ស្រីៗ​ក្នុង​វ័យនេះ​គួរទៅពិនិត្យ​សុដន់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/01/2020 . អាន 4 នាទី
Share now

ស្រ្តីៗ​គ្នាយើង​ដែល​ចង់ស្វែង​រក​ការ​ពិនិត្យ​សុដន់​​ ត្រូវ​ទៅទទួលការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ។ អ្នក​ជំនាញ​ទាំង​អស់​នោះ ត្រូវ​បាន​គេ​បង្ហាត់​បង្រៀន​ឲ្យ​ពួក​គាត់​ចាប់​បាន​ចំណុច​មិន​ប្រក្រតី និង​សញ្ញា​គ្រោះ​ថា្នក់​មាន​លើ​សុដន់។ ការ​ពិនិត្យ​សុដន់​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ពិនិត្យ​រក​ជំងឺ​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង។ ​ស្រីៗ​គ្រប់​រូប​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ និង​ពិនិត្យ​សុដន់​​រៀង​រាល់ ១​ឆ្នាំ ទៅ ៣​ឆ្នាំ​ម្ដងចាប់​ពី​ពេល​មាន​អាយុ ២០​ឆ្នាំ និង​យ៉ាង​ហោច​ណាស់​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ពេល​មាន​អាយុ​ចាប់​ពី៤០​ឆ្នាំ​ឡើង​ទៅ។

១- ពេលណាត្រូវត្រៀមសម្រាប់ជួបគ្រូពេទ្យពិនិត្យសុដន់

យើង​អាច​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង ដោយ​​សង្កេត​រក​មើល​ថាឃើញ​មាន​គឺ​កូន​កណ្ដុរឬយ៉ាងណា​។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​​មាន​បទ​ពិសោធន៍​វិញ គាត់​អាច​រក​ឃើញ​កន្លែង​ដែល​គួរ​ឲ្យ​សង្ស័យ និង​ជា​​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​ខ្លួន​ឯង​មិន​បាន​ចាប់​អារម្មណ៍។ ប្រសិន​បើ​ស្រីៗគ្នា​យើង​​មាន​សញ្ញា​ដូច​ខាង​ក្រោម គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​លើ​សុដន់​។

  • មាន​ដុំ​កូន​កណ្ដុរ​ថ្មី​លេច​ឡើង ឬ​មាន​បម្រែ​បម្រួល​ក្នុង​សុដន់​ដូច​ជា ប្រែ​ប្រួល​រូប​រាង​ចុង​សុដន់ ឬ​មាន​ហូរ​ទឹក​រងៃ​ចេញ​មក​តាម​ចុង​សុដន់​ប្លែក​ខុស​ពី​ធម្មតា។​
  • ចុង​សុដន់​​លិប​ចូល​ក្នុង ក្នុង​ករណី​នេះ​គឺ​ចុង​សុដន់​របស់​អ្នក​​ជំងឺលិប​ចូល​ទៅ​ខាង​ក្នុង​នៃ​សុដន់ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​នេះ​តាំង​ពី​កំណើត គឺ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រែ​ប្រួល​បែប​នេះ ទើ​ប​តែ​កើត​ឡើង​ថ្មី​ៗ​​ទេ​នោះ យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​អំពី​បញ្ហា​ទាំង​អស់​នេះ។
  • មាន​ឈឺ​ចាប់​លើ​សុដន់​តែ​ម្ខាង ឬ​ឈឺ​ទាំង​សង​ខាង ដែល​វា​មិន​ទាក់​ទង​ជាមួយ​នឹង​ពេល​អ្នក​មក​រដូវ​ទេ។
  • ធ្លាប់​វះ​កាត់​កែ​សុដន់​ពីមុន
  • ធ្លាប់​ច្រឹប​សាច់​សុដន់​យក​ទៅ​ពិនិត្យ
  • មាន​ប្រវត្ដិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់

ពេល​វេលា​ល្អ​បំផុត​សម្រាប់​ពិនិត្យ​សុដន់​របស់​ស្រ្តី គឺ​ក្នុង​រយៈ​ពេល ១ ទៅ ២​សប្ដាហ៍​បន្ទាប់​ពី​មក​រដូវ​រួច ដោយ​សារ​តែ​អំឡុង​ពេល​កំពុង​មក​រដូវ សុដន់​​នឹង​ឡើង​រឹង និង​ហើម។

២- តើមានអ្វីកើតឡើងអំឡុងពេលពិនិត្យសុដន់

មុន​ពេល​ពិនិត្យ គ្រូពេទ្យ​ជំនាញ​ត្រូវ​ការ​សួរ​នាំ​អំពី​ព័ត៌​មាន​ទាក់​ទង​ជាមួយ​ប្រវត្ដិ​ជំងឺ រួម​បញ្ចូល​ទាំង​ព័ត៌​មាន​អំពី​ប្រវត្ដិ​នៃ​វដ្ដ​រដូវ និង​ប្រវត្ដិ​នៃ​ការ​មាន​គភ៌​ដែរ។

ដើម្បី​ធ្វើ​ការ​ពិនិត្យ យើង​​ត្រូវ​ចាំ​បាច់​ដោះ​សម្លៀក​បំពាក់​ចាប់​ពី​ត្រឹម​ចង្កេះ​ឡើង​លើ​ចេញ។ អំឡុង​ពេល​កំពុង​ពិនិត្យ គ្រូពេទ្យ​នឹង​ពិនិត្យ​មើលលក្ខណៈ​ទូទៅ​របស់​សុដន់ បម្រែ​បម្រួល​នៃ​ទំហំ​សុដន់ រូប​រាង ឬ​ភាព​ស្មើ​គ្នា​រវាង​សុដន់​ទាំង​សង​ខាង។ គ្រូពេទ្យ​ប្រហែល​ជា​អាច​ឲ្យ​អ្នក​ជំងឺ​​​ប្ដូរ​ឥរិយាបថ​ខ្លះ​ៗ ដូច​ជា​តម្រូវ​ឲ្យ​​គេង និង​ដាក់​ដៃ​ទាំង​សង​ខាង​ក្រោម​ក្បាល លើក​ដៃ​ទាំង​សាង​ខាង​ឡើង​លើ​ក្បាល លើក​ត្រគៀក​ទាំង​សង​ខាង​ឡើង និង​អាច​សង្កត់​ដៃ​​លើ​ត្រគៀក។

កាយ​វិការ​ទាំង​អស់​នេះ​ជួយ​ឲ្យ​គ្រូពេទ្យ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​មើល​ចំណុច​ខុស​ប្លែក​របស់​សុដន់។ ក្រៅ​ពីនេះ​ទៀត​ ការ​ពិនិត្យ​ស្បែក​ដោះ គឺ​​ត្រូវ​ពិនិត្យ​រក​មើល​កន្ទួល​រមាស់ ស្នាម​ខូច​លើ​សុដន់ ឬ​រក​មើល​ភាពមិន​ប្រក្រតី​ដទៃ​ផ្សេង​ទៀត។ លើស​ពី​នេះ​ទៀត​នោះ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ចុង​សុដន់​ ដោយ​អាច​ច្របាច់ និង​សង្កត់​ចុង​សុដន់ ដើម្បី​មើល​ថាមាន​សារធាតុ​រាវ​ចេញ​មក​ដែរ​ឬ​អត់។ ប្រសិន​បើ​មាន​ទឹក​អ្វី​ចេញ​មក​ គ្រូពេទ្យ​នឹង​យក​ទឹក​នោះ​ទៅ​ពិនិត្យ​មើល​តាម​រយៈ​មីក្រូទស្សន៍។ បន្ទាប់​ពីពិនិត្យ​រួច គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​​ចេះ​ពិនិត្យ​សុដន់​ខ្លួន​ឯង​នៅ​ផ្ទះ និង​ទុក​ពេល​ខ្លះ​ឲ្យ​យើង​​រៀន​អនុវត្ដ​ភា្លម​ៗ។

ជា​ទូទៅ ការ​ពិនិត្យ​គ្លីនិច​លើ​សុដន់​មិន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​លើ​សុដន់​នោះ​ទេ ប្រសិន​បើ​សុដន់​​មិន​រឹង​ពេក​ទេ​នោះ។ លើស​ពី​នេះ​ទៀត​នោះ ការ​ពិនិត្យ​សុដន់ គឺ​មិន​មាន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទាំង​អស់។

គ្រូពេទ្យ​ជួយ​រក​ដុំ​ពក​ថ្មី ឬ​បម្រែ​បម្រូល​ក្នុង​សុដន់ ដែល​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់​ធ្ងរ​របស់​សុដន់ ដូច​ជា​​ជំងឺ​មហារីក​សុដន់​ជា​ដើម។ ការ​ពិនិត្យ​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​រក​មើល​បញ្ហា​ផ្សេង​ទៀត​កើត​លើ​សុដន់ ដែល​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ក្នុង​ការ​ព្យាបាល ដូច​ជា​ជំងឺ​រលាក​សុដន់ និងដុំ fibroadenoma ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

    មីញ៉ូបភ្នែក - ដោយ​សារ​មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ក្មេង​ៗ​ជា​ច្រើន​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ទាំង​អស់​នោះ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច

    កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

    ក្លិនមាត់ - គ្មានអ្នកណាចង់មានក្លិនមាត់ទេ ហើយបញ្ហា​នេះច្រើន មាន​​ប្រភព​មក​ពី​ក្នុង​មាត់ និង​មាន​កត្តា​ជំងឺ​ផ្សេងៗ​ក្រៅ​ពី​ប្រអប់​មាត់​ដូច​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    គេងមិនលក់ពេលពពោះដោយសារអ្វី? គួរឲ្យបារម្ភអត់?

    គេងមិនលក់ពេលពពោះ - អាច​ជារឿង​ធម្មតា ប៉ុន្តែ​ក៏​អាច​ជាបញ្ហា​សុខភាព​ដែរ ស្រីៗ​ពពោះ គួរ​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ដើម្បី​ដឹង​ពីវិធីដោះស្រាយ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    មានផ្ទៃពោះ, ពពោះ 03/08/2020 . អាន 4 នាទី

    ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

    មហារីកភ្នាសស្បូន - ជំងឺ​មហារីក​ភ្នាស​ស្បូន ជា​ជំងឺ​ដែល​កោសិកា​ភ្នាស​ស្រទាប់​ស្បូន​លូតលាស់​ខុស​ប្រក្រតី ហើយស្ត្រីដែលប្រឈមនឹងកើត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ត្រាំទឹកក្ដៅពពោះ

    ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 3 នាទី
    ឪឡឹក

    គុណសម្បត្តិធំៗទាំងនេះអាចបញ្ជាក់ច្បាស់ថា​ឪឡឹកក៏ល្អសម្រាប់សុខភាពអូនៗ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 3 នាទី
    បំបៅដោះកូន

    ម៉ាក់ៗបើ​ចេះសម្គាល់ចំណុចទាំងនេះនឹងដឹងថាកូនបៅបានគ្រប់គ្រាន់ឬអត់មិនខាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 2 នាទី
    បំបៅដោះ

    អ្នកជំនាញឲ្យម៉ាក់ៗបំបៅដោះបែបនេះ ទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយថ្លោស

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 2 នាទី