backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ?

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹក​នោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។

លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និង​ជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។

ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន ប៉ុន្ដែបើសន្ទស្សន៍ជាតិស្ករទាបជាង ៥៥ នោះអ្នកជំងឺអាចញ៉ាំបាន តួយ៉ាងដូចជាគ្រឿងសមុទ្រជា​ដើម មានសន្ទស្សន៍ជាតិស្ករមិនដល់៥០នោះទេ។

ត្រៀមកើតទឹកនោមផ្អែម

តើអ្វីទៅជាសន្ទស្សន៍ជាតិស្ករ ហើយអាចដឹងបានដោយរបៀបណា?

សន្ទស្សន៍ជាតិស្ករក្នុងអាហារ ជាតួលេខបញ្ជាក់ពី ល្បឿនបំប្លែងជាតិស្ករពីអាហារទៅជាស្ករក្នុង​ឈាម។ យើងអាចបែងចែកពពួកអាហារទាំងនោះ តាមរយៈតាមដានកំណើនអ័រម៉ូនអាំងស៊ុយលីន បង្ហាញកម្រិតជាតិស្ករបាន។ បើញ៉ាំអាហារមានជាតិស្ករខ្ពស់ ជាតិស្ករក្នុងឈាមនឹងកើនឡើងលឿនដូចគ្នា។ ដូច្នេះអ្នកជំងឺទឹក​នោម​ផ្អែម គួរជ្រើសយកអាហារដោយប្រុងប្រយ័ត្ន និងពិនិត្យសន្ទស្សន៍ជាតិស្ករជាមុន ដើម្បីរក្សាជាតិស្ករក្នុងឈាមមានលំនឹង។

អត្ថទ​ពាក់ព័ន្ធ​៖

ខាងក្រោមនេះជាប្រភេទអាហារមានសន្ទស្សន៍ជាតិស្ករខុសៗគ្នា កំណត់ដោយស្តង់ដារជាក់លាក់៖

អាហារមានសន្ទស្សន៍ជាតិស្ករទាប (តិចជាង ៥៥)

  • ផាស្តា (Pasta)
  • អាហារសមុទ្រ
  • ម្សៅស្រូវសាឡី ឬនំប៉័ងពណ៌ត្នោត
  • ដំឡូងជ្វា ពោត សណ្តែកសៀង សណ្តែកបារាំង និងពួកគ្រាប់សណ្តែក
  • ផ្លែឈើមួយភាគធំ បន្លែគ្មានស្ករ និងការ៉ុត
  • អាហារមានសន្ទស្សន៍ជាតិស្ករមធ្យម (៥៦-៦៩)

    • ម្សៅស្រូវសាឡី នំបុ័ង
    • អង្ករសម្រូប

    អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ (លើស ៧០)

    • នំប៉័ងស
    • ល្ពៅ
    • នំអង្ករ នំស្រួយប្រៃៗ
    • ត្រសក់ផ្អែម និងម្នាស់
    • អង្ករខ្សាយ នំម៉ាការ៉ុង ឈីស ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម