home

Hello Type 1

តាមដាន ​Hello Type 1 - បងប្អូន​នឹង​ស្វែងយល់​កាន់​តែ​លម្អិត​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ១

ចំណេះដឹងទូទៅ

អត្ថបទ Hello Type 1

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. មូល​ហេតុ​យើង​​ត្រូវ​ពិនិត្យរក​ផលវិបាក​បង្ក​ដោយ​ជំងឺ​ទឹកនោមផ្អែមប្រភេទ១ ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ ទោះ​បី​ជា​ផល​វិបាក​ផ្សេងៗ​កម្រ​កើត​លើ​កុមារ និង​ក្មេង​ជំទង់​ក៏​ពិតមែន តែ​ការ​ពិនិត្យ​រក​ផល​វិបាក​​ផ្សេងៗ​បាន​លឿន នឹង​អាច​ឲ្យ​យើង​មាន​វិធានការ​ទាន់​ពេល និង​ទប់​ស្កាត់​កុំ​ឲ្យ​ផល​វិបាក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​ វិវត្ត​ទៅ​មុខ​លឿន​​។ ដូច​នេះ​ហើយ​ យើង​ត្រូវ​ស្វែង​យល់​ពី​ការ​ពិនិត្យ​រក​ផល​វិបាក​ជំងឺ​ទឹក​នោម​ផ្អែម​មក​លើ​ខ្លួន​យើង​ និង​អ្វី​ដែល​យើង​អាច​ដឹង​បាន​ពី​ការ​ពិនិត្យ​ម្ដងៗ។​ ២. ការ​ត្រួត​ពិនិត្យ​រាល់​ ៣ខែ​ម្ដង ការ​ពិនិត្យ​បែប​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ជា​ទៀង​ទាត់​លើ​៖ កម្ពស់ និង​ទម្ងន់៖ ដើម្បី​ដឹង​ថា​​យើង​មាន​ទម្ងន់​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ល្អ​ចំពោះ​សុខ​ភាព និង​មាន​ការ​លូត​លាស់​កម្ពស់​បាន​ត្រឹម​ត្រូវ។​ កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម(HbA1c)៖ គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​ក្នុង​រយៈពេល​ ៣ខែ​ចុង​ក្រោយ។ ការ​ពិនិត្យ​នេះ សំខាន់​ណាស់​ដើម្បី​ដឹង​ថា​​កំហាប់​ជាតិ​ស្ករ​នៅ​ក្រោម​៧,៥​ភាគរយ​ឬ​​ ៥៨​មិល្លីម៉ូល/លីត្រ (58 mmol/L)។ នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​មិន​អាច​ផ្ដល់​ការ​ពិនិត្យ​កំហាប់​ជាតិ​ស្ករ​​ក្នុង​ឈាម​ឲ្យអ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​១ ​បាន​ទៀង​​ទាត់​​នោះ​ទេ។ ដូច​នេះ​ហើយ​យើង​ត្រូវ​តែ​ព្យា​យាម​ធ្វើ​យ៉ាងណា​​ ​បាន​ទទួល​ការ​ធ្វើ​តេស្ត​ប្រ​ភេទ​នេះ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ។ ៣. ការ​ត្រួតពិនិត្យ​ប្រ​ចាំ​ឆ្នាំ គ្រូពេទ្យ​នឹង​ណាត់​ជួប​យើង​​ដើម្បី​ពិនិត្យ​តាម​ដាន​លើ​ផល​វិបាក​មួយ​ចំនួន ព្រម​ទាំង​អាច​ផ្ដល់​យោបល់​ឲ្យ​យើង​ទៅ​ពិនិត្យ​តាម​ដាន​ផល​វិបាក​ផ្សេង​ៗ​ឲ្យ​បាន​ញឹកញាប់​​ផង​ដែរ ដើម្បី​អាច​ដឹង​បាន​ថា​យើង​មាន​បញ្ហា​សុខភាព​ឬ​យ៉ាង​ណា​។ ខាងក្រោម​នេះ​ជា​អ្វី​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​៖ ​សម្ពាធ​ឈាម៖ គ្រូ​ពេទ្យ​ពិនិត្យ​សម្ពាធ​ឈាម​​រក​មើល​ថា​មាន​ឡើង​ខ្ពស់​ឬ​យ៉ាង​ណា​ និង​មាន​ប៉ះ​ពាល់​សរសៃឈាម និង​បេះដូង ​ឬ​អត់។ ភ្នែក៖ គ្រូពេទ្យ​ពិនិត្យ​ភ្នែក​របស់​យើង​ ដើម្បី​ដឹង​ថា​តើ​មាន​ការ​វិវត្ត​ជា​ជំងឺ​ភ្នែក​ឡើង​បាយ ឬ​​ជំងឺ​ស​រសៃ​បាតភ្នែក(retinopathy) ឬ​ក៏​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​(glaucoma)ឬ​អត់។ ជើង៖ គ្រូ​ពេទ្យ​នឹង​សួរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ជើង​របស់​​យើង ព្រម​ជាមួយ​និង​ការ​​ពិនិត្យ​មើល​ដោយ​ភ្នែក​ទទេ​ផង​ដែរ។ តម្រង​នោម៖ […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផល​វិបាក​ជំងឺទឹកនោមផ្អែម​លើ​តម្រង​នោម​ ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹកនិង​កាកសំណល់​ផ្សេងៗ​ចេញ​ពី​រាងកាយ។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ខ្ពស់។ បញ្ហា​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ការ​ខូច​តម្រង​នោម​ដោយ​ជំងឺទឹក​នោម​ផ្អែម(diabetic nephropathy) ឬ​ជំងឺ​តម្រង​នោម(kidney disease)។ នៅ​ដំណាក់​កាល​ដំបូង​ៗ​ជំងឺ​តម្រង​នោម​ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ចុះ​ខ្សោយ។ ដូចនេះ​នៅ​ពេល​មួយ​តម្រង​នោម​នឹង​ឈប់​ដំណើរ​ការ ហើយ​ការ​លាង​ឈាម​នឹង​ត្រូវ​តែ​ធ្វើ ដើម្បី​លាង​សម្អាត​ឈាម ជំនួស​ឲ្យ​តម្រង​នោម​ដែល​ខូច មិន​អាច​សម្អាត​ឈាម​បាន​ដូច​មុន​។ ដូច​នេះ​ហើយ បានជា​យើង​ចាំ​បាច់​ត្រូវ​តាម​ដាន​ឲ្យ​បាន​ដឹង​ទាន់​ពេល​វេលា​ពី​ជំងឺ​តម្រង​នោម​ ព្រោះ​ថា​ពេល​ខ្លះ​យើង​អាច​បញ្ចៀស​​ការ​ខូចខាត​​នេះ​បាន។ ២. វិធី​តាម​ដាន​ជំងឺ​តម្រង​នោម ដូច​បាន​និយាយ​ពី​ខាង​លើ​អ៊ីចឹង ជួនកាល​ជំងឺ​តម្រង​នោម​​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទេ​នៅ​ដំណាក់​កាល​ដំបូង​ៗ។ ដូច​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​​​ទៅ​ពិនិត្យ​តម្រង​នោម​​ឲ្យ​បាន​ទៀងទាត់​រាល់​ឆ្នាំ។ ដើម្បី​តាម​ដា​នពី​ជំងឺ​តម្រង​នោម គ្រូពេទ្យ​នឹង​ពិនិ្យ​លើ​កម្រិត albumin (ប្រូតេអ៊ីន​ម្យ៉ាង​ផលិត​ដោយ​ថ្លើម) នៅ​ក្នុង​ទឹក​នោម និង​ពិនិត្យ​គំរូ creatinin ក្នុង​ឈាម​របស់​យើង ដើម្បី​ដឹង​បាន​ថា​តម្រង​នោម​នៅ​មាន​សុខ​ភាព​ល្អ​កម្រិត​ណា​​។ ឆ្លង​តាម​រយៈ​ការ​ធ្វើ​តេស្ត​លើ​ចំណុច​ទាំង​ពីរ​នេះ យើ​ង​នឹង​អាច​កំណត់​បាន​ច្បាស់​ពី​ជំងឺ​តម្រង​នោម​បាន​រហ័ស និង​អាច​ព្យាបាល​កុំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​មុខ​លឿន​ពេក​។ ក្នុង​ករណី​ជំងឺ​តម្រង​នោម​កំពុង​តែ​វិវត្ត​ទៅ​មុខ​ហើយ​នោះ យើង​នឹង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ៖ ហើម​កែង​ជើង ប្រអប់ជើង និង​ដៃ នោម​មាន​ឈាម អស់​កម្លាំង ដក​ដង្ហើម​ខ្លី​ៗ ឬ​ញាប់​   ចេះ​តែ​មិន​ស្រួល​ខ្លួន យើង​អាច​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ ដោយ​សារ​ថា​តម្រង​នោម​​បាន​ព្យា​យាម​សម្អាត​ទឹក (Fluid) និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​កត្តា​ផ្សេងៗ​ទៀត​ដែរ។ ដូច​នេះ​ដើម្បី​បាន​ដឹង​ច្បាស់ យើង​ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​។ ៣. […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផល​វិបាក​ជំងឺទឹកនោមផ្អែម​លើ​តម្រង​នោម​ ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​កូន​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹកនិង​កាកសំណល់​ផ្សេងៗ​ចេញ​ពី​រាងកាយ។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ខ្ពស់។ បញ្ហា​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ការ​ខូច​តម្រង​នោម​ដោយ​ជំងឺទឹក​នោម​ផ្អែម(diabetic nephropathy) ឬ​ជំងឺ​តម្រង​នោម(kidney disease)។ នៅ​ដំណាក់​កាល​ដំបូង​ៗ​ជំងឺ​តម្រង​នោម​នេះ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ចុះ​ខ្សោយ។ ដូចនេះ​នៅ​ពេល​មួយ​តម្រង​នោម​នឹង​ឈប់​ដំណើរ​ការ ហើយ​ការ​លាង​ឈាម​នឹង​ត្រូវ​តែ​ធ្វើ ដើម្បី​លាង​សម្អាត​ឈាម ជំនួស​ឲ្យ​តម្រង​នោម​ដែល​ខូច មិន​អាច​សម្អាត​ឈាម​បាន​ដូច​មុន​។ ដូច​នេះ​ហើយ បានជា​យើង​ចាំ​បាច់​ត្រូវ​តាម​ដាន​ឲ្យ​បាន​ដឹង​ទាន់​ពេល​វេលា​ពី​ជំងឺ​តម្រង​នោម​នេះ ព្រោះ​ថា​ពេល​ខ្លះ​យើង​អាច​បញ្ចៀស​​ការ​ខូចខាត​​នេះ​បាន។ ២. វិធី​តាម​ដាន​ជំងឺ​តម្រង​នោម ដូច​បាន​និយាយ​ពី​ខាង​លើ​អ៊ីចឹង ជួនកាល​ជំងឺ​តម្រង​នោម​លើ​កូន​របស់​យើង​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទេ​នៅ​ដំណាក់​កាល​ដំបូង​ៗ។ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​ចាំ​បាច់​ត្រូវ​នាំ​កូន​​ទៅ​ពិនិត្យ​តម្រង​នោម​​ឲ្យ​បាន​ទៀងទាត់​រាល់​ឆ្នាំ។ ដើម្បី​តាម​ដា​នពី​ជំងឺ​តម្រង​នោម គ្រូពេទ្យ​នឹង​ពិនិ្យ​លើ​កម្រិត albumin (ប្រូតេអ៊ីន​ម្យ៉ាង​ផលិត​ដោយ​ថ្លើម) នៅ​ក្នុង​ទឹក​នោម និង​ពិនិត្យ​គំរូ creatinin ក្នុង​ឈាម​របស់​កូន​យើង ដើម្បី​ដឹង​បាន​ថា​តម្រង​នោម​នៅ​មាន​សុខ​ភាព​ល្អ​កម្រិត​ណា​​។ ឆ្លង​តាម​រយៈ​ការ​ធ្វើ​តេស្ត​លើ​ចំណុច​ទាំង​ពីរ​នេះ យើ​ង​នឹង​អាច​កំណត់​បាន​ច្បាស់​ពី​ជំងឺ​តម្រង​នោម​បាន​រហ័ស និង​អាច​ព្យាបាល​កុំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​មុខ​លឿន​ពេក​។​​​​ ​ក្នុង​ករណី​ជំងឺ​តម្រង​នោម​កំពុង​តែ​វិវត្ត​ទៅ​មុខ​ហើយ​នោះ កូន​របស់​យើង​នឹង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ៖ ហើម​កែង​ជើង ប្រអប់ជើង និង​ដៃ នោម​មាន​ឈាម អស់​កម្លាំង ដក​ដង្ហើម​ខ្លី​ៗ ឬ​ញាប់​   ចេះ​តែ​មិន​ស្រួល​ខ្លួន កូន ​អាច​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ ដោយ​សារ​ថា​តម្រង​នោម​របស់​គេ​បាន​ព្យា​យាម​សម្អាត​ទឹក (Fluid) និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​កត្តា​ផ្សេងៗ​ទៀត​ដែរ។ ដូច​នេះ​ដើម្បី​បាន​ដឹង​ច្បាស់ […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផលវិ​បាក​លើជើងដោយសារជំងឺទឹកនោមផ្អែមប្រភេទ១ ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​ដល់​រាង​កាយ​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្ពឹក​ជើង ឬ​ផ្ទុយ​ពី​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ជើង​ដូច​មាន​ម្ជុល​ចាក់ ឬ​ក្ដៅ​ៗ​ជាដើម។ បើ​យើង​បណ្ដែត​បណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​​មាន​របួស មិន​ងាយ​ជា​សះ​ស្បើយ ថែមទាំង​​អាច​លែង​ដឹង​ថា​ជើង​មាន​របួស ឬ​ឈឺ​ចាប់​ទៀត​ផង។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​យើង​មាន​ដំបៅ និង​ឆ្លង​មេរោគ ​ឈាន​ដល់​ការ​កាត់​ជើង​ចោល​ក៏​មាន។ ២. របៀប​ពិនិត្យ​មើល​បញ្ហា​នៅ​លើ​ជើង តាម​ការ​ណែនាំ យើងត្រូវ​ពិនិត្យ​មើល​ជើង​ឲ្យ​បាន​រាល់​ថ្ងៃ ដោយ​ត្រូវ​តាម​ដាន​លើ​សញ្ញា​មួយ​ចំនួន​ ងាយ​ស្រួល​ផ្ដល់​ព័ត៌មាន​ទៅ​គ្រូពេទ្យ៖ មាន​អារម្មណ៍​ថា​ឈឺ​ដូច​ជា​មាន​ម្ជុលចាក់ ឈឺ ដូច​រលាក​ភ្លើង ឈឺ​ជើង​មិន​ងាយ​បាត់ ស្បែក​លើ​ជើង​ឡើង​ភ្លឺរ​លោង ជ្រុះ​រោម​ជើង លែង​មាន​អារម្មណ៍​ដឹង​ថា​ជើង ឬស្ពឹក ហើម​ជើង ជើង​លែង​បែកញើស មាន​ស្នាម​របួស​មិន​ជា​សះ​ស្បើយ ឈឺចាប់​នៅ​កំភួន​ជើង​ពេល​កំពុង​សម្រាក ឬ​ដើរ​​​​​​ ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​មួយ​ចំនួន​ដូច​ខាង​ក្រោម ត្រូវ​​ទៅ​ជួប​ពេទ្យ​ភ្លាម៖ ជើង​​ប្រែប្រួល​ពណ៌ និង​ទ្រង់ទ្រាយ ជើង​ចុះ​ត្រជាក់ ឬ​ឡើង​កម្ដៅ មាន​ឡើង​ពង​លើ​ជើង ឬ​មាន​មុត​អ្វីមួយ តែ​មិន​មាន​អារម្មណ៍​ឈឺ របួស​មាន​ចេញ​ក្លិន​ស្អុយ​​​ យើង​គួរ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ជើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​តាម​ដាន​មើល​ក្រែង​មាន​ការ​ប្រែ​ប្រួល​លើ​ប្រ​ព័ន្ធ​ប្រសាទ​នៅ​ជើង។​ ការ​ពិនិត្យ​ជើង​ជាអ្វី? ការ​ពិនិត្យ​ជើង​នឹង​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​នឹង​ពិនិត្យ​លើ​ជើង និង​ប្រ​អប់​ជើង​ថា​មាន​ស្ពឹក​ឬអត់ ​ចរន្តឈាមដើរ​បាន​ល្អឬទេ មាន​ដុំពក និង​ក្រិន​ស្បែក​ឬ​យ៉ាង​ណា ក្រ​ចក​មាន​បញ្ហា​ឬ​​អត់ និង​បញ្ហា​មួយ​ចំនួន​ទៀត។ ការ​ពិនិត្យ​លើ​ចំណុច​ទាំង​នេះ គ្រូពេទ្យ​នឹង​អាច​ប្រាប់​បាន​ថា​ជើង​របស់​យើង​មាន​បញ្ហា […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផលវិ​បាក​លើជើងដោយសារជំងឺទឹកនោមផ្អែមប្រភេទ១ ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​រាង​កាយ​កូន​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​កូន​យើង​​មាន​អារម្មណ៍​ស្ពឹក​ជើង ឬ​ផ្ទុយ​ពី​នេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ឈឺចាប់​នៅ​ជើង​ដូច​មាន​ម្ជុល​ចាក់ ឬ​ក្ដៅ​ៗ​ជាដើម។ បើ​យើង​បណ្ដែត​បណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​កូន​​មាន​របួស មិន​ងាយ​ជា​សះ​ស្បើយ ថែមទាំង​កូន​អាច​លែង​ដឹង​ថា​ជើង​មាន​របួស ឬ​ឈឺ​ចាប់​ទៀត​ផង។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​កូន​យើង​មាន​ដំបៅ និង​ឆ្លង​មេរោគ អាច​ឈាន​ដល់​ការ​កាត់​ជើង​ចោល​ក៏​មាន។ ២. របៀប​ពិនិត្យ​មើល​បញ្ហា​នៅ​លើ​ជើង តាម​ការ​ណែនាំ ប៉ា​ម៉ាក់​ត្រូវ​ពិនិត្យ​មើល​ជើង​របស់​កូន​ឲ្យ​បាន​រាល់​ថ្ងៃ ដោយ​ត្រូវ​តាម​ដាន​លើ​សញ្ញា​មួយ​ចំនួន​ ងាយ​ស្រួល​ផ្ដល់​ព័ត៌មាន​ទៅ​គ្រូពេទ្យ៖ មាន​អារម្មណ៍​ថា​ឈឺ​ដូច​ជា​មាន​ម្ជុលចាក់ ឈឺ ដូច​រលាក​ភ្លើង ឈឺ​ជើង​មិន​ងាយ​បាត់ ស្បែក​លើ​ជើង​របស់​កូន​ឡើង​ភ្លឺរ​លោង ជ្រុះ​រោម​ជើង លែង​មាន​អារម្មណ៍​ដឹង​ថា​ជើង ឬស្ពឹក ហើម​ជើង ជើង​កូន​លែង​បែកញើស មាន​ស្នាម​របួស​មិន​ជា​សះ​ស្បើយ ឈឺចាប់​នៅ​កំភួន​ជើង​ពេល​កំពុង​សម្រាក ឬ​ដើរ​​​​​​ ប៉ុន្តែ​បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​មួយ​ចំនួន​ដូច​ខាង​ក្រោម ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ភ្លាម៖ ជើង​​ប្រែប្រួល​ពណ៌ និង​ទ្រង់ទ្រាយ ជើង​ចុះ​ត្រជាក់ ឬ​ឡើង​កម្ដៅ មាន​ឡើង​ពង​លើ​ជើង ឬ​មាន​មុត​អ្វីមួយ តែ​កូន​មិន​មាន​អារម្មណ៍​ឈឺ របួស​មាន​ចេញ​ក្លិន​ស្អុយ​​​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ជើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​តាម​ដាន​មើល​ក្រែង​មាន​ការ​ប្រែ​ប្រួល​លើ​ប្រ​ព័ន្ធ​ប្រសាទ​នៅ​ជើង។​ ការ​ពិនិត្យ​ជើង​ជាអ្វី? ការ​ពិនិត្យ​ជើង​នឹង​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​នឹង​ពិនិត្យ​លើ​ជើង និង​ប្រ​អប់​ជើង​ថា​មាន​ស្ពឹកឬអត់ ​ចរន្តឈាមដើរ​បាន​ល្អឬទេ មាន​ដុំពក និង​ក្រិន​ស្បែក​ ឬ​យ៉ាង​ណា ក្រ​ចក​មាន​បញ្ហា​ឬ​​អត់ និង​បញ្ហា​មួយ​ចំនួន​ទៀត។ ការ​ពិនិត្យ​លើ​ចំណុច​ទាំងនេះ គ្រូពេទ្យ​នឹង​អាច​ប្រាប់​បាន​ថា​ជើង​របស់​កូន​យើង​មាន​បញ្ហា […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ផល​វិបាក​ចំពោះភ្នែក​​ អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក ដែល​គេ​ហៅ​ថា​ការ​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម(diabetic retinopathy) ដែល​បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំហើញ​អ្នក​ជំងឺ។ បើសិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​​យើង​ឡើង​ខ្ពស់​ជា​ប្រចាំ​ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​សរសៃឈាម។ ពេល​ប៉ះ​ពាល់​ដល់​សរសៃឈាម​របស់​ភ្នែក នោះ​ឈាម​នឹង​មិន​មាន​គ្រប់​គ្រាប់​សម្រាប់​ស្រទាប់​​រ៉េទីន (Retina) ដែល​ជា​ផ្នែក​មួយ​របស់​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​។ នៅ​ពេល​សរសៃឈាម​ត្រូវ​បំផ្លាញ នោះ​មានន័យ​ថាស្រទាប់​​រ៉េទីន​មិន​អាច​ទទួល​បាន​ឈាម​គ្រប់​គ្រាន់​​តាម​តម្រូវ​ការ​​​ទេ ហើយ​វាក៏​មិន​អាច​ដំណើរការ​បាន​ត្រឹម​ត្រូវ​ដែរ។ ​មាន​ន័យ​ថា​​យើង​នឹង​​មិន​អាច​មើល​ឃើញ​បាន​ច្បាស់ ហើយ​អាច​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទៀត​ផង​។ ទោះ​យ៉ាងណា​យើង​​អាច​មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ការ​ពារ​ការ​បាត់​បង់​គំហើញ​នេះ​ សំខាន់​យើង​ត្រូ​វ​ដឹង​ពី​សញ្ញា​ព្រមាន​ផ្សេងៗ​​ឲ្យ​បាន​លឿន​ទាន់ពេល។ រឿង​​​សំខាន់​បំផុត​​​គឺ​ អ្នកជំងឺ​​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​នៅ​កម្រិត​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ផល​វិបាក​ផ្សេងៗ។ ​​​ទៅ​ពិនិត្យ​ភ្នែក​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​អាច​តាម​ដាន​បញ្ហា​ភ្នែក មុន​មានបញ្ហា​ធ្ងន់។ ២. បញ្ហា​ផ្សេងៗ​​អាច​កើត​មាន​លើ​ភ្នែក បញ្ហា​ភ្នែក​ឡើង​បាយ៖ គឺ​ការ​ឡើង​ក្រាស់​ និង​មាន​ឡើង​ដុំ​ស​លើ​កញ្ចក់​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​ទៅ​ជា​ព្រឹល ឬ​ពិបាក​មើល​​នៅ​ពេល​យប់។ ជំងឺ​​ទឹក​ដក់​នៅ​បាត​ភ្នែក៖ ​​ពេល​មាន​សម្ពាធ​កើតឡើង​ក្នុង​ភ្នែក នោះ​អាច​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្រទាប់​រ៉េទីន និង​ប្រ​ព័ន្ធ​ប្រសាទ​អុបទិក(optic nerve) និង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​បាន​។ ​​ពេល​បញ្ហា​នេះ​កើត​ឡើង​យូរអង្វែង មិន​បាន​ព្យាបាល​ទាន់​ពេល ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​ពិការ​ភ្នែក។ បញ្ហា​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ក្នុង​ស្រទាប់​រ៉េទីន ដោយសារតែ​ការ​ខូច​ខាត​ ឬ​ការ​កើត​មាន​បញ្ហា​លើ​សរសៃឈាម​តូចៗ​របស់​ស្រ​ទាប់​រ៉េទីន​។ ៣. ការ​ដឹង​បញ្ហា​ភ្នែក​ទាន់​ពេល​វេលា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​ភ្នែក​របស់​យើង​មាន​បញ្ហា​ឬ​អត់ គឺ​ការ​ទទួល​បាន​ការ​ត្រូវ​ពិនិត្យ​ភ្នែក​ពី​គ្រូពេទ្យ​ជំនាញ។ ការ​ខូច​ខាត​ភ្នែក​អាច​កើត​ឡើង​បាន​ដូច​គ្នា បើ​ទោះ​បី​ជា​ភ្នែក​រប​ស់​​យើង​មើល​ទៅ​ធម្មតា​ក៏​ដោយ។ បញ្ហា​ភ្នែក មិន​អាច​សម្គាល់​បាន​ត្រឹម​តែ ការ​ត្រូវ​ការ​ពាក់​វ៉ែន​​តា​នោះ​ទេ។ ដូច​ដែល​បាន​និយាយ​អ៊ីចឹង វា​ជា​ការសំខាន់​ណាស់​ដែល​យើង​​ត្រូវ​តាម​ដាន​ និង​ដឹង​ឲ្យ​បាន​ទាន់​ពេល​ពី​បញ្ហា​ភ្នែក​ដែល​អាច​កើត​មាន​ […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ផល​វិបាក​លើភ្នែក​កូនក្មេង​ ក្មេងៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក ដែល​គេ​ហៅ​ថា​ការ​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែមដែល​បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំហើញ​របស់​ក្មេង។ បើសិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​​កូន​យើង​ឡើង​ខ្ពស់​ជា​ប្រចាំ​ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​សរសៃឈាម។ ពេល​វាប៉ះ​ពាល់​ដល់​សរសៃឈាម​​ភ្នែក នោះ​ឈាម​នឹង​មិន​មាន​គ្រប់​គ្រាន់​សម្រាប់​ស្រទាប់​​រ៉េទីន (Retina) ដែល​ជា​ផ្នែក​មួយ​របស់​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​។ នៅ​ពេល​សរសៃឈាម​ត្រូវ​បំផ្លាញ នោះ​មានន័យថា​ស្រទាប់​រ៉េទីន​មិន​អាច​ទទួល​បាន​ឈាម​គ្រប់​គ្រាន់​​តាម​តម្រូវការ​​ទេ ហើយ​វា​ក៏​មិន​អាច​ដំណើរការ​បាន​ត្រឹម​ត្រូវ​ដែរ។ នេះ​មាន​ន័យ​ថា​ កូន​របស់​យើង​នឹង​​មិន​អាច​មើល​ឃើញ​បាន​ច្បាស់ ហើយ​អាច​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទៀត​ផង​។ ប៉ាម៉ាក់​អាច​មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ការ​ពារ​ការ​បាត់​បង់​គំហើញ​របស់​កូន សំខាន់​យើង​ត្រូ​វ​ដឹង​ពី​សញ្ញា​ព្រមាន​ផ្សេងៗ​​ឲ្យ​បាន​លឿន​បំផុត។ រឿង​ចាំបាច់ជាងគេ ​គឺ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​ឲ្យ​ស្ថិត​នៅ​កម្រិត​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ផល​វិបាក​ផ្សេងៗ។ ប៉ាម៉ាក់​ត្រូវ​នាំកូន​ទៅ​ពិនិត្យ​ភ្នែក​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​អាច​តាម​ដាន​បញ្ហា​ភ្នែក​របស់​កូន​យើង​បាន​ទាន់​ពេល មុន​នឹង​អ្វីៗ​ហួស​អស់​ និង​នាំឲ្យ​កូន​យើង​ធ្លាក់​ខ្លួន​ពិការ​ភ្នែក។ ២. បញ្ហា​ផ្សេងៗ​​អាច​កើត​មាន​លើ​ភ្នែក បញ្ហា​ភ្នែក​ឡើង​បាយ៖ គឺការ​ឡើង​ក្រាស់​ និង​មាន​ឡើង​ដុំ-​ស​លើ​កញ្ចក់​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​ទៅ​ជា​ព្រឹល ឬ​​ពិបាក​មើលពេល​យប់។ ជំងឺ​​ទឹក​ដក់​នៅ​បាត​ភ្នែក៖ នៅ​ពេល​មាន​សម្ពាធ​កើតឡើង​ក្នុង​ភ្នែក នោះ​អាច​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្រទាប់​រ៉េទីន និង​ប្រ​ព័ន្ធ​ប្រសាទ​អុបទិក(optic nerve) ​អាចខូច​ខាត​បាន​។ បើ​បញ្ហា​នេះ​កើត​ឡើង​យូរអង្វែង មិន​បាន​ព្យាបាល​ទាន់​ពេល ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​ពិការ​ភ្នែក។ បញ្ហា​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ក្នុង​ស្រទាប់​រ៉េទីន ដោយសារតែ​ការ​ខូច​ខាត​ ឬ​ការ​កើត​មាន​បញ្ហា​លើ​សរសៃឈាម​តូចៗ​របស់​ស្រ​ទាប់​រ៉េទីន​។​ ៣. ការ​ដឹង​បញ្ហា​ភ្នែក​ទាន់​ពេល​វេលា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​ភ្នែក​របស់​កូន​យើង​មាន​បញ្ហា​ឬ​អត់ គឺ​ការ​ទទួល​បាន​ការ​ត្រូវ​ពិនិត្យ​ភ្នែក​ពីគ្រូពេទ្យ​ជំនាញ។ ការ​ខូច​ខាត​ភ្នែក​អាច​កើត​ឡើង​បាន​ដូច​គ្នា បើ​ទោះ​បីជា​ភ្នែក​រប​ស់​កូន​យើង​មើល​ទៅ​ធម្មតា​ក៏​ដោយ។ បញ្ហា​ភ្នែក មិន​អាច​សម្គាល់​បាន​ត្រឹម​តែ ការ​ត្រូវ​ការ​ពាក់​វ៉ែន​​តា​​ទេ។ ដូច​ដែល​បាន​និយាយ​អ៊ីចឹង វា​ជា​ការសំខាន់​ណាស់​ដែល​ប៉ា​ម៉ាក់​ត្រូវ​តាម​ដាន​ និង​ដឹង​ឲ្យ​បាន​ទាន់​ពេល​ពី​បញ្ហា​ភ្នែក​ដែល​អាច​កើត​មាន​លើ​កូន​របស់​យើង […]

ផលវិបាក

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. មូល​ហេតុបណ្ដាលឲ្យ​ក្មេង​មានជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ជួប​ផលវិបាក​ ផល​វិបាក​ផ្សេងៗ​ដែល​អាច​កើត​មាន​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ទាក់​ទង​​នឹង​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈពេល​យូរ ដែល​នាំ​ឲ្យ​​ខូច​ខាត​ដល់​សរសៃ​ឈាម​បេះ​ដូង ខួរ​ក្បាល ភ្នែក តម្រង​នោម ជើង ប្រ​អប់​ជើង និង​ប្រ​ព័ន្ធ​ប្រ​សាទ។ ដូច​នេះ​​សំខាន់​ណាស់​ដែល​អូនៗ​មាន​ជំងឺ​ទឹក​នោ​មផ្អែម​ប្រ​ភេទ​១ ត្រូវ​មាន​វិធានការ​ការ​ពារ​បញ្ហា​ទាំង​នេះ​កុំ​ឲ្យ​កើត​មាន។ វិធី​​ល្អ​បំផុត គឺ​អូនៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​កម្រិត​ល្អ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អាច​កើត​មាន​​ និង​ត្រូវ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រ​ចាំដែរ។ ២. ផល​វិបាក​ធ្ងន់ធ្ងរ​​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ការ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ជា​ប្រចាំ​អាច​នាំ​ឲ្យ​អូនៗ​ជួប​៖ បញ្ហាភ្នែក៖ ផល​វិបាក​នៃ​ការ​ខូច​ខាត​​លើ​ភ្នែក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ និង​អាច​ឈាន​ដល់​ធ្វើ​ឲ្យ​អូនៗ​​បាត់​បង់​គំហើញ​ទាំងស្រុង​តែ​ម្ដង​ បើ​​មិន​ព្យាបាល​ទាន់​ពេល​វេលា។ បញ្ហាប្រព័ន្ធ​ប្រ​សាទ៖ ផល​វិបាក​នៃ​ការ​ខូច​ខាត​ប្រព័ន្ធ​ប្រ​សាទ​ អាច​បង្ក​ជា​បញ្ហា​ដល់​ប្រ​អប់​ជើង​លើ​លំហូរ​ចរន្តឈាម និង​ការ​ឆ្លង​រោគ ដែល​អាច​ធ្វើ​ឲ្យ​ប្រអប់​ជើង​អូនៗ​​ស្ពឹក និង​នៅ​ពេល​ខ្លះ​អាច​មា​ន​អារម្មណ៍​ថា​ដូច​ជា​មាន​ម្ជុលចាក់ ឬក្ដៅ ជាដើម។ បញ្ហា​តម្រងនោម៖ ចំពោះ​ផល​វិបាក​នៃ​ការ​ខូច​ខាត​តម្រង​នោម​​វិញ វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រ​ព័ន្ធ​ចម្រោះ​របស់​រាង​កាយ និង​អាច​ធ្វើ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ធ្វើ​ឲ្យ​ខ្សោយ​តម្រង​នោម​នៅ​ពេល​ក្រោយ​មក​ទៀត។ បញ្ហា​ជាតិ​ខ្លាញ់៖ វិបត្តិ​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់ នឹង​បំផ្លាញ​សរសៃឈាម​របស់​អូនៗ​ និង​អាច​នាំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង។ បញ្ហា​បេះដូង៖ ហានិភ័យ​កើត​ជំងឺបេះដូង និង​សរសៃឈាម ក្នុង​​​កម្រិត​ខ្ពស់ និង​អាច​នាំ​ឲ្យ​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ គាំងបេះដូង និង​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ៣. វិធី​​គ្រប់​គ្រង​​ផលវិ​បាក​នានា អូនៗ​ត្រូវ​តែ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​កម្រិត​មួយ​ល្អ​ចំពោះ​សុខ​ភាព ដែល​គ្រូ​ពេទ្យ​បាន​ណែនាំ។ មួយ​វិញ​ទៀត អូនៗ​ត្រូវ​តែ​តាម​ដាន​អាការៈ​ជំងឺ​ និង​សុខ​ភាព​ប្រចាំ​ឆ្នាំ​ឲ្យ​បាន​ទៀងទាត់។​ […]

អាហារ និងលំហាត់ប្រាណ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ហេតុអ្វី​អ្នក​មានជំងឺទឹកនោម​ផ្អែមប្រភេទ១ ត្រូវមានផែន​ការ​អាហារ​ អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ១ មិន​ចាំបាច់​ត្រូវ​តែ​មាន​របប​អាហារ​តឹង​រឹង​ពេក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​យើង​ត្រូវ​​​ញ៉ាំ និង​ក្នុង​កម្រិត​ប៉ុន្មាន។​ ហេតុអ្វី? ព្រោះ​ថា​ការ​ដឹង​បែប​នេះ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​ស្ថិត​ក្នុង​កម្រិត​ល្អ​​​សម្រាប់​សុខ​ភាព។​ ការ​រៀបចំ​ផែន​ការ​អាហារ​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​យើង​ឲ្យ​ញ៉ាំ​អាហារ​​បាន​ត្រឹម​ត្រូវ និង​មាន​សុខ​ភាព​ល្អ។ ដោយ​សារតែ​យើង​ជា​អ្នក​មានជំងឺទឹកនោម​ផ្អែម​ប្រភេទ​១ យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​កាបូអ៊ីដ្រាត​ដែលត្រូវ​​ញ៉ាំ និង​អាំងស៊ុយ​លីន​ដែល​ត្រូវ​​ចាក់ ក៏​ដូច​ជា​កម្រិត​សម្ម​ភាព​រាង​កាយ​ប្រចាំ​ថ្ងៃ​ ដើម្បី​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ល្អ​បាន។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ការ​ពារ​កុំឲ្យ​​​យើង​កើត​មាន​បញ្ហា​សុខ​ភាព​រយៈ​ពេល​វែង​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​។ ម្យ៉ាងទៀត​ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែ​ល​យើង​​ត្រូវ​ដឹង​ពី​សារធាតុ​ចិញ្ចឹម​មាន​នៅ​ក្នុង​អាហារ​ដែល​​យើង​ត្រូវ​ញ៉ាំ​។ រឿង​ដែល​សំ​ខាន់​គឺ​ត្រូវ​ដឹង​ថា​ អាហារ​ណា​មាន​ផ្ទុក​កាបូអ៊ីដ្រាត ហើយ​ជា​កាបូអ៊ីដ្រាត​ល្អ ឬ​មិ​ន​ល្អ​ទៀត​ផង​។ កាបូអ៊ីដ្រាត​ល្អ​ យើង​អាច​រក​បាន​នៅ​ក្នុង​បន្លែ​មាន​ស្លឹក​បៃ​តង និង​បន្លែ​ផ្សេង​ទៀត​ដូច​ការ៉ុត និង​ត្រប់​វែង។​ ចំណែក​កាបូអ៊ីដ្រាត​មិន​ល្អ​វិញ​មាន​នៅ​ក្នុង​អាហារ​កែច្នៃ និង​អាហារ​មួយ​ចំនួន​ទៀត​ដូច​ជា​នំខេក នំផ្អែម សូកូឡា និង​​ស្ករគ្រាប់ ឬ​ភេសជ្ជៈ​ផ្អែម​​ជា​ដើម។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​ប្រយ័ត្ន​ពេល​ញ៉ាំ​អាហារ​តាម​ផ្លូវ​មួយ​ចំនួន​ ដែល​អាច​មាន​បន្ថែម​ទឹក​ដោះ​គោ​ខាប់ ឬ​ស្ករ​ច្រើន​ជា​ដើម។​ ពេល​យើង​ទៅ​និញ​ម្ហូប​អាហារ​នៅ​តាម​ផ្សារ​ទំនើប​ ក៏​យើង​ត្រូវ​ពិនិត្យ​ដែរ​ ទៅ​លើ​ព័ត៌​មាន​ពី​សារធាតុ​ចិញ្ចឹម​ គ្រឿង​ផ្សំ និង​បរិមាណ​កាឡូរី ដែល​មានបិទ​នៅ​លើ​ម្ហូប​អាហារ​ទាំង​នោះ។​ មួយ​វិញ​ទៀត បើ​យើង​ទិញ​អាហារ​គេ​ចម្អិន​លក់​តាម​ផ្លូវ​ យើង​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សួរ​នាំ​អ្នក​លក់​ពី​គ្រឿង​ផ្សំ​ និង​សួរ​ថា​មាន​បន្ថែម​ស្ករ​ដែរ​ឬ​យ៉ាងណា។ ២. វិធី​កំណត់​អាហារ​ញ៉ាំ​ដោយ​បែងចែក​ជា​ភាគៗ​​ក្នុង​ចាន យើង​​ត្រូវ​ព្យា​យាម​រក្សា​តុល្យភាព​របស់​​កាបូអ៊ីដ្រាត និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​នៅ​ក្នុង​អាហារ​ ដើម្បី​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​​បាន​ល្អ ក៏​ដូច​ជា​ធានា​ថា​យើង​​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​ដូច​គ្នា។ ដើម្បី​ទទួល​បាន​អ្វី​ទាំង​នេះ​ យើង​អាច​​ប្រើ​វិធី​បែង​ចែក​អាហារ​លើ​​ចាន​ជា​ភាគៗ​ដូច​ខាង​ក្រោម៖ ញ៉ាំ​កន្លះ​ចាន​សម្រាប់​បន្លែ​ស្លឹក​បៃតង និង​បន្លែ​គ្មាន​ជាតិ​ម្សៅ មាន​ដូច​ជា​ស្ពៃក្ដោប ខាត់ណា​ខៀវ […]

អាហារ និងលំហាត់ប្រាណ

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF ១. ផែន​ការ​អាហារ​៖ ការ​បែក​ចែក​អាហារ​លើ​ចានជាភាគៗ ចំពោះ​អូនៗ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ១ មិន​ចាំបាច់​ត្រូវ​តែ​មាន​របប​អាហារ​តឹង​រឹង​ពេក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់ ​គឺ​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​កូន​យើង​បាន​ញ៉ាំ និង​ក្នុង​កម្រិត​ប៉ុន្មាន។​ ហេតុអ្វី? ព្រោះ​ថា​ការ​ដឹង​បែប​នេះ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​រអូន​ៗ​​ស្ថិត​ក្នុង​កម្រិត​ល្អ​​​សម្រាប់​សុខ​ភាព។​ អូនៗ​ក៏​​ត្រូវ​ព្យា​យាម​រក្សា​តុល្យភាព​របស់​​កាបូអ៊ីដ្រាត និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​នៅ​ក្នុង​អាហារ​ ដើម្បី​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​​បាន​ល្អ ក៏​ដូច​ជា​ធានា​ថា​អាច​បាន​​ញ៉ាំ​អាហារ​ឆ្ងាញ់​ដូច​គ្នា។ អូនៗ​​អាច​​ប្រើ​វិធី​បែង​ចែក​អាហារ​លើ​​ចាន​ជា​ភាគៗ​ដូច​ខាង​ក្រោម៖​ ញ៉ាំ​កន្លះ​ចាន​សម្រាប់​បន្លែ​ស្លឹក​បៃតង និង​បន្លែ​គ្មាន​ជាតិ​ម្សៅ មាន​ដូច​ជា​ស្ពៃក្ដោប ខាត់ណា​ខៀវ ការ៉ុត ត្រសក់ និង​ត្រកួន​ជាដើម។ ញ៉ាំ១ភាគ៤ នៃ​ចាន​សម្រាប់​កាបូអ៊ីដ្រាត​បាន​ពី​ធញ្ញជាតិ និង​បន្លែ​មាន​ជាតិ​ម្សៅ ដូច​ជា​បាយ ឬនំប៉័ង ពោត ដំឡូង​បារាំង ឬ​ត្រាវ។​ ញ៉ាំ១ភាគ៤​នៃ​ចាន​​សម្រាប់​ប្រូតេអ៊ីន មា​ន​ដូច​ជា​សាច់​ទ្រូង​មាន់ ត្រី និង​ស៊ុត​ជា​ដើម។ សម្រាប់​ជម្រើស​ផ្សេង​ទៀត៖​ញ៉ាំ​ទឹក​ដោះ​គោ​មាន​ខ្លាញ់​ទាប​មួយ​កែវ ឬ​ផ្លែឈើស្រស់។ វា​ជា​រឿង​ចាំ​បាច់​ដែល​អូនៗ​​អាច​ទទួល​បាន​ទាំង​អាហារ​មាន​សុខភាព​ល្អ និង​អាហារ​ឆ្ញាញ់ៗ តែ​​ក៏​ត្រូវ​ស្គាល់​ច្បាស់​ពី​អាហារ​ទាំងនោះ និង​ផល​ប៉ះពាល់​របស់​វា​ដែរ។ អាហារ​ប្រៀប​ដូច​ជា​មិត្ត​ភក្ដិ​អ៊ីចឹង​ដែរ បើអូនៗ​​ជ្រើស​រើស​បាន​អាហារ​ល្អ គឺ​ដូច​ជា​​មាន​​មិត្ត​ល្អ និង​ជួយ​រក្សា​សុខ​ភាព​ឲ្យ​នៅ​បាន​ល្អ​ដូច​គ្នា។ ២. គន្លឹះ​សំខាន់ៗ​ជួយ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​ មាន​សុខ​ភាព​ល្អ កុំឲ្យ​រំលង​ពេល​ញ៉ាំ​អាហារ និង​ត្រូវ​ញ៉ាំ​អាហារ​ឲ្យបាន​ទៀង​ពេល​ជា​ប្រចាំ ញ៉ាំ​សារធាតុ​កាបូអ៊ីដ្រាត ឬ​អាហារ​មាន​សារធាតុ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត​ថេរ​ជា​រៀង​រាល់ថ្ងៃ​ ញ៉ាំទឹក​ឲ្យ​បាន​ច្រើន​រាល់​ថ្ងៃ​ ញ៉ាំ​បាយ​ដាំ​ពី​អង្ករ​សម្រូប ជា​ជាង​ញ៉ាំ​បាយ​អង្ករ​ស ឬ​អង្ករ​ដំណើប ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន […]

x