ស្រ្តីៗគ្នាយើងដែលចង់ស្វែងរកការពិនិត្យសុដន់ ត្រូវទៅទទួលការពិនិត្យដោយគ្រូពេទ្យជំនាញ។ អ្នកជំនាញទាំងអស់នោះ ត្រូវបានគេបង្ហាត់បង្រៀនឲ្យពួកគាត់ចាប់បានចំណុចមិនប្រក្រតី និងសញ្ញាគ្រោះថា្នក់មានលើសុដន់។ ការពិនិត្យសុដន់គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពិនិត្យរកជំងឺមហារីកសុដន់ក្នុងដំណាក់កាលដំបូង។ ស្រីៗគ្រប់រូបគួរតែទៅជួបគ្រូពេទ្យជំនាញ និងពិនិត្យសុដន់រៀងរាល់ ១ឆ្នាំ ទៅ ៣ឆ្នាំម្ដងចាប់ពីពេលមានអាយុ ២០ឆ្នាំ និងយ៉ាងហោចណាស់ទៅពិនិត្យឲ្យបានម្ដងក្នុងមួយឆ្នាំពេលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។