កាលណាយើងធាត់ លើសទម្ងន់ នឹងមានខ្លាញ់ច្រើននៅក្នុងប្រព័ន្ធឈាម ចំពោះស្រីៗ អាចប្រឈមនឹងជំងឺមហារីកសុដន់ក្រោយអស់រដូវ។ ឯមហារីកផ្សេងទៀតអាចបណ្ដាលមកពីមានជាតិខ្លាញ់ច្រើន មានដូចជា មហារីកតម្រងនោម មហារីកពោះវៀនធំ និងចុងពោះវៀនធំ មហារីកលំពែង មហារីកបំពង់អាហារ និងមហារីកស្រទាប់ស្បូន ។
ក្រៅពីនេះ ខ្លាញ់ច្រើនក្នុងខ្លួន ត្រូវអ្នកវិទ្យាសាស្រ្តរកឃើញថាដែរកំពុងបង្កឲ្យកើតឡើងខ្ពស់ជំងឺមហារីកថ្លើម ដៃស្បូន មាត់ស្បូន ថង់ទឹកប្រមាត់ និងមហារីកក្រពេញប្រូស្តាត។
៣. សម្រកគីឡូកាត់បន្ថយហានិភ័យជំងឺមហារីក?
ការសម្រកគីឡូមិនត្រឹមតែជួយដល់សុខភាពរាងកាយទូទៅទេ តែក៏រួមចំណែកកាត់បន្ថយហានិភ័យជំងឺមហារីកដែរ។ ខ្លាញ់ក្នុងខ្លួនមិនមែនជារឿងអាក្រក់ទេ បើខ្លាញ់នោះស្ថិតក្នុងកម្រិតស្ដង់ដារមួយ ដោយហេតុថារាងកាយយើងក៏ត្រូវការខ្លាញ់ដើម្បីដំណើរការដែរ។
ជាការណែនាំ មនុស្សប្រុសគួរមានជាតិខ្លាញ់ក្នុងខ្លួននៅចន្លោះពី ១៤ ទៅ ១៧ ភាគរយ និងនៅចន្លោះពី ២១ ទៅ ២៤ ភាគរយសម្រាប់មនុស្សស្រី។ បើយើងអាចរក្សាជាតិខ្លាញ់ឲ្យស្ថិតនៅក្នុងកម្រិតនេះបាន វាមិនត្រឹមតែល្អសម្រាប់ខ្លួនរបស់យើងនោះទេ វាថែមទាំងជួយប្រឆាំងជំងឺជាច្រើនប្រភេទបានទៀតផង។
ដូចគ្នាដែរ គ្នាយើងកុំច្រឡំថា មនុស្សស្គមមិនមានជាតិខ្លាញ់ច្រើននោះ មនុស្សស្គមខ្លះក៏មានខ្លាញ់ច្រើនដែរ។ ការវាស់កម្រិតជាតិខ្លាញ់ក្នុងខ្លួនមិនអាចវាស់ដោយប្រើជញ្ជីងថ្លឹងទម្ងន់នោះទេ។ ការពិនិត្យកម្រិតជាតិខ្លាញ់ដោយគ្រូពេទ្យជំនាញទើបដឹងច្បាស់លាស់។
ទោះបីជាមិនសូវមានភស្តុតាងច្រើនបញ្ជាក់ថាការសម្រកទម្ងន់អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក តែថាការសិក្សាបញ្ជាក់ថា ការសម្រកទម្ងន់ ជួយកាត់បន្ថយកម្រិតអ័រម៉ូនពុលក្នុងខ្លួន ដែលជាកត្តាបង្កជាជំងឺមហារីក។
៤. ធ្វើម៉េចអាចសម្រកខ្លាញ់បាន?
ការសម្រកខ្លាញ់ អាចធ្វើឡើងតាមរយៈការហាត់ប្រាណ និងការមានរបបអាហារត្រឹមត្រូវ។
របបអាហារ៖ ដើម្បីសម្រកខ្លាញ់ក្នុងខ្លួនយើងគួរមានរបបអាហារសម្បូរជាតិសរសៃមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។ ក្រៅពីនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ និងគ្រឿងស្រវឹង ព្រោះជាអាហារសម្បូរកាឡូរី តែមិនសូវមានសារធាតុចិញ្ចឹម។
ហាត់ប្រាណ៖ ការហាត់ប្រាណបែបខ្លាំងៗដូចជានៅតាមក្លឹមហាត់ប្រាណ និងការហាត់ប្រាណបែបជំនួយដល់បេះដូងអេរ៉ូប៊ិក នៅមានការជជែកគ្នាច្រើនថាមួយណាល្អសម្រាប់សម្រកខ្លាញ់។ ប៉ុន្តែថា បើគ្នាយើងអាចធ្វើបានទាំងពីរជាល្អល្អចំពោះសុខភាព និងផែនការសម្រកខ្លាញ់ និងគីឡូ។ ការហាត់ប្រាណខ្លាំងៗដូចជានៅក្លឹបហាត់ប្រាណជួយបង្កើនសាច់ដុំ ដែលសាច់ដុំជួយដុតខ្លាញ់ក្នុងខ្លួន។ ចំណែកការហាត់ប្រាណបែបអេរ៉ូប៊ិក ដូចជារាំ ដើរ រត់ ជិះកង់ ហែលទឹក គេជឿថាជួយឲ្យស្រកទម្ងន់។