៤- ធ្វើចលនា
ការធ្វើលំហាត់ប្រាណត្រូវបានគេចាត់ទុកថាជាឧបករណ៍ដើម្បីបង្កើនថាមពលបែបធម្មជាតិ ព្រោះវាធ្វើឲ្យឈាមសម្បូរទៅដោយអុកស៊ីសែន ហូរទៅកាន់បេះដូង សាច់ដុំ និងខួរក្បាលបានច្រើន។ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃរយៈពេល ១០ នាទីអាចជួយរក្សាថាមពលយើងបាន។ យើងអាចឆ្លៀតពេលធ្វើលំហាត់ប្រាណងាយដូចជាការដើរជុំវិញកន្លែងធ្វើការ ឬសួនជាដើម។
៥- ត្រូវពន្លឺព្រះអាទិត្យ
ការស្រាវជ្រាវបានបង្ហាញថាអារម្មណ៍ ការចងចាំ និងសមត្ថភាពក្នុងការទទួលយកព័ត៌មានថ្មីៗអាចនឹងមានការកើនឡើងនៅពេលដែលយើងដើរនៅខាងក្រៅ នៅកន្លែងដែលមានពន្លឺថ្ងៃ និងភ្លឺរយៈពេលពីរបីនាទី។ ក្នុងករណីយើងមិនអាចចេញទៅក្រៅដើម្បីឲ្យត្រូវពន្លឺព្រះអាទិត្យ យើងអាចបើកបង្អួចឲ្យពន្លឺចេញចូលបានដែរ។
៦- ញ៉ាំចំណីតិចតួច
ខួរក្បាលរបស់យើងត្រូវការថាមពលគ្រប់គ្រាន់ដើម្បីដំណើរការឲ្យបានល្អបំផុត។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមថយចុះនោះយើងអាចនឹងមានស្មារតីធ្លាក់ចុះផងដែរ។ អាហារសម្រន់អាចជួយឲ្យយើងមានថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃបាន។ អាហារដែលមានការរួមផ្សំនៃប្រូតេអ៊ីន និងជាតិស្ករដែលរំលាយយឺត មានដូចជាចេក នឹងប៊ឺសណ្តែកដី ឬគ្រាប់កៅឡាក់ជាមួយនឹងផ្លែបឺរីស្រស់ សុទ្ធតែជាអាហារល្អបំផុតដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់យើ់ង។