ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 02/07/2020 . 3 បានអាន​ចំនួន
Share now

ជំងឺមហារីកសុដន់ គឺជាជំងឺគ្រោះថ្នាក់ និងច្រើន​កើត​មានផង​ដែរ​ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យ​អ្នកជំងឺទទួលបានផលវិបាកជាច្រើន ដូចជាហត់អស់កម្លាំង និង​ស្ត្រេស ជាដើម​ ដែលទាំងអស់នេះ​ធ្វើឲ្យ​ទម្ងន់អ្នកជំងឺប្រែប្រួល​ញឹកញាប់ នៅអំឡុងពេលព្យាបាល។

កើនទម្ងន់

១. ការព្យាបាលដោយថ្នាំគីមី (Chemotherapy)

ការសិក្សាបានបង្ហាញថា អ្នកជំងឺខ្លះដែលមានជំងឺមហារីកដោះ បន្ទាប់ពីព្យាបាលជាមួយនឹងសារធាតុគីមី​ខ្លះ​សម្រាប់ព្យា​បាលជំងឺនេះ ឬ​ថ្នាំពេទ្យមួយចំនួន នឹងធ្វើឲ្យ​ទម្ងន់​ខ្លួនអ្នកជំងឺកើនឡើង ទោះបីជាការព្យាបាលដោយសារធាតុទាំងនោះត្រូវបានបញ្ចប់ក៏ដោយ។ សម្រាប់អ្នកជំងឺខ្លះព្យាបាលដោយថ្នាំគីមីរួច បាន​ឡើង​ទម្ងន់​ នេះ​ដោយសារ​វិធីផ្សេង​ទៀតក្រៅពីថ្នាំ។ អ្នកជំងឺ​អាចនឹងបាត់បង់សាច់ដុំ និងកើនឡើងជាលិកាខ្លាញ់។ វិធីបញ្ចុះទម្ងន់​ធម្មតា សម្រាប់អ្នកជំងឺទាំងនោះជួនកាលគឺមិនមានប្រសិទ្ធភាពឡើយ។ មូលហេតុមួយទៀតដែលនាំឲ្យ​ឡើងទម្ងន់​ នោះគឺដោយសារ តែ Corticosteroids ដែលជាហេតុនាំឲ្យ​យើងញ៉ាំច្រើន។ Corticosteroids គឺជាអ័រម៉ូន ដែលអាចធ្វើឲ្យ​កើនឡើងជាលិកាខ្លាញ់។ ស្ត្រីដែលព្យាបាលដោយ ពពួកថ្នាំ Steroids អាចនឹងឡើងទម្ងន់ ប៉ុន្តែ ទម្ងន់​ដែលឡើងនេះ ជាញឹកញាប់អាចសម្គាល់​ឃើញនៅរយៈពេលពីរបីសប្ដាហ៍បន្ទាប់ពី​ប្រើជាប់​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ 

២. ខ្វះការហាត់ប្រាណ

ការសិក្សាខ្លះបានបញ្ហាញថា ការឡើងទម្ងន់​ គឺជាប់ទាក់ទងនឹងការដែលមិនសូវហាត់ប្រាណ។ ពេលព្យាបាលជំងឺមហារីក អ្នកជំងឺច្រើនមានអារម្មណ៍ស្ត្រេស អស់កម្លាំង ចង្អោរ ឈឺចាប់ ដែលទាំងអស់នេះជាហេតុនាំឲ្យ​កាត់បន្ថយសកម្មភាពរាងកាយ និងការហាត់ប្រាណ។ ការឡើងទម្ងន់​ ក៏អាចទាក់ទងនឹងរបបអាហារផងដែរ។ ស្ត្រីខ្លះ ឃ្លានអាហារផ្អែម និងកាបូអ៊ីដ្រាត នៅអំឡុងពេលព្យាបាល​ដោយថ្នាំគីមី។ ការញ៉ាំអាហារប្រភេទទាំងនេះ ច្រើន​អាចបណ្ដាលឲ្យ​អ្នកជំងឺ​ឡើងទម្ងន់​យ៉ាងខ្លាំង។

៣. ការព្យាបាលនៅផ្ទះ

ការព្យាបាលជំងឺមហារីកដោយប្រើការព្យាបាលដោយអ័រម៉ូន អាចបង្កឲ្យ​ឡើងទម្ងន់​បាន។ ការព្យាបាលប្រភេទនេះ កាត់បន្ថយកម្រិតបរិមាណរបស់អ័រម៉ូនអេស្ត្រូសែន (estrogen) និង ប្រូហ្សេ​ស្តេរ៉ូន (Progesterone) ចំពោះមនុស្សស្រី និងថយអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ចំពោះមនុស្សប្រុស ហើយថែមទាំងកើនឡើងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួន កាត់បន្ថយម៉ាស់របស់សាច់ដុំ និងធ្វើឲ្យ​ផ្លាស់ប្ដូរវិធីដែលរាងកាយបម្លែងអាហារឲ្យ​ទៅ​ជាថាមពល​ផង​ដែរ។

ស្ត្រីជាច្រើន មានអារម្មណ៍ថា ការប្រើថ្នាំ Tamoxifen ធ្វើឲ្យ​ពួកគេឡើងទម្ងន់។ តែទោះជាយ៉ាងនេះ​ក្ដី នៅមិនទាន់មានការសិក្សាណា​បង្ហាញពីការឡើងទម្ងន់​ ដោយសារមានការទាក់ទងនឹងអ័រម៉ូននៅឡើយទេ។ ការឡើងទម្ងន់​ខ្លាំង អាចបង្កើនគ្រោះថ្នាក់នៃជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ចំពោះអ្នកជំងឺ និងជាពិសេស បង្កើនគ្រោះថ្នាក់នៃជំងឺមហារីកសុដន់កើតឡើងវិញ។

អត្ថបទពាក់ព័ន្ធ៖ 

ចុះទម្ងន់

អ្នកជំងឺខ្លះ បន្ទាប់ពីព្យាបាលជំងឺមហារីកសុដន់​ហើយ បែជាមានបញ្ហាផ្ទុយទៅ វិញ ដោយ​អ្នកទាំង​នោះ​ចុះទម្ងន់​ដោយសារ តែមានអារម្មណ៍មិនឃ្លានអាហារ ចង្អោរ និងផលរំខានដែលបណ្ដាលមកពីការព្យាបាលដោយថ្នាំគីមី។ អ្នកជំងឺជាបុរសខ្លះ ភាគច្រើន​និយាយថា ការស្រកទម្ងន់​ជាបញ្ហាធំចំពោះពួកគេជាជាងការឡើងទម្ងន់។ ការចុះទម្ងន់​ធ្វើឲ្យ​អ្នកជំងឺ​មានអារម្មណ៍ថាខ្លួន​ឯងមិនមានសុខភាពល្អ ហើយនិងមិនសូវមានសាច់ដុំជាមនុស្សប្រុស។ ការចុះទម្ងន់​ធ្វើឲ្យ​អ្នកជំងឹបាត់បង់ថាមពល ខ្វះអាហារូបត្ថម្ភ ធ្វើឲ្យ​អ្នកជំងឺកាន់តែពិបាកនឹងជាសះស្បើយ។

ការថែរក្សាទំងន់ឲ្យ​ថេរក្នុងអំឡុងពេលព្យាបាលជំងឹមហារីកដោះ គឺជារឿងសំខាន់បំផុត។ អ្នកជំងឹគួរស្វែងរកការប្រឹក្សាយោបល់ជាមួយ​គ្រូពេទ្យ ដើម្បីរៀបចំរបបអាហារ និងជីវជាតិល្អៗសម្រាប់រាងកាយ។ ក្រៅពីនេះ អ្នកជំងឺគួរហាត់ប្រាណដូចជា ការហាត់ប្រាណខ្លាំងចំពោះដៃ និងស្មារ ដើម្បីការពារពីការបាត់បង់សាច់ដុំ និងកើនឡើងជាលិកា អាឌីប៉ុស (Adipose tissue)។ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់

លាបពណ៌សក់ - ការស្រាវជ្រាវវិទ្យាសាស្រ្ត បាន​បង្ហាញថា នៅក្នុងថ្នាំលាបពណ៌សក់ មាន​សមាសធាតុគីមីច្រើន ដែលខ្លះអាចជ្រាបចូលក្នុង...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ មាន រតនា
ព័ត៌មាន, ព័ត៌មានអន្តរជាតិ 09/12/2019 . 2 បានអាន​ចំនួន

ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង

ថ្នាំបុរាណ - ត្បិតថ្នាំពេទ្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ តែ​ថ្នាំបុរាណ ក៏នៅ​តែមាន​ការប្រើប្រាស់​ច្រើនដែរ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ គីង ច័ន្ទវាសនា​
តិចនិកសុខភាព, ជីវិត និងសុខភាព 20/11/2019 . 2 បានអាន​ចំនួន

រោគសញ្ញានៃជំងឺមហារីកសុដន់ ដឹងកាន់តែលឿន ឱកាសនៃការព្យាបាលជាកាន់តែខ្ពស់

មហារីកសុដន់ - រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ឬ ដុំ​ពក​នៅ​ក្លៀក ឬ​ក្នុង​សុដន់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
តិចនិកសុខភាព, ជីវិត និងសុខភាព 30/10/2019 . 2 បានអាន​ចំនួន

រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់

មហារីក​សុដន់ គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី និង​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​ពិភព​លោក។ នៅ​កម្ពុជា​ជំងឺ​មហារីក​សុដន់​ឈរ​នៅ​លំដាប់​លេខ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
តិចនិកសុខភាព, ជីវិត និងសុខភាព 22/10/2019 . 2 បានអាន​ចំនួន

អត្ថបទគួរអាន

កត្តាចម្បងៗជំរុញឲ្យកើតមហារីក និងវិធីការពារ (វីដេអូ)

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
ចេញផ្សាយថ្ងៃទី 24/06/2020 . 1 បានអាន​ចំនួន

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 22/05/2020 . 2 បានអាន​ចំនួន
ពិនិត្យសុដន់

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 01/04/2020 . 3 បានអាន​ចំនួន
មហារីកសុដន់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 12/03/2020 . 4 បានអាន​ចំនួន