backup og meta

បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា?


អត្ថបទ​ដោយ Duk Panharat · កែ Nov 09, 2021

    បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា?

    សម័យ​នេះ​ ខុសពី​សម័យ​មុន ជំងឺ​ក៏​វិវត្ត​ទៅ​តាម​សម័យ​កាល​ដូច​គ្នា ពិសេស​លើសឈាម​ដែល​ធ្លាប់​តែ​ស្គាល់ជា​ជំងឺ​មនុស្ស​ចាស់ ពេល​នេះ​ក្មេងៗ​ពេញ​កម្លាំង​ក៏​កើត​ដែរ។

    ព្យាបាល​ជំងឺ​លើស​ឈាម​ មាន​ច្រើន​វិធីសាស្ត្រ ដូចជា ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ ការ​ប្រើ​ថ្នាំ​ពេទ្យ កត្តា​អាយុ និង​ស្ថានភាព​អ្នក​ជំងឺ សុទ្ធ​តែ​សំខាន់។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ពេទ្យ​អាច​ឲ្យ​យើង​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធភាព​មួយចំនួន​ដូចជា៖

    ១- ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide

    ថ្នាំ​នេះជួយ​ឲ្យ​សម្ពាធ​ឈាម​យើង​​ថយ​ចុះ តាម​ការ​បញ្ចុះ​ជាតិ​ទឹក និង​អំបិល តាម​តម្រង​នោម ព្រោះ​ថ្នាំ​នេះអាច​ជួយ​ឲ្យ​យើង​នោម​ច្រើន។

    ២- ពពួកថ្នាំផ្សេងទៀត

    – Aldosterone antagonists ក៏​ជួយ​បន្ថយ​ការ​បឺត​ទុក​អំបិល ​និងទឹក។

    – ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers មាន​នាទី​ជួយ​ពង្រីក​សរសៃ​ឈាម និង​បន្ថយ​ចង្វាក់​បេះដូង។ Acebutolol (Sectral)​ និង​ Atenolol (Tenormin) ស្ថិត​ក្នុង​ក្រុម​ថ្នាំ Beta blockers ត្រូវ​គេ​ប្រើ​ញឹកញាប់ ជាង​ថ្នាំ​ផ្សេងៗ​ទៀត។ ពពួក​ថ្នាំ Beta blockers គួរ​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង ​ដើម្បីឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។

    – ពពួកថ្នាំ Angiotensin-converting enzyme (ACE) inhibitors ក៏​អាច​ប្រើ​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ដែរ។ ថ្នាំ​នេះ​ជួយការពារ កុំ​ឲ្យ​ស្ទះ​ក្នុង​សរសៃ​ឈាម ដោយ​ពង្រីក​សរសៃ​ឈាម​ឲ្យ​ធំ។ អ្នក​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ គួរ​ប្រើ​ថ្នាំ​នេះ។

    – Angiotensin II receptor blockers (ARBs) ឬថ្នាំ ARBs មាន​មុខ​ងារ​ដូច​ ACE inhibitors ដែរ។ តែ​បើ​យើង​ប្រើ​ថ្នាំ ACE inhibitors មិន​បាន​ ​អាច​ប្រើ ARBs ជំនួស​បាន។

    – Calcium channel blockers ជា​ពពួក​ថ្នាំ Calcium ​channel blockers ជួយ​ពង្រីក​សរសៃ​ឈាម ក៏​ដូចជា​បន្ថយសម្ពាធ​ក្នុង​សរសៃ​ឈាម​ផង​ដែរ។ ផល​រំខាន​ថ្នាំ ​អាច​មានឈឺ​ក្បាល ប្រកាំង ​ហើម​សន្លាក់ និងទល់​លាមក។ មិន​ត្រូវ​លេបថ្នាំ​នេះ ជាមួយ​ទឹក​ទំពាំងបាយជូរ​ទេ ព្រោះ​អាច​​ចេញ​ផលរំខាន។

    – ក្រុម​ថ្នាំ Renin inhibitors អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន Renin ដែល​មាន​មុខងារ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង។ ប៉ុន្តែ​មិន​គួរ​លេបថ្នាំ​នេះ​ជាមួយ​ថ្នាំ ACE inhibitors ឬ​ ARBs ទេ ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​ច្រើន។

    ក្រៅ​ពី​ថ្នាំ​ខាង​លើ អ្នក​ជំងឺ​អាច​លេប​ថ្នាំ​ផ្សេងៗ​បន្ថែម​ទៀត​ដូចជា៖

    – ថ្នាំ Alpha blockers ដើម្បី​បន្ថយ​ការ​ភ្ញោច​របស់​សរសៃ​ប្រសាទ​

    – ថ្នាំ Alpha-beta blockers ដើម្បី​បន្ថយ​ចង្វាក់​បេះដូង និង​បរិមាណ​ឈាម​ហូរ​ក្នុង​សរសៃ​ឈាម

    – ថ្នាំ Central-acting agents ដើម្បី​រារាំង​កុំ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់

    – ថ្នាំពង្រីកសរសៃឈាម (Vasodilators) ជួយ​កុំ​ឲ្យ​សរសៃ​អាកទែ​ត្បៀត​ពេក។

    គ្នា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវ​ប្តូរទម្លាប់​រស់​នៅ។ ទោះ​ជា​លេប​ថ្នាំ​ប្រភេទ​អី​ក៏​ដោយ ​បើ​មិន​ដូរ​ទម្លាប់​រស់​នៅ​ទេ ជំងឺ​មិន​ងាយ​ធូរ​ស្រាល​ឡើយ។

    ទម្លាប់​រស់​នៅ​មួយចំនួន​គួរ​​កែប្រែ​សម្រាប់​គ្នា​យើង ឬម៉ាក់ប៉ា អ៊ំៗ​មាន​ជំងឺ​លើស​ឈាម ដូចជា៖

    – ញ៉ាំ​អាហា​រមាន​ជីវជាតិ​គ្រប់គ្រាន់ និង​មិន​សូវ​ប្រៃ

    – ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់

    – កំណត់​បរិមាណបារី និង​ស្រា

    – គ្រប់គ្រង​គីឡូ​ឲ្យ​បាន​ល្អ។

    លើស​ឈាម​ ជា​ជំងឺ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ ដោយ​ផ្លាស់​ប្តូរការ​រស់​នៅ និង​លេប​ថ្នាំទៀងទាត់។ ទោះ​ជាសម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​ល្អ​ក៏​ដោយ គួរ​​ទៅពេទ្យឲ្យ​បាន​ញឹកញាប់ ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ Duk Panharat · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម