Gonorrhoea (​ជំងឺ​ប្រមេះ​ទឹក​បាយ)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 12/04/2019 . អាន 4 នាទី
Share now

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ប្រមេះទឹកបាយ?

ប្រមេះទឹកបាយ សំដៅ​លើ​ជំងឺ​កាម​រោគ ឆ្លង​តាម​ការ​រួមភេទ​ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺ​នេះ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖

– ​រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ
– ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។

២- ជំងឺ​ប្រមេះទឹកបាយ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ជំងឺ​ប្រមេះទឹកបាយ គឺ​ងាយ​នឹង​ឆ្លង​បំផុត ​វា​កើត​ទៅ​លើ​ប្រុសៗ ច្រើន​ជាង​ស្រីៗ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​បាន។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​ប្រមេះ​ទឹកបាយ​មាន​អ្វី​ខ្លះ?

រោគសញ្ញា​ដែល​តែង​ជួប​ប្រទះ​មាន​ដូចជា :

– សារធាតុរាវ​ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ
– ឈឺចាប់​ពេល​នោម
– ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ (ចំពោះ​ស្រ្ដី)
– បង្ក​មេរោគ​ធ្ងន់ធ្ងរ ទៅ​លើ​ភ្នែក​ទារក​ទើប​កើត ប្រសិន​បើ​ម្ដាយ​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​ត្រឹម​ត្រូវ។

បើ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រោគសញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។

៤- គួរ​ទៅ​ជួប​ពេទ្យ​នៅពេល​ណា​?

គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើសិន​ជា​មាន​អការៈ​ដូច​ខាង​ក្រោម៖

– ឈឺ​ចុកចាប់​ពេល​នោម
– ការ​ធ្លាក់​ស​ច្រើន
– រដូវ​មិន​ទៀងទាត់
– រមាស់​រន្ធគូទ
– ដំបៅ​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)
– មាន​ឈាម​ហូរ​ចេញ​ពី​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)
– ឈឺ​ចុកចាប់​ពេល​បន្ទោរបង់ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)

បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំណុច​ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​កើត​ជំងឺ​ប្រមេះទឹកបាយ?

ជំងឺ​ប្រមេះទឹកបាយ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria Gonorrhoeae ឬGonococcus ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖

– រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ
– ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

មាន​កត្តា​ហានិភ័យ​ច្រើន​ណាស់​សម្រាប់​ជំងឺ​ប្រមេះទឹកបាយ ប៉ុន្តែ​កត្តា​មួយ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នោះ​ គឺ​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺទេ​។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ប្រមេះទឹកបាយ​មាន​ដូច​ជា៖

– ធ្វើ​តេស្ត​គ្លីនិក ឬ​មណ្ឌល​សុខភាព​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ដោយ​ផ្អែក​ទៅ​លើ​ប្រវត្តិជំងឺ និង​កំណត់​ឲ្យ​ច្បាស់​ទៅ​លើ​រោគសញ្ញា​កើត​មាន
– ពិនិត្យ​សារធាតុ​រាវ​ចេញ​ពី​អវយវៈ​ភេទ​ ដោយ​ប្រើ​សំឡី Swab ផ្ដិត​យក​ទៅ​ពិសោធ
– ពិនិត្យ​ទឹកនោម។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជា​ធម្មតា គ្រូពេទ្យ​និង​ប្រើ​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ជំងឺ​ប្រមេះ​ទឹកបាយ ឬ​អាច​ជា​ថ្នាំ​ផ្សះ​តែ​មួយ​គ្រាប់។
ប៉ុន្តែ យើង​ត្រូវ​មក​តាម​ដាន តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ សម្រាប់​សប្ដាហ៍​ទី ១ ឬ​ទី ២ បន្ទាប់​ពី​ការ​ព្យាបាល​ ដូច្នេះ​ទើប​ការ​ធ្វើ​តេស្ត​លើក​ក្រោយ អាច​អនុវត្ត​ទៅ​បាន ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​ឆ្លង​ជំងឺ​នេះ​ទេ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺ​ប្រមេះទឹកបាយ​បាន​ដូច​ជា៖

– ប្រើប្រាស់​ស្រោម​អនាម័យ​បុរស និង​ស្រ្ដី​ គ្រប់​ពេល​រួមភេទ​តាម​ទ្វារមាស ឬក៏​តាម​រន្ធ​គូទ។
– ប្រើ​ស្រោម​អនាម័យ​គ្រប​លើ​លិង្គ ឬក៏ ​ថង់​ប្លាស្ទិក​គ្រប​ពី​លើ​អវយវៈ​ភេទ​របស់​ស្រ្ដី​ បើ​សិន​ជា​មាន​ការ​រួមភេទ​តាម​មាត់​ ។
– កុំ​ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ឬ​លាង​សម្អាត​ និង​ប្រើ​ស្រោម​អនាម័យ​មុន​ប្រើ​ឧបករណ៍​ទាំង​នោះ។
– តម​រួមភេទ​រហូត​ដល់​យើង​ប្រាកដ​ថា ជាសះ​ស្បើយ​ពី​ជំងឺ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ

ចំណង់ផ្លូវភេទ - ប្រុសៗគ្នាយើង បើ​មាន​បញ្ហា​ទាំង​ ៣ ក្នុង​អត្ថបទ​នេះ អាច​នឹងធ្វើ​ឲ្យ​លែង​មាន​អារម្មណ៍​ចង់​រួម​ភេទ​មិនខាន ហើយមាន​តែ​ខាង​ស្រីទេ​អាច​ជួយ​បាន...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា

ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

ស្រោមអនាម័យ - មធ្យោបាយ​ពន្យារ​កំណើត​គឺ​មាន​ច្រើន ហើយ​ក្នុង​ចំណោម​នោះ​មាន​ស្រោម​អនាម័យ។ គ្នាយើង​អាច​ដឹង​ហើយ​ថា​ស្រោម​អនាម័យ​មាន​ទាំង...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ

រួមភេទ - ពេល​និយាយ​ដល់​រឿង​រួមភេទ ស្រីៗ​មាន​ផ្ទៃពោះ​តែង​មាន​កង្វល់ធំៗ២យ៉ាង ទី១​គឺ​ការ​ប៉ះពាល់​ដល់​សុវត្ថិភាព​ក្នុង​ផ្ទៃ ទី២​គឺ​ការ​ប៉ះ​ទង្គិច​ទំនាក់​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

តើមួយ​សប្ដាហ៍គួររួមភេទ​ប៉ុន្មាន​ដង ទើបចំណងស្នេហានៅតែ​ស្អិតល្មួត?

រួមភេទ - ទន្ទឹម​នឹង​នោះ ក៏​កើត​ជា​ចម្ងល់​ខ្លះ​ដែរ​ថា តើ​​ការ​រីក​រាយ​នឹង​ពេល​​វេលា​ស្និទ្ធស្នាល​ឡើង​ឋាន​សួគ៌​​បែប​នោះ​ជា​ញឹក​ញប់...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

អត្ថបទគួរអាន

ចៃលើស្បែក

ចៃលើស្បែក​ម្យ៉ាងងាយ​ឆ្លងពីម្នាក់ទៅ​ម្នាក់​ពេល​រួមភេទ ឬនៅស្និទ្ធស្នាលនឹង​គ្នា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 3 នាទី
រួមភេទ

ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 4 នាទី
រួមភេទ

ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែជាមួយដៃគូ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 3 នាទី
អយស្ទ័រ

ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 28/07/2020 . អាន 3 នាទី