home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​

វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​

ការ​កណ្ដាស់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​​កណ្ដាស់​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មួម៉ៅ​ជាក់​ជា​មិន​ខាន​។​ មិន​ថា​ជា​​ជំងឺ​ផ្ដាសាយ​ ឬ​ប្រតិកម្ម​អាលែកហ្ស៊ី​ភ្លាម​ៗ​ចំពោះ​ក្លិន​នោះ​ទេ​ ​​ធាតុ​បង្ក​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ផង​ដែរ។​ ជាក់​ស្ដែង​​ ការ​កណ្ដាស់​គឺ​ជា​រឿង​ធម្មជាតិ​ដែល​​ជួយ​យើង​ក្នុង​ការ​កម្ចាត់​ចោល​ការ​រលាក​ចេញ​ពី​ច្រមុះ​ ហើយ​នៅ​ពេល​ដែល​មាន​វត្ថុ​ចម្លែក​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​ដូចជា​ធូលី ​លម្អង​ ឬផ្សែង​ ស្រទាប់​រំញោច​នៃ​ច្រមុះ​នឹង​ចាប់ផ្ដើម​រមាស់​ ឬ​ក្រហាយ​ ដែល​បណ្ដាល​ឲ្យ​យើង​កណ្ដាស់​​តែ​ម្ដង​។​ ​ជា​ទូ​ទៅ​ ការ​កណ្ដាស់​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ ក៏​ដូចជា​ពិបាក​ដក​ដង្ហើម​ផង​ដែរ​។

ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​​ពី​ធាតុ​បង្ក​ ដែល​ធ្វើ​ឲ្យ​យើង​កណ្ដាស់​ជា​ញឹកញាប់​។ ​ធាតុ​បង្ក​មួយ​ចំនួន​នេះ​ ​មាន​ដូចជា​ ធូលី លម្អង​ ផ្សិត​ ​រោម​សត្វ​ចិញ្ចឹម​ ពន្លឺ​ ទឹក​អប់​ អាហារ​ហឹរ​ ម្រេច​ ឬ​​មេរោគ​​ផ្ដាសាយ​ជាដើម​។ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​អាច​សាកល្បង​​វិធីសាស្ត្រ​ធម្មជាតិ​ទាំង​នេះ​។

១. ទឹក​ឃ្មុំ​

យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ទឹក​ឃ្មុំ​អាច​ជួយ​ការពារ​អាការៈ​កណ្ដាក់​​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ​ជា​ទូទៅ​ ទឹក​ឃ្មុំ​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​សម្រប​ខ្លួន​ទៅ​នឹង​ធាតុ​បង្ក​អាលែកហ្ស៊ី​ដែល​មាន​នៅ​ក្នុង​បរិយាកាស។​ ការ​ញ៉ាំ​ទឹក​ឃ្មុំ​ត្រឹមតែ​មួយ​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ ក៏​អាច​កាត់បន្ថយ​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​ពី​ការ​កណ្ដាស់​​យ៉ាង​រហ័ស​។

២. ឆ្ពុង​

​ការ​ស្រូប​យក​ចំហាយ​ទឹក​ក្ដៅ​ គឺ​ជា​វិធីសាស្ត្រ​មួយ​ទៀត​ ក្នុង​ការ​ព្យាបាល​ការ​កណ្ដាស់​​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​យក​ទឹក​ក្ដៅ​មួយ​ចាន​ និង​​ឱន​​មុខ​ចុះ​បន្តិច​ដើម្បី​ស្រូប​យក​ចំហាយ​ទឹក​​ និង​គ្រប​ក្បាល​របស់​យើង​ជាមួយ​នឹង​កូន​កន្សែង​។​ ពិត​ណាស់​ ការ​ឆ្ពុង​​ទឹក​ក្ដៅ​អាច​ជួយ​បំបាត់​ការ​ហៀរ​សំបោរ​ ​និង​ជួយ​សម្អាត​ច្រមុះ​ បាន​យ៉ាង​ល្អ​ប្រសើរ​។​

៣. ជៀសវាង​សម្លឹង​ទៅ​​កាន់​ពន្លឺ​​ដោយ​ផ្ទាល់​

ការ​​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ខ្លាំង​ ឬ​សម្លឹង​ផ្ទាល់​ទៅ​កាន់​ពន្លឺ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​កណ្ដាស់​។​ ស្ថានភាព​នេះ​ គឺ​ជា​​ការ​កណ្ដាស់​ដោយ​សារ​ពន្លឺ​ ហើយ​វា​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​ងាយ​។​ ដើម្បី​ជៀសវាង​ការ​កណ្ដាស់ ចូរ​ពាក់​វ៉ែន​តា​ការពារ​កម្តៅ​ថ្ងៃ​ នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ក្រៅ​ផ្ទះ​។

ផ្តាសាយ២

៤. ញ៉ាំ​វីតាមីន​C

​ពពួក​វីតាមីន​Cដូចជា​ក្រូច​ និង​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​Flavonoid ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​សារធាតុ​អុកស៊ីតកម្ម។​ សារធាតុ​នេះ​អាច​ជួយ​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​យើង​ក្នុង​ការ​ប្រឆាំង​ជាមួយ​នឹង​បាក់តេរី​មិន​ល្អ​ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ និង​អាលែកហ្ស៊ី​ដទៃ​ទៀត​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​C​ ពីព្រោះ​វា​​ក៏​មាន​គុណប្រយោជន៍​ដូច​គ្នា​ទៅ​នឹង​ផ្លែឈើ​ធម្មជាតិ​ផង​ដែរ។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://timesofindia.indiatimes.com/life-style/health-fitness/home-remedies/how-to-stop-sneezing-with-home-remedies-10-natural-ways-to-stop-sneezing/articleshow/81552634.cms

https://www.healthline.com/health/how-to-stop-sneezing#What-makes-you-sneeze?

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 3 ស​ប្តា​ហ៍​មុន
x