​សិន ដើម្បី​ចៀស​វាង​ផល​វិបាក​បង្ក​ដោយ​ទឹក​នោម​ផ្អែម ដូចជា ជំងឺ​បេះដូង ភ្នែក ប្រព័ន្ធ​ប្រសាទ តម្រង​នោម ឬ​លើស​ឈាម ជាដើម។

    – ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្ភព៖ ពេល​ណាត់​ជួប គ្រូ​ពេទ្យ​នឹង​រៀប​ចំ​ការ​ព្យាបាល​ច្រើន​ជាង​មុន ដើម្បី​ការ​ពារ​កត្តា​ប្រឈម​ដោយ​សារ​ជំងឺ និង​ផល​វិបាក​ផ្សេង​ទៀត​អំឡុង​ពេល​ពពោះ។

    អត្ថបទពាក់ព័ន្ធ៖

    • អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ
    • ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា?

    ២- គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ

    ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ជា​វិធី​បង្ការ​ល្អ​បំផុត ដើម្បី​បញ្ចៀស​ផល​រំខាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ គោល​បំណង​សំខាន់ដើម្បី​ជួយ​ឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​ស្ថិត​នៅ​កម្រិតធម្មតា។ គួរ​ចាំ​ថា សរីរាង្គ​មួយ​ចំនួន​របស់កូនក្នុង​ផ្ទៃ ចាប់​ផ្តើម​កកើត​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្ក​កំណើត ដូចជា ខួរ​ក្បាល ខួរ​ឆ្អឹង​ខ្នង និង​បេះដូង​។

    សរីរាង្គ​សំខាន់ៗ​របស់​កូនក្នុង​ផ្ទៃ គឺ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ។ ដើម្បី​បន្ថយ​ហានិភ័យកូនលូត​លាស់​មិន​ប្រក្រតី ស្រីៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​តាំង​ពី​ពេល​ពពោះ​ដំបូងៗ។

    ដើម្បី​ការ​ពារ​ការ​ឡើង​ជាតិ​ស្ករ​ឲ្យ​បាន​ទាន់​ពេល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កម្រិត​អេម៉ូក្លូប៊ីន A1C ដែល​​អាច​បញ្ជាក់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈ ២-៣ ខែ​មុន។ គ្រូពេទ្យ​នឹង​កំណត់​កម្រិត​ជាតិ​ស្ករ​យើង ហើយ​ផែន​ការ​ព្យាបាល នឹង​ត្រូវ​ពិចារណា​កែ​ប្រែ​ផង​ដែរ ក្នុង​ករណី​ចាំបាច់។

    ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អូនៗ ពិសេស​ក្នុង​ត្រី​មាស​ទី ១។ ចាំ​ថា​ គន្លឹះ​សំខាន់​រក្សា​សុវត្ថិភាពកូន​ក្នុង​ផ្ទៃ គឺ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ល្អ។

     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 15/11/2019
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: