home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រី​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ឱកាស​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ច្រើន​ជាង​មនុស្ស​​ធម្មតា​ដល់​ទៅ​២​ដង​។ ​នេះ​រួម​បញ្ចូល​ទាំង​ស្ត្រី​មុន​​វ័យ​អស់​រដូវ​ ដែល​ជា​ក្រុម​អ្នក​មាន​ហានិភ័យ​ទាប​នៃ​ការ​​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង បើ​គ្មាន​ជំងឺទឹកនោម​ផ្អែម។

ចំពោះ​បុរស​ ជា​ទូទៅ​កើត​ជំងឺ​បេះដូង​នៅ​​វ័យ​៤០​ឆ្នាំ និង​៥០​ឆ្នាំ​។ រី​ឯ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​អាច​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​បេះដូង​កាន់​តែ​ឆាប់​រហ័ស​។

ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​យ៉ាង​ម៉េច​ខ្លះ​​?

​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បរិមាណ​ជាតិ​ស្ករ​​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ និង​ការ​​​រារាំង​លំហូរ​អុកស៊ីសែនក្នុង​ឈាម​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​។​ ជា​រួម​ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ដោយ​៖

  • ភ្ជាប់​គ្លុយកូស​ទៅ​នឹង​ប្រូតេអ៊ីន​ក្នុង​ឈាម​ និង​រំខាន​ដល់​ការ​ចែកចាយ​អុកស៊ីសែន​នៅ​ពេញ​រាងកាយ។​
  • បង្ក​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ប្រូតេអ៊ីន​មិន​ល្អ​ ដែល​នាំ​ឲ្យ​មាន​​កំណក​ខ្លាញ់​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម​។
  • ផលិត​អាស៊ីដ​ខ្លាញ់​ដែល​អាច​បំផ្លាញ​ប្រូតេអ៊ីន​នៅ​ក្នុង​សរសៃ​ឈាម​។
  • ពន្លឿន​ការវិវត្ត​នៃ​​ជំងឺ​ក្រិន​សរសៃ​ឈាម​ ដោយ​ដើរ​តួនាទី​យ៉ាង​សំខាន់​​​​ក្នុង​ការ​បង្ក​ជា​ការ​រលាក​សរសៃ​ឈាម​។

ជំងឺបេះដូង

កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​

មាន​កត្តា​​ជា​ច្រើន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ កត្តា​មួយ​ចំនួន​ដែល​កើត​ចំពោះ​ស្រ្តី​មាន​ដូចជា៖

  • ប្រវត្តិ​គ្រួសារ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម
  • ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​
  • កង្វះ​ការ​ហាត់​ប្រាណ​
  • អាយុ​ច្រើន​ជាង​៤៥​ឆ្នាំ​
  • ឡើង​ទម្ងន់​ក្រោយ​សម្រាល​កូន​
  • គីស​ទឹកនៅ​ក្រពេញ​អូវែ​​​

​​​រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​

អាស្រ័យ​លើ​ពេល​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​​ប្រែប្រួល​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ រោគសញ្ញា​ទាក់ទង​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​រួម​មាន​៖

  • ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​
  • ស្រេក​ទឹក​/​ឃ្លាន​ខ្លាំង​
  • នោម​ញឹកញាប់​
  • ការ​ឆ្លង​មេរោគ​ផ្សិត​លើ​បុរស​ និង​ស្រ្តី​
  • ព្រិល​ភ្នែក​

រោគសញ្ញា​ទាក់ទង​នឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង និង​មុខងារ​បេះដូង​ អាច​រួម​មាន​៖

  • ខូច​សរសៃ​ប្រសាទ​
  • ដកដង្ហើម​ខ្លី​ៗ​
  • ឈឺ​បេះដូង​មិន​ជាក់លាក់​ ជា​ពិសេស​ចំពោះ​ស្ត្រី ដូចជា​ការ​ឈឺចាប់​នៅ​ថ្គាម​ ខ្នង​ និង​/ឬ​ក​
  • ហើម​អវយវៈ​ដោយ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​នៅ​ក្នុង​សួត​
  • ជំងឺ​ខ្សោយ​បេះដូង ។​​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត