backup og meta

តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់

    មហារីក​មាត់​ស្បូន​ ត្រូវចាត់​ទុក​ជា​មហារី​កពេញ​និយម​បំផុត​ចំពោះ​ស្ត្រី​ជុំ​វិញ​ពិភពលោក ហេតុនេះ ស្រីៗត្រូវ​ចេះប្រយ័ត្ន​ប្រយែង​ផង។ បើ​សិន​ជាយើង​ដឹង​ខ្លួន​ទាន់​ពេល ពិសេស​នៅ​ដំណាក់​កាល​ដំបូង គឺ​មាន​ឱកាស​ខ្ពស់​អាច​ទប់​ស្កាត់ គ្រប់​គ្រង​ស្ថាន​ភាព​មហារីក ជួយ​យើង​មាន​សុខភាព​ល្អ​ដូច​ធម្មតា ប៉ុន្តែ​បើ​ធ្ងន់​ធ្ងរ ពិត​ជា​ពិបាក​ព្យាបាល​ណា។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​រោគសញ្ញា​ខ្លះរបស់​មហារីក​មាត់​ស្បូន ក៏​ដូច​ជា​វិធី​ធ្វើតេស្ត​រក​មហារីកឲ្យ​បាន​ទាន់​ពេល។​

    ១- មូលហេតុបង្ក​ជា​មហារីកមាត់ស្បូន

    មហារីក​មាត់​ស្បូន​ បង្ក​ដោយ​មេរោគ​ឈ្មោះ Human Papillomavirus ឬ​ហៅ​កាត់​ថា HPV។ ចំពោះ​ស្រីៗ​​ធ្លាប់​រួម​ភេទ​ជា​មួយ​ដៃគូ​មាន​ផ្ទុក​មេរោគ​នេះ យើង​​អាច​ឆ្លង​មេរោគ​នេះ​បាន ខណៈ​មេរោគ​ HPV មាន​​ច្រើន​ប្រភេទ ក៏​មិន​មែន​គ្រប់​​មេរោគ​ HPV សុទ្ធ​តែ​​បង្ក​ឲ្យ​មាន​មហារីក​មាត់​ស្បូន​នោះ​ដែរ។ ទោះ​​យ៉ាង​ណា ស្រីៗគួរ​តែ​ធ្វើ​តេស្ត Pap ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​តេស្ត​ប្រភេទ​នេះ ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​ មុន​ពេល​វា​ក្លាយ​ទៅ​ជា​មហារីក ដើម្បី​អាច​ធ្វើ​ព្យាបាល​​បាន​ទាន់​ពេល។

    ២- រោគសញ្ញា​មហារីក​មាត់​ស្បូន

    រោគ​សញ្ញាមហារីក​មាត់​ស្បូន ឧស្សាហ៍​ប្រទះ​ឃើញ​​មានដូច​ជា៖

    – ហូរ​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី

    – ឈឺ​​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​នៅ​ក្នុង​ត្រគាក

    – ឈឺ​ចាប់​ពេល​រួម​ភេទ

    – មាន​ធ្លាក់​សមិន​ប្រក្រតី

    Pap tests ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​បាន​ទាន់​ពេល បើ​លទ្ធផល​រក​ឃើញ​មាន​កោសិកា​មិន​ប្រក្រតី នោះ​ពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ផ្សេង​ទៀត​ រក​មើល​កោសិកា​មហារីក​នៅ​មាត់​ស្បូនតែ​ម្តង។

    Pap tests ​មិន​មែន​ជា​តេស្ត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ទេ ក៏​​មិន​អាច​ប្រាប់​​ថា​យើង​មាន​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​បើ​លទ្ធ​ផល​តេស្ត​នេះ​មិន​ប្រក្រតី​  ពេទ្យ​នឹង​តម្រូវ​​ធ្វើ​តេស្ត​មួយ​ទៀត តេស្ត​នោះ​អាច​ធ្វើ​ឡើង​ដើម្បី​ រក​មើល​កោសិកា​បម្រុង​ក្លាយ​ជា​មហារីក ឬ​កោសិកា​មហារីក​នៅ​មាត់​ស្បូនតែ​ម្តង។ តេស្តទាំង​នោះ​រួម​មាន​ ​ឆ្លុះ​មាត់​ស្បូន និង​​ច្រឹប​សាច់​យក​ទៅ​ពិនិត្យ បើក​ពិនិត្យ​មើល​មាត់​ស្បូន និង​ច្រឹប​សាច់​មាត់​ស្បូន​យក​ទៅ​ពិនិត្យ។

    ៣- តេស្ត​ថតឆ្លុះមាត់ស្បូន

    បើ​​យើង​មាន​រោគ​សញ្ញា​​មហារីក​មាត់​ស្បូន ឬ​ Pap test ​រក​ឃើញ​មាន​កោសិកា​មិន​ប្រក្រតី​ នោះយើង​ត្រូវ​ធ្វើ​តេស្ត​មួយ​ទៀត ​គឺតេស្ត​ថត​ឆ្លុះ​មាត់​ស្បូន ជា​ភាសា​បច្ចេកទេស Colposcopy។ ហើយ​ដើម្បីពេទ្យ​អាច​​ពិនិត្យបាន​ យើង​​ត្រូវ​គេង​លើគ្រែ ដោយ​ពេទ្យនឹង​​ដាក់​ចំពុះទា (Speculum) ​ដើម្បី​ជួយ​បើក​មើល​មាត់​ស្បូន​ អាច​មើល​ឃើញ​កាន់​តែ​ច្បាស់។ ពេទ្យ​នឹង​ពិនិត្យ​មាត់​ស្បូន ដោយ​ប្រើ​ឧបករណ៍​​ឈ្មោះ​ថា​ Colposcope ខណៈការ​ធ្វើ​តេស្ត​មួយ​នេះ​ចំ​ពេល​យើង​កំពុង​មក​រដូវ កាន់​តែ​ធ្វើ​ឲ្យ​ពិបាក​មួយ​កម្រិត​ទៀត។

    ៤- តេស្ត​ច្រឹប​សាច់​មាត់​ស្បូន

    មាន​​វិធី​​ជា​​ច្រើន​ដើម្បី​ធ្វើ​ការ​ច្រឹប​សាច់​មាត់​ស្បូន​យក​ទៅ​ពិនិត្យ​រក​មើល​កោសិកា​មហារីក ដោយ​ក្រោយ​ពេល​ច្រឹប​សាច់​ហើយ​ យើង​មាន​​ជំងឺ​អាច​មាន​អារម្មណ៍​ឈឺ ឬ​ចុក អាច​មាន​ហូរ​ឈាម​តិច​តួច នៅ​ត្រង់​កន្លែង​ច្រឹប​សាច់។

    ៥- ថតឆ្លុះមាត់ស្បូនច្រឹបសាច់យកទៅពិនិត្យ

    សម្រាប់​ការ​ច្រឹប​សាច់​បែប​នេះ គឺ​ពេទ្យ​​ពិនិត្យ​មាត់​ស្បូន​ ដោយ​ប្រើម៉ាស៊ីន​ឆ្លុះ​មាត់​ស្បូន​ រក​មើល​កន្លែង​​មិន​ប្រក្រតី។ ពេល​គេ​ច្រឹបសាច់​ ពេទ្យ​​អាច​ចាក់​ថ្នាំ​ស្ពឹក​នៅ​មាត់​ស្បូន ដើម្បី​បំបាត់​ភាព​ឈឺ​ចាប់ ក្រោយ​មក​ទើប​ច្រឹប​យក​សាច់​មាត់​ស្បូន​បន្តិច​ ដើម្បី​ពិនិត្យរកមើល​កោសិកា​មហារីក។

    គ្រូ​ពេទ្យ​នឹង​ដាក់​ទុយយោ​តូច​មួយ​ចូល​ក្នុង​រន្ធ​មាត់​ស្បូន រួច​ធ្វើ​ការ​កោស​យក​កោសិកា​ខ្លះពី​ក្នុង​រន្ធ​មាត់​ស្បូន​ យក​ទៅ​ឲ្យ​ខាង​មន្ទី​រពិសោធន៍​​ពិនិត្យ។

    ៧- តេស្ត Cone biopsy

    Cone biopsy ​ជា​វិធី​មួយ​ប្រភេទ​​ ដោយ​ពេទ្យ​ធ្វើ​ការ​ច្រឹប​សាច់​មាត់​ស្បូន​យក​ទៅ​ពិនិត្យដូច​គ្នា។ តេស្ត​នេះ គេ​អាចហៅ​បាន​​ថា Conization ដោយ​អាច​ប្រើ ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​បាន​ ដោយសារ​តែ​វិធី​នេះ ​អាច​កាត់​សាច់​ដំណាក់​កាល​ដំបូង​នៃ​​មហារីក​មាត់​ស្បូន​បាន​អស់។

    មាន​របៀប​ធ្វើ​ Cone biopsies ​ជា​ច្រើនវិធី​ខុស​ៗ​គ្នា ខណៈពេទ្យ​អាច​ប្រើ​ Loop excision electrosurgical procedure (ម៉ាស៊ីនឆ្លុះ និង​វះកាត់​ដុំ​សាច់​មហារីក) ឬ​គេ​អាច​ហៅ​វិធី​នេះ​ ជា​ការ​កាត់ជ្រៅ​លើ​​កោសិកា​មិន​ប្រក្រតី​ និង​មាន​វិធី​មួយ​ទៀត​គឺ Cold knife cone biopsy។ ក្រោយ​ការ​ពិនិត្យ​ ២-៣ សប្តាហ៍ យើង​​អាច​មាន​អាការៈ​ហូរ​ឈាម​ខ្លះៗ​។

    ទោះ​យ៉ាង​ណា ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​កើត​មហារីក​មាត់ស្បូន វិធី​ល្អ​បំផុត គួរ​​​ចាក់​វ៉ាក់​សាំង​ HPV​ មុន​ពេល​មាន​អាយុ​ ២៦​ឆ្នាំ ព្រោះ​​វ៉ាក់​សាំង​មួយ​នេះ​ អាច​ការ​ពារ​​ពី​ជំងឺ​មហារីក​កាច់​សាហាវ​នេះ​បាន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម