លំហាត់​ប្រាណ​​ពង្រឹង​សាច់​ដុំ ​អាចជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺទឹក​នោម​ផ្អែម​

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ការ​រក្សា​​តុល្យភាព​សាច់​ដុំ​ឲ្យ​រឹង​មាំ​​អាច​ជួយ​ឲ្យ​​​​មនុស្ស​យើង​​ជួប​ហានិភ័យ​នៃ​ការ​វិវឌ្ឍ​ទៅកើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​តិច​តួច​​។ នេះ​បើ​តាម​ការ​​រក​ឃើញ​ថ្មី​មួយ​​នៅ​សហរដ្ឋអាមេរិក​។

ក្រុម​អ្នក​ស្រាវជ្រាវ​​បានប្រមូលយក​​​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​​ជាង​៤​ពាន់​នាក់​ និងមានអាយុជាមធ្យម​​៤៣​ឆ្នាំ ​​​និង​​គ្មាន​ជំងឺ​ទឹក​នោម​​ផ្អែម ឲ្យ​ធ្វើ​​​លំហាត់​ប្រាណ​​​​​​ហាត់​ពត់​បន់​បែន​ខ្លួន​​ជា​ចលនា​ពង្រឹង​សាច់​ដុំ​ ហើយ​និង​រត់​ហាត់​ប្រាណ​លើ​ម៉ាស៊ីន​ផង​ដែរ​។ ជា​លទ្ធ​ផល​ដែល​តាម​ដាន​រយៈ​ពេល​ជាង​៨​ឆ្នាំ​ បង្ហាញ​ថា​អ្នក​ចូល​រួម​​ខាង​លើ​ប្រមាណ​២២៩​នាក់​ ឬ​៥​%​​​​​ មានការវិវឌ្ឍ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​។

អត្ថបទពាក់ព័ន្ធ៖

បើ​ប្រៀប​ទៅ​នឹង​អ្នកដែលមិនសូវមានសាច់ដុំ នឹងអ្នកដែល​​សកម្ម​ធ្វើ​លំហាត់​ប្រាណ​​ពង្រឹង​សាច់​ដុំ​ គឺថាអ្នកបានហាត់ពង្រឹងសាច់ដុំ​បាន​កាត់​បន្ថយ​​ហានិភ័យ​​ការ​វិវឌ្ឍ​មានជំងឺ​ទឹក​នោម​ផ្អែម​រហូត​​៣២​%​។ តែ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះ​អាង​ថា ទោះ​បី​ធ្វើ​លំនឹង​​​តុល្យភាព​សាច់​ដុំ​​ខ្លាំង​ក្លា ក៏​មិន​មែន​ធានា​​ថា​​ពុំ​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​​​បាន​ទាំង​ស្រុង​១០០​ភាគ​រយ​នោះ​ដែរ​។

“អ្នក​​មិន​ចាំ​បាច់​​​ហាត់​រហូត​ទាល់​តែ​សាច់​ដុំ​​កង់​ៗ​ដូច​​កីឡាកាស​នោះ​ទេ ត្រឹម​តែ​​ការ​ហាត់​ប្រាណ​ ដើម្បី​ហ្វឹក​ហាត់​​ពង្រឹង​សាច់​ដុំ​ ក៏​អាច​ទទួល​​អត្ថប្រយោជន៍​ច្រើន​ ដូច​ជា​​លើក​ដុំ​ទម្ងន់​ ហក់​លោត ហាត់​លំនឹង​ខ្លួន​ប្រាណ​​ជា​ដើម​” នេះ​បើ​តាម​សម្តី​របស់​​​វេជ្ជបណ្ឌិត​ Angelique Brellenthin ​​មក​ពី​សាកលវិទ្យាល័យ​​ Iowa State សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​​ការ​ស្រាវ​ជ្រាវ​ខាង​លើ​។

​​​យ៉ាង​ណា​មិញ​ការ​សិក្សា​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា លំហាត់​ប្រាណ​ពង្រឹង​សាច់​ដុំ​ពិត​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ក្នុង​កម្រិត​មួយ​ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រវត្តិ​ជំងឺ​ត​ពី​គ្រួសារ​ អ្នក​ជក់​បារី ឬ​សេព​សុរា អ្នក​ធាត់​ខ្លាំង ឬ​សំពាធ​ឈាម​ខ្ពស់​នៅ​តែ​​​ជា​កត្តា​រួម​ចំណែក​ខ្ពស់​​​​នាំ​ឲ្យ​​ប្រឈម​នឹង​ហានិភ័យ​​រោគ​ទឹក​​នោម​​ផ្អែម៕​​

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
​​​​

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 25, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 26, 2020

អ្នកអាចចូលចិត្ត