home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ

ការ​សិក្សា​មួយ​របស់​សាកលល​វិទ្យាល័យ​វ៉ាស៊ីនតោន នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ច្រើន និង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​លើ​ស្រ្តី​វ័យ​ក្រោម​អាយុ​៥០​ឆ្នាំ​។

ការ​សិក្សា​នេះ​ត្រូវ​បាន​ដក​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន ​Sciencedaily កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១​។ ការ​សិក្សា​ បាន​​លើក​ឡើង​​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិស្ករ​ច្រើន​នៅ​វ័យ​ចន្លោះ​ពី​១៣​ទៅ​១៨ឆ្នាំ និង​ក្នុង​វ័យ​ពេញ​កម្លាំង អាច​ប្រ​ឈម​ហានិភ័យ​ខ្ពស់​មាន​ជំងឺ​មហារីក​។​

បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ត្រឹម​តែ​ជាង​២៣០មិល្លីលីត្រ​ក្នុង​មួយ​សប្ដាហ៍​ ស្រ្តី​ផឹក​ភេសជ្ជៈ​កំប៉ុង​ក្នុង​កម្រិត​ជាង​២៣០​មិល្លីលីត្រ​ ពី​រដង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​មាន​ដល់​ទៅ​ពីរ​ដង​ ដែល​មាន​ន័យ​ថា​អ្នក​ទាំង​នោះ​អាច​រក​ឃើញ​មាន​ជំងឺ​មហារីក​នៅ​មុន​អាយុ​រ៥០​ឆ្នាំ។

ភេសជ្ជៈ

ការ​សិក្សា​លម្អិត​បន្ថែម​ថា ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ប្រហែល​២៣០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ អាច​មាន​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀនធំ​​១៦​ភាគរយ។ ចំណែក​ស្រីៗ​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៨​ឆ្នាំ ជា​វ័យ​កំពុង​លូតលាស់​ខ្លាំង ហើយ​ផឹក​ភេសជ្ជៈ​កំប៉ុង​​ក្នុង​កម្រិត​ដូច​គ្នា​នេះ អាច​ប្រឈម​នឹង​វិវត្ត​មាន​ជំងឺ​មហារីក​ពោះវៀនធំ​៣២​ភាគ​រយ មុន​ដល់​អាយុ​៥០​ឆ្នាំ​។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ចូលរួម​ចំនួន​​១១៦ ៥០០​នាក់ ពីឆ្នាំ១៩៩១ ដល់​ឆ្នាំ​២០១៥ និង​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ដំណាក់កាល​ដំបូង​ចំនួន​១០៩​នាក់។ ថ្វី​បើ​ចំនួន​អ្នក​កើត​មហារីក​មាន​ទំហំ​តូច​ក៏​ពិត​មែន តែ​អ្នក​ស្រាវ​ជ្រាវ​ថា​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន ពិសេស​ផឹក​តាំងពី​វ័យ​នៅ​ក្មេង នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ពោះវៀនធំ​នៅ​មុន​អាយុ​៥០​ឆ្នាំ​។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែនាំ​ថា ដើម្បី​ជួយ​ស្រីៗ​យើង​ចៀសវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន គួរ​ងាក​មក​ផឹក​ទឹក​ដោះ​គោ ឬ​កាហ្វេ​ មិន​បន្ថែម​ជាតិ​ស្ករ​ជំនួស​វិញ។ ការសិក្សា​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ ឬ​ទឹក​ដោះ​គោ បាន​រួម​ចំណែក​ជួយ​ផ្ដល់​អត្ថ​ប្រយោជន៍​សុខភាព​រយៈពេល​វែង​ដល់​ស្រីៗ​ទៅ​វិញ​​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Sugar-sweetened drinks linked to increased risk of colorectal cancer in women under 50

https://www.sciencedaily.com/releases/2021/05/210506183353.htm

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត