តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ

    វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ

    ប្រតិកម្ម​អាលែកហ្ស៊ី ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​​វីរុស និង​រួម​មាន​ផ្ដាសាយ​ធម្មតា ឬផ្ដាសាយធំ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ក​បាន។ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ឈឺ​ក​​ជា​ទៀង​ទាត់​ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​តាម​រដូវ​កាល​។

    . កំណត់​រោគ​សញ្ញា

    រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា និង​ប្រតិកម្ម​អាលែកហ្ស៊ី​៖

    • ហៀរ​សំបោរ ឬ​តឹង​ច្រមុះ
    • អស់​កម្លាំង​
    • ក្អក ឬ​កណ្ដាស់​

    រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ និង​ការ​ឆ្លង​រោគ​ផ្សេងៗ មិន​មែន​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​៖

    • ក្ដៅ​ខ្លួន​
    • ឈឺ​សាច់ដុំ និង​ឈឺ​ខ្លួន​
    • ហើម​កូន​កណ្ដុរ​នៅ​ក​

    បើ​សិន​ជា​គ្នា​យើង​មាន​រមាស់ភ្នែក​ ​ហូរ​ទឹក​ភ្នែក និង​ឈឺ​ក​ទៀត អាច​ថា​នេះ​ជា​ប្រ​តិកម្ម​អាលែកហ្ស៊ី ព្រោះ​ថា​រោគ​សញ្ញា​កើត​លើ​ភ្នែក​មិន​កើត​មាន​ដោយ​សារ​ផ្ដា​សាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​ទេ​។

    សញ្ញា​សំខាន់​មួយ​ទៀត​គឺ រយៈពេល​នៃ​ការ​ឈឺ​ក ផ្ដាសាយ​ធម្មតា និង​ផ្ដា​សាយ​ធំ មិន​កើត​យូរ​ជាង​ពីរ​សប្ដាហ៍​នោះ​ទេ​។

    សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​វិញ​អាច​ស៊ីពេល​យូរ​ទៅ​តាម​ការ​ប៉ះពាល់​​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី។ ឧទាហរណ៍​ថា​ គ្នា​យើង​អាលែកហ្ស៊ី​ទៅ​នឹង​លម្អង​ផ្កា អាច​មាន​រោគ​សញ្ញា​ប្រតិកម្ម​រហូត​ដល់​៦​សប្ដាហ៍ អាស្រ័យ​លើ​រដូវ​កាល​។

    អាការឈឺក

    . វិធី​ព្យាបាល​អាលែកហ្ស៊ី​

    ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី អាស្រ័យ​លើ​កម្រិត​នៃ​ប្រតិកម្ម​។ ចំពោះ​ការ​ប្រតិកម្ម​កម្រិត​ស្រាល អ្នក​ជំងឺ​អាច​ប្រើ​ប្រាស់​ថ្នាំលេប​​​ ឬ​ថ្នាំ​បាញ់​មិន​ត្រូវ​ការ​វេជ្ជបញ្ជាមួយ​​ចំនួន​បាន​​។ ប៉ុន្តែ​បើ​កម្រិត​ធ្ងន់​ធ្ងរ​ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា និង​អាច​ចាក់​ថ្នាំ​អាលែកហ្ស៊ីផង​។

    . វិធី​ការពារ​ខ្លួន​ពី​អាលែកហ្ស៊ី

    ដើម្បី​ចៀស​វាង​ពី​បញ្ហា​អាលែកហ្ស៊ី យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​ឡាយ​ ដើម្បី​ការ​ពារ​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​មាន​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ រួម​ទាំង​ការ​ឈឺ​ក​ផង។ ធាតុ​បង្ក​អាលែកហ្ស៊ី​រួម​មាន​៖​

    • ស្មៅ ឬ​លម្អង​ផ្កា
    • សត្វ​ចិញ្ចឹម
    • ធូលី
    • ផ្សិត

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/325115#preventing-allergies

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 15/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត