ទម្លាប់សាមញ្ញៗ ៧ យ៉ាង អាចធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 18/11/2020 . អាន 3 នាទី
Share now

ការ​មិន​អើពើ​នឹង​បែបផែន​រស់នៅ​ និង​មិន​ខ្វល់ខ្វាយ​ពី​របប​អាហារ​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជាក់​ស្ដែង​ កត្តា​ ៧យ៉ាង​​ខាង​ក្រោម​នេះ​ហើយ​ ជា​ឫស​គល់​នៃ​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​អ្វី​ដែល​យើង​​ត្រូវ​ដឹង។

ពិត​ណាស់​ ជំងឺ​ទឹកនោម​ផ្អែម​ មិនមែន​កើតឡើង​ភ្លាម​ៗ​នោះ​ទេ វា​វិវត្ត​ទៅ​តាម​ពេល​វេលា។ យ៉ាង​ណា​មិញ​ របប​អាហារ​​បាន​ជះឥទ្ធិពល​ដ៏​សម្បើម​ចំពោះ​​ការ​កើត​មាន​នូវ​ជំងឺ​ទឹកនោមផ្អែម។

ជំងឺ​ទឹកនោម​ផ្អែម ​មាន​ចំនួន​៣​ប្រភេទ​គឺ៖

  • ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១

  • ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២

  • ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​​​

ក្នុង​ចំណោម​ប្រភេទ​ទាំង​នេះ​ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ យើង​ឃើញ​មាន​កើត​ឡើង​ញឹក​ញាប់​ជាង​គេ។

យោង​តាម​អ្នក​ជំនាញ​ ករណី​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​ថែម​ទៀត​ផង​ ដែល​បង្ក​ជា​បញ្ហា​ជាច្រើន​ ដូចជា​បំផ្លាញ​តម្រង​នោម សរសៃ​ប្រសាទ និង​កើត​មាន​នូវ​បញ្ហា​បេះដូង​ជាដើម​។ ហេតុដូច្នេះ​ ដើម្បី​កាត់បន្ថយ​ការ​វិវត្ត​ទៅ​រក​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ យើង​គប្បី​ស្វែង​យល់​អំពី​កត្តា​ដែល​បណ្ដាល​ឲ្យ​កើត​មាន​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​មុន​សិន។​

. ញ៉ាំ​កាហ្វេ

យើង​​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​កាហ្វេ​មួយ​ពែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កម្រិត​ណា? តាម​ពិត​ទៅ វា​មិន​បង្ក​គ្រោះថ្នាក់​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​កាហ្វេ​យូរ​ៗ​ទៅ វា​នឹង​វិវត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម។​​​​​​​

វេជ្ជបណ្ឌិត​ Vinoda Kumary អនុប្រធាន​បុគ្គលិក​សុខាភិបាល​ ប្រចាំ​នៅ​វិទ្យាស្ថាន​Jindal Naturecareបាន​លើក​ឡើង​ថា ការ​ញ៉ាំ​កាហ្វេ​១ពែង​ ឬ​២​ពែង​ក្នុង​មួយ​ថ្ងៃ​ មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​កាហ្វេ​ក្នុង​បរិមាណ​ច្រើនលើស​លប់​ អាច​បណ្ដាល​ឲ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីននៅ​ក្នុង​រាង​កាយ ដែល​​ជំរុញ​ការ​ផលិត​គ្លុយកូស​ ជា​ហេតុ​បង្កើន​នូវ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។

ទឹកនោមផ្អែម

. អង្គុយ​រយៈពេល​យូរ

​​យើង​តែង​តែ​ចំណាយ​ពេល​ភាគច្រើន​​អង្គុយ​នឹង​មួយ​កន្លែង​ជាមួយ​នឹង​កុំព្យូទ័រ​ ឬ​មើល​ទូរទស្សន៍​​។ ការ​ពិត​ទៅ ការ​ចំណាយ​ពេល​​បែប​នេះ នឹង​ធ្វើ​ឲ្យ​យើង​ប្រឈមមុខនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ទៅ​៣,៤​ភាគ​រយ។

. កត្តា​ភេទ

​​​​​​វេជ្ជបណ្ឌិត​Kumary បាន​ពន្យល់​ថា ស្ត្រី​យើង​តែង​តែ​ឆ្លងកាត់​នូវ​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន ចាប់ពី​ដំណើរ​មាន​រដូវ​ មាន​ផ្ទៃពោះ​ និង​រហូត​ដល់​ពេល​អស់​រដូវ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាង​កាយ​។ ប្រសិន​បើ​យើង​​​មាន​ជំងឺ​​អតុល្យ​ភាព​អ័រម៉ូន​​ (PCOS) វា​នឹង​បណ្ដាល​ឲ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន ហើយ​មិន​យូរ​ប៉ុន្មាន​ បញ្ហា​នេះ​នឹង​វិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ជាក់​ជា​មិន​ខាន​ឡើយ។

. កង្វះ​ពន្លឺ​ព្រះ​អាទិត្យ

មនុស្ស​ភាគ​ច្រើន​​ មាន​បញ្ហា​កង្វះ​នូវ​វីតាមីន​D ដោយសារ​តែ​យើង​កម្រ​ឈាន​ជើង​​ចេញ​ពី​បន្ទប់​ម៉ាស៊ីន​ត្រជាក់​​។ ជាក់​ស្តែង​ វីតាមីន​នៃ​ពន្លឺ​ព្រះអាទិត្យ​ កំណត់​នូវ​ការ​ផលិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាងកាយ​ ហើយ​កង្វះ​ខាត​នេះ នឹង​បង្កើន​នូវ​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ឡើង​ជំងឺ​ទឹកនោម​ផ្អែម​។

. ញ៉ាំ​ច្រើន​ជ្រុល​​

ការ​ញ៉ាំ​ច្រើន​​ជ្រុល​ នឹង​ធ្វើ​ឲ្យ​កាឡូរី​នៅ​ក្នុង​ខ្លួន​របស់​យើង​​កើន​ឡើង​កាន់​តែ​ច្រើន ហើយ​មិន​យូរ​មិន​ឆាប់ វា​នឹង​វិវត្ត​​ទៅ​ជា​​លើស​ទម្ងន់​។ យ៉ាងណា​មិញ ការ​លើស​ទម្ងន់​នេះ​ឯង​ ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​មិន​ដឹង​ខ្លួន។

. មិន​សូវ​ហាត់​ប្រាណ​​​

ស្រី​ៗ​យើង ​គួរ​តែ​ងាក​មក​​ធ្វើ​លំហាត់ប្រាណ​ ដូច​ជា​ការ​លើក​ដុំដែក​ជាដើម​ ពីព្រោះ​វា​អាច​កាត់​បន្ថយ​នូវ​ឱកាស​នៃ​​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​Harvard បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ អាច​បញ្ចៀស​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដល់​ទៅ​៣៤​%

. ស្រមុក

វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា​ ការ​ស្រ​មុក​មាន​ទំនាក់ទំនង​នឹង​ជំងឺធាត់ ហើយ​កត្តា​នេះ​បណ្ដាល​ឲ្យ​ជួប​ប្រទះ​​បញ្ហា​បាត់ដង្ហើម​ពេល​គេង ដែល​​ធ្វើ​ឲ្យ​កើត​មាន​នូវ​ភាព​តានតឹង​ និង​ធ្វើឲ្យ​មាន​ការ​រំខាន​​។ នេះ​ជាហេតុ​ដែល​នាំឲ្យ​កើត​​មាន​បម្រែបម្រួល​អ័រម៉ូន ដែល​ប៉ះពាល់​ដល់​ការ​ផលិត​អាំង​ស៊ុយ​លីន ហើយ​វា​នឹង​វិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​ក្រោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ប៉ាម៉ាក់ឆ្ងល់ទេហេតុអ្វីបានជាកូនមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

ទឹក​នោម​ផ្អែម​ប្រភេទ​១ - គឺ​ជា​ជំងឺ​​ប៉ះពាល់​ដល់​វិធី​ដែល​រាង​កាយ​ប្រើ​ប្រាស់​ជាតិ​គ្លុយកូសដែលជា​ស្ករ​មួយ​ប្រភេទ​ដែល​ជា​ប្រភព​ផ្ដល់​ថាមពល​ដល់​រាង​កាយ​របស់កូនៗ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

ទឹកនោមផ្អែមពេលពពោះ - គ្នា​យើង​ដឹង​ទេ​ថា ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​​កើត​ជំងឺ​ទឹក​នោម​ផ្អែ​ម​នៅ​ពេល​ក្រោយ​ទៀត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
សុខភាពម្ដាយ, ពពោះ 14/10/2020 . អាន 2 នាទី

ប៉ាម៉ាក់​អាច​ជួយ​​កូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ដោះស្រាយ​ភាព​តានតឹងយ៉ាងម៉េច?

ជំងឺទឹកនោមផ្អែមប្រភេទ១ -នៅ​ពេលធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​កូនយើង​មាន​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ១ ពិត​ណាស់​ប៉ាម៉ាក់​​អាច​នឹង​មាន​អារម្មណ៍​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

អូនៗមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវដោះស្រា​យបញ្ហាផ្លូវចិត្តបែបណា?

ទឹកនោមផ្អែមប្រភេទមួយ - ​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ដែល​ភ្លាមៗ​ អូនៗ​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​ញឹកញាប់​ ប្រើ​ប្រាស់​ថ្នាំ និង​ពិនិត្យ​មើល​អ្វី​ដែល...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

អត្ថបទគួរអាន

ទឹកនោមផ្អែម

ធ្វើរឿងទាំងនេះបាន អ្នកជំងឺទឹកនោមផ្អែមអាចរស់នៅបានយូរដូចមនុស្សធម្មតា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 12/11/2020 . អាន 1 នាទី
ទឹកនោមផ្អែម

ផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ៣ ចំណុចនេះ អាចបញ្ចៀស ឬពន្យារជំងឺទឹកនោមផ្អែមបាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 11/11/2020 . អាន 2 នាទី
ទឹកនោមផ្អែម

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 10/11/2020 . អាន 2 នាទី

ដុសធ្មេញញឹកញាប់ទំនងជួយ​កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 06/11/2020 . អាន 2 នាទី