home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Vocal Cord Nodules and Polyps (ការដុះដុំសាច់និងដុំឫសនៅសរសៃសំឡេង​)

និយមន័យ|រោគ​សញ្ញា|មូលហេតុ|កត្តា​ប្រឈម|ការ​ធ្វើរោគវិនិច្ឆ័យ​និងព្យាបាល|ការប្ដូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះ
Vocal Cord Nodules and Polyps (ការដុះដុំសាច់និងដុំឫសនៅសរសៃសំឡេង​)

និយមន័យ

១- អ្វីទៅ​ជាការដុះដុំសាច់តូចៗ​និង​ដុំឫស​នៅសរសៃសំឡេង​?

ដុំសាច់តូចៗ​ដុះនៅ​សរសៃសំឡេង​ជា​ដុំសាច់​ស្លូត​ទេ (មិន​បង្ក​ជំងឺ​មហារីក) ដែល​ដុះ​នៅ​សរសៃទាំងសងខាង​ដោយសារ​ការ​ប្រើ​សំឡេង​ហួស​កម្រិត។ ការ​ប្រើសំឡេង​ហួស​កម្រិត​ ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃបណ្តាល​ឲ្យ​សរសៃទន់ ហើមតាម​កន្លែង។ កន្លែង​ដែល​រង​ផល​ប៉ះ​ពាល់​នោះនឹង​ឡើង​ធំ​បន្តិចម្តងៗ តឹង​ទៅៗប្រសិន​ជា​នៅ​តែ​ប្រើ​សំឡេង​ច្រើន​ពេក។

ឯដុំ​ឫស​វិញមាន​ច្រើន​សណ្ឋាន ពេល​ខ្លះ​វា​បង្ក​មក​ពី​ការ​ប្រើ​សំឡេង​​ហួស​កម្រិត​ដែរ។ ដុំឫស​​កើត​នៅ​លើ​សរសៃសំឡេង​ តែ​ម្ខាង​ ឬ​ទាំង​សង​ខាងហើយ​ចេញ​មក​បែប​ហើម ឬ​ជា​ដុំ​ពកដូច​ដុំសាច់តូចៗ​នោះដែរ រួចដុះ​ទៅ​ជា​ទងឬដូចរបួស​ពង​ទឹក។ ភាគ​ច្រើន​ដុំ​ឫសមាន​ទំហំ​ធំជាង​ដុំ​សាច់តូចៗហើយ​វា​មាន​ឈ្មោះ​ហៅ​ផ្សេងៗ​ដូចជា polypoid degeneration ឬ Reinke’s edema។ វិធី​ល្អ​ជាងគេ​ក្នុង​ការ​បែងចែក​ដុំ​ទាំង​ពីរ​នេះ​គឺ ដុំ​សាច់​ដូចជាសាច់ក្រិន ហើយ​ដុំ​ឫស​ដូច​ពង​ទឹក។

២- តើ​ដុំ​សាច់ និងឫស​នេះកើត​មាន​ញឹកញាប់​ប៉ុនណា​​?

ដុំ​ឫស​ភាគ​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ឯដុំសាច់​ច្រើន​កើត​លើ​កូន​ក្មេង។ គេ​មិនទាន់​ដឹង​មូលហេតុ​ទេ តែដុំ​សាច់​តូចៗកើត​ច្រើន​ជាងគេ​លើស្ត្រី​អាយុ​ចន្លោះ ២០ឆ្នាំទៅ៥០ឆ្នាំ ។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

រោគ​សញ្ញា

៣- តើដុំ​សាច់ និងឫស​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

សញ្ញា​ទូទៅ​របស់ការដុះដុំ​សាច់ និងឫស​មាន៖

  • សំឡេងស្អក
  • សំឡេង​មាន​ខ្យល់
  • សំឡេង​គគ្រាត
  • ស្អក
  • ឈឺ​ចាក់​ពី​ត្រចៀក​មួយ​ទៅ​ត្រចៀក​មួយ
  • មាន​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​បំពង់​ក
  • សំឡេង​មាន​តង់​ទាប
  • ឈឺ​ទាំង​ខ្លួន​ឈឺ​ទាំង​សំឡេង​

ហើយ​ក៏​មាន​រោគសញ្ញាខ្លះ​មិន​មាននៅខាងលើ​ដែរ។ ប្រសិន​បើ​មាន​ចម្ងល់​ពីរោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៤- តើខ្ញុំគួរ​ទៅ​ជួបគ្រូពេទ្យនៅ​ពេលណា?

ប្រសិន​បើយើង​​មាន​រោគសញ្ញា​ខាងលើ​ ឬ​មាន​សំនួរ សូមទៅ​ពិភាក្សា​ជាមួយគ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ។ វិធី​ដែល​ល្អ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុ

៥- អ្វី​ទៅជាមូលហេតុបណ្តាល​ឲ្យមានដុំនេះឡើង?

ដុំ​សាច់តូចៗ​ភាគច្រើន​កើត​ដោយសារ​ការ​ប្រើ​សម្លេង​ហួស​កម្រិត​ឬ​ខុស​បច្ចេកទេស។ ឯដុំឬស​វិញ​អាច​មក​ពី​ការ​ប្រើ​ហួស​កម្រិត​ដែរ​តែ​ក៏​អាច​មក​ពី​ក្រោយ​គ្រោះថ្នាក់​ណាមួយ​ទៅលើ​សរសៃ​សម្លេង​ដូចជា​ស្រែក​ខ្លាំង​ពេក​នៅ​កន្លែង​ប្រគុំ​តន្រ្តីជាដើម។ មិន​តែ​ប៉ុណ្នោះ​ក៏​មាន​ការ​ជក់បារីយូរឆ្នាំ ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត និង ច្រាលទឹក​ក្រពះ។ ការ​ប្រើសម្លេង​ហួស​កម្រិត​មាន​ដូចជា៖

  • អាលែកហ្ស៊ី
  • ជក់បារី
  • តឹងរឹត​សាច់ដុំ
  • ច្រៀង
  • បង្រៀន
  • កីឡាកាយសម្ពន្ធ Cheerleading
  • និយាយ​ឮៗពេក
  • ផឹកកាហ្វេ​និង​ស្រា​ធ្វើ​ឲ្យ​ស្ងួត​បំពង់ក និង​ខ្សែ​សំឡេង

អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាស ឬនៅក្លឹប អាច​ធ្វើឲ្យយើង​​ថ្លង់

កត្តា​ប្រឈម

៦- តើ​កត្តាអ្វី​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​នឹង​ការ​ដុំ​សាច់ និងឫស​នៅសរសៃសំឡេង​?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពត៌មាន​លម្អិត​។

ការ​ធ្វើរោគវិនិច្ឆ័យ​និងព្យាបាល

ព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​។

៧- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺនេះ​តាម​របៀបណា?

ប្រសិន​ជា​យើង​​សង្កេត​ឃើញថា​សំឡេង​ស្អក​លើស​ពី ២ទៅ៣​សប្តាហ៍ យើង​គួរតែ​ទៅ​ជួប​គ្រូពេទ្យ។

  • ការ​ពិនិត្យ​រាង​កាយ​ដោយគ្រូពេទ្យឯកទេស​ខាង​ត្រចៀក ច្រមុះ​និង​បំពង់ក ដើម្បី​ពិនិត្យ​សំឡេង។
  • ការ​វាយតំលៃ​​សំឡេង​ពី​រោគ​វិទូផ្នែក​ភាសារ​និង​ការ​និយាយ (slp)
  • ក៏​អាច​មាន​ការ​ពិនិត្យប្រព័ន្ធ​ប្រសាទ​ផង​ដែរ។

គ្រូពេទ្យ​នឹង​វាយ​តំលៃ​លើគុណភាព​​សំឡេង តង់ ភាព​ខ្លាំង និង​សមត្ថភាព​ក្នុង​ការ​ទ្រទ្រង់​​សំឡេង ក៏​ដូចជា​លក្ខណៈផ្សេងទៀត។ ការ​ពិនិត្យ​ដោយ​ឧបករណ៍​ដូចជា​ដាក់​អង់ដូស្កុប​ក្នុង​មាត់​ឬ​ច្រមុះ​ដើម្បី​មើល​សរសៃ​​សំឡេង និងបំពង់​សំឡេង។ stroboscope (ពិល) ប្រើ​ពេល​មើល​សរសៃ​សំឡេងកម្រើក។

៨- តើ​គេ​ព្យាបាល​វា​តាម​របៀបណា?

ទាំង​ដុំ​សាច់ទាំង​ដុំ​ឫស​អាច​ព្យាបាល​ច្រើន​បែប​ដូចជា​ថ្នាំលេប វះកាត់​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​ឥរិយាបទរស់​នៅ​។ គេ​ធ្វើ​ការវះកាត់​យក​ដុំ​ទាំង​នោះ​ចេញពី​សរសៃ​​សំឡេងតែ​នៅ​ពេល​ដែល​ដុំ​ទាំង​នោះធំ​ខ្លាំងនិង​កើត​មាន​យូរហើយ ក៏ប៉ុន្តែ​វា​កម្រ​ណាស់​ចំពោះ​កូន​ក្មេង។ ស្ថានភាព​ជំងឺ​ផ្សេងៗ​ក៏​ត្រូវ​ព្យាបាល​ដែរដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់សរសៃ​សំឡេង រួមមាន​ការ​ច្រាល​ទឹក​ក្រពះ អាលែកហ្ស៊ី និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។ ការ​កាត់​បន្ថយ​ស្ត្រេស​និង​បញ្ឈប់​ការ​ជក់​បារី​ក៏​ត្រូវ​ធ្វើ​ដែរ។

អ្នក​ជំងឺ​ភាគ​ច្រើន​ទទួល​ការ​កែរប្រែ​ឥរិយាបទ ការព្យាបាលសំឡេងពី​រោគ​វិទូរ​ផ្នែក​ភាសា និងការ​និយាយ។ ការព្យាបាល​សំឡេងរួម​មានបង្រៀន​ពីអនាម័យ​នៃការ​ប្រើសំឡេង បញ្ឈប់​សកម្មភាព​ធ្ងន់ធ្ងរ​លើសំឡេង កែរប្រែ​តង់ ភាព​ខ្លាំង​នៃ​សំឡេង ឬ​ការ​ប្រើ​ដង្ហើម​ជួយ។ អ្នកជំនាញ​​ក៏​បង្រៀន​ពី​របៀប​កាត់​បន្ថយ​ស្ត្រេស និងការ​ហាត់​ប្រាណ​សម្រួល​អារម្មណ៍​ផង​ដែរ។

ការប្ដូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះ

៩- តើការ​ប្ដូរ​ជីវភាព​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ៖ Thyroid disorders (ជំងឺក្រពេញទីរ៉ូអ៊ីត)

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Vocal Cord Nodules and Polyps. https://www.asha.org/public/speech/disorders/NodulesPolyps/. Accessed November 2, 2017.

Vocal Cord Polyps, Nodules, and Granulomas. http://www.msdmanuals.com/home/ear,-nose,-and-throat-disorders/mouth-and-throat-disorders/vocal-cord-polyps,-nodules,-and-granulomas. Accessed November 2, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 21/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x