ស្រាយចម្ងល់ខាងលើនេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម ថា អ្នកកើតជំងឺទឹកនោមផ្អែមបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនលើសធម្មតា ដោយសារលំពែងខ្សោយ មិនអាចបម្លែងជាតិស្ករបាន ១០០% ។ កាលណាញ៉ាំរបស់ផ្អែមខ្លាំង ធ្វើឲ្យជាតិស្ករឡើងខ្លាំងមួយរំពេច តែមិនមានន័យថា អ្នកកើតទឹកនោមផ្អែមមិនត្រូវការជាតិស្ករ ឬញ៉ាំផ្អែមមិនបាននោះទេ។
“យើងដឹងហើយថា ស្ករជាអាហារផ្តល់ថាមពល អត់មាននរណាអាចអត់វាបាននោះទេ ទោះជាអ្នកជំងឺទឹកនោមផ្អែមក៏ដោយ ក៏ត្រូវតែហូបជាតិស្ករខ្លះនៅក្នុងហ្នឹង ដូចជាយើងហូបបាយ ក៏មានជាតិស្ករ ហូបផ្លែឈើក៏មានជាតិស្ករ ស្អីក៏មានជាតិស្ករដែរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ”។ លោកសាស្ត្រាចារ្យសេង សេរី រៀបរាប់។