Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/09/2020 . អាន 5 នាទី
Share now

និយមន័យ​

១- ជំងឺមហារីកក្រពេញលើតម្រងនោមជាអ្វី?

ជំងឺ​មហារីក​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កម្រ​ដែល​កើត​ទៅ​លើ​ក្រពេញ​ដែល​មាន​រាង​ត្រីកោណ​តូច​ស្ថិត​នៅ​ពី​លើ​តម្រង​នោម​ (adrenal glands)។ វា​ផលិត​អ័រម៉ូន​ដើម្បី​ទៅ​ចិញ្ចឹម​ដល់​គ្រប់​​សរីរាង្គ​និង​ជាលិកា​ដែល​នៅ​ក្នុង​ខ្លួន​យើង។ ​​មហារីក​​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កាច​សាហាវ​តែ​បើ​ឆាប់​រក​ឃើញ​នោះ​ នៅ​អាច​មាន​ឱកាស​ព្យា​បាល​ជាបាន​។ ប៉ុន្ដែ​បើ​វា​រាល​ដាល​ទៅ​ដល់​កន្លែង​ផ្សេង​នោះ​នឹង​ពិបាក​ព្យាបាល​ណាស់។ ការ​ព្យាបាល​គឺ​គ្រាន់​តែ​អាច​ពន្យា​ពេល​នៃ​ការ​ស្លាប់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ការ​លូត​លាស់​នៃ​កោសិកា​ទាំង​អស់​នៅ​ក្នុង​ក្រពេញ​លើ​តម្រង​នោម​មិន​ប្រាកដ​ថា​ជា​មហារីក​ទេ ​​អាច​ជា​ដុំ​ស្លូត​ដូច​ជា​ adenoma ឬ​ pheochromocytoma។ 

២- ជំងឺមហារីកក្រពេញលើតម្រងនោមកើត​ច្រើន​ដែរ​ឬទេ?

មហារីក​ក្រពេញ​លើ​តម្រង​នោម​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​មហារីក​ adrenocortical ដែល​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ តែ​ភាគ​ច្រើន​គេ​ឃើញ​ប៉ះពាល់​លើ​កូន​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​ ៥​ឆ្នាំ​និង​មនុស្ស​ចាស់​អាយុ​ ៤០​ឆ្នាំ​និង​ ៥០​ឆ្នាំ។ ហេតុ​នេះ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។ 

រោគសញ្ញា

១- រោគសញ្ញារបស់មហារីកក្រពេញលើតម្រងនោមមានអ្វីខ្លះ?

រោគសញ្ញា​មហារីក​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ផលិត​អ័រម៉ូន​ដូច​ជា​អ័រម៉ូន​អង់ដ្រូសែន​​ (androgen) អឺសដ្រូសែន​ (estrogen) និង​អាល់ដូស្ដេរ៉ូន​ (aldosterone) ហើយ​ក៏​អាច​បណ្ដាល​មកពី​ដុំ​សាច់​​ដែល​​រីក​ធំ​ហើយ​សង្កត់​លើ​សរីរាង្គ​ក្នុង​ខ្លួន​ផង​ដែរ។ រោគសញ្ញា​ដែល​បង្ក​ដោយ​សារ​អ័រម៉ូន​អង់​ដ្រូសែន​ និង​អឺសដ្រូសែន​កើន​ឡើង​គឺ​ងាយ​ស្រួល​រក​ឃើញ​លើ​​កូន​ក្មេង​ជាង​មនុស្ស​ធំ​ព្រោះ​ការ​ប្រែ​ប្រួល​នៃ​រូប​រាង​របស់​ពួក​គេ​ខ្លាំង​និង​ស្រួល​មើល​ឃើញ​ជាង​អំឡុង​ពេល​ពេញ​វ័យ។ សញ្ញា​មហារីក​ក្រពេញ​លើ​តម្រង​នោម​លើ​ក្មេង​មាន​៖

  • ដុះ​រោម​លើ​ថ្ងាស ក្លៀក​និង​មុខ​ច្រើន​
  • លិង្គ​រីក​ធំ
  • ក្លីតូរីស​រីក​ធំ
  • ដោះ​រីក​ធំ​ចំពោះ​ក្មេង​ប្រុស
  • ឆាប់​ពេញ​វ័យ​ចំពោះ​ក្មេង​ស្រី

អ្នក​ជំងឺ​មហារីក​ប្រមាណ​ជាង​ពាក់​កណ្ដាល​មិន​បង្ហាញ​ឲ្យ​ឃើញ​ជា​រោគ​សញ្ញា​នោះ​ទេ​រហូត​ដល់​ដុំ​មហារីក រីក​ធំ​ហើយ​សង្កត់​ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត។ ស្រ្ដី​ដែល​មាន​ដុំ​មហារីក​បណ្ដាល​ឲ្យ​អ័រម៉ូន​អង់ដ្រូសែន​កើន​ឡើង​នឹង​មាន​ដុះ​រោម​មុខ ​និង​សំឡេង​ធំ។ រីឯ​បុរស​វិញ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ធ្វើ​ឲ្យ​ដោះ​រីក​ឬ​តឹង។ ប៉ុន្ដែ​បើ​គេ​រក​ឃើញ​មាន​ការ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ក្នុង​ស្ដ្រី​ និង​អង់ដ្រូសែន​ក្នុង​បុរស​វិញ​នោះ​គេ​នឹង​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។ រោគសញ្ញា​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​កើន​ឡើង​អ័រម៉ូន​ ក័រទីហ្សូល (cortisol) និង​អាល់ដូស្ដេរ៉ូន (aldosterone) ចំពោះ​មនុស្ស​ធំ​មាន​៖ ​

  • លើស​សម្ពាធ​ឈាម​
  • លើស​កម្រិត​ជាតិ​ស្ដរ​ក្នុង​ឈាម
  • ឡើង​ទម្ងន់
  • រដូវ​មិន​ទៀង
  • ងាយ​ជាំ
  • ជំងឺ​បាក់​ទឹក​ចិត្ត
  • នោម​ញឹក
  • រមួល​ក្រពើ

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​គ្នា​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។​ 

២- ពេលណាគួរទៅជួបគ្រូពេទ្យ?

បើយើង​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ​ ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។ រាងកាយយើង​​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យនូវ​អ្វី​យើង​បារម្ភចំពោះ​សុខ​ភាព​។ ​ 

មូលហេតុ

១- មូលហេតុបណ្ដាលឲ្យមានមហារីកក្រពេញលើតម្រងនោម?

អ្នក​វិទ្យាសាស្ដ្រ​មិន​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ។ យោង​តាម​សមាគមមហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​អ្នក​កើត​មហារីក​ប្រមាណ​​ជាង​ ៨៥%​ កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​ហើយ​ប្រមាណ​ជាង​ ១៥​%​ គឺ​បណ្ដាល​មក​​ពី​កត្តា​ហ្សែន។ 

ហានិភ័យ​

១- អ្វីធ្វើឲ្យប្រឈមមុខខ្ពស់ទៅនឹងមហារីកក្រពេញលើតម្រងនោម?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​លើ​តម្រង​នោម​​​មាន​ដូច​ជា៖

  •  បណ្ដុំ​រោគសញ្ញា​ Beckwith-weidemann ជា​ជំងឺ​ទាក់​ទង​នឹង​ការ​លូត​លាស់​ខុស​ធម្មតា​របស់​រាង​កាយ​និង​សរីរាង្គ ហើយ​អ្នក​ដែល​កើត​ជំងឺ​នេះ​អាច​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​តម្រង​នោម ​និង​ថ្លើម។ 
  • បណ្ដុំ​រោគសញ្ញា​ Li-fraumeni ជា​ជំងឺ​តំណ​ពូជ​ដែល​អាច​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើត​ជំងឺ​មហារីក​ផ្សេង​ទៀត​។
  • ជំងឺ​ Familial adenomatous polyposis (fap) ជា​​ជំងឺ​តំណ​ពូជ​ដែល​មាន​ដុំ​សាច់​លូន​ចេញ​មក​ច្រើន​ក្នុង​ពោះ​វៀន​ធំ​ហើយ​វា​ក៏​ធ្វើ​​ឲ្យ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើត​មហារីក​ផង​ដែរ។ 
  • ជំងឺ​ Multiple endocrine neoplasia (men1) ជា​ជំងឺ​តំណ​ពូជ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ដុំ​សាច់​​កាន់​តែ​លូត​លាស់​ទាំង​ដុំ​សាច់​ស្លូត​និង​កាច​នៅ​ក្នុង​ជាលិកា​ដែល​ផលិត​អ័រម៉ូន​ដូច​ជា​ក្រពេញ​ pituitary ក្រពេញ​ប៉ារ៉ាទីរ៉ូអ៉ីត​ និង​លំពែង។ 
  • ជក់​បារី​ក៏​ធ្វើ​ឲ្យ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​នេះ​ដែរ​តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​ច្បាស់​លាស់​នោះ​ទេ។ 

រោគវិនិច្ឆ័យ​ និង​ការព្យាបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ អ្នកគួរតែពិភាក្សា ជាមួយគ្រូពេទ្យជំនាញ​សម្រាប់​ព័ត៌មាន​លម្អិត​។

១- ​រោគវិនិច្ឆ័យមហារីកក្រពេញលើតម្រងនោម?

ការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​លើ​មហារីក​ក្រពេញ​លើ​តម្រង​នោម​ជា​ទូទៅ​ពឹង​ផ្អែក​លើ​ប្រវត្តិ​នៃ​ជំងឺ ​និង​ការ​ពិនិត្យ​លើ​ខ្លួន​ប្រាណ។ លើស​ពី​នេះ​ទៀត​គ្រូពេទ្យ​នឹង​បូម​ឈាម​ និង​​យក​ទឹក​នោម​ទៅ​ពិនិត្យ។  

គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដ​បន្ថែម​ដូច​ខាង​ក្រោម៖​

  • ការ​ច្រឹប​សាច់​ទៅ​វិភាគ​
  • ឆ្លុះ​អេកូ​
  • ស្កេន​ CT
  • ស្កេន​ PET 
  • ស្កេន MRI
  • ឆ្លុះ​សរសៃ​ក្នុង​តម្រង​នោម

២- ការព្យាបាលមហារីកក្រពេញលើតម្រងនោម?

ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​អាច​មាន​ឱកាស​​ជា​សះស្បើយ​បាន។ គេ​ចែក​ការ​ព្យាបាល​នេះ​ជា​បី​ប្រភេទ​ធំ​ៗ​ដូច​ជា​៖

ការ​វះកាត់

គ្រូពេទ្យ​នឹង​ស្នើ​ធ្វើ​​វិធី​ព្យាបាល​មួយ​ឈ្មោះ​ថា​ការ​កាត់​ក្រពេញ​លើ​តម្រង​នោម​ចេញ​ (adrenectomy)។​ បើ​មហារីក​បាន​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ខ្លួន​ប្រាណ​នោះ​គ្រូពេទ្យ​នឹង​កាត់​យក​ចេញ​កូន​កណ្ដុល​ និង​ជាលិកា​ដែល​នៅ​ជុំវិញ។ 

ព្យាបាល​ដោយ​កាំ​រស្មី​

គេ​ប្រើ​កាំ​រស្មី​អ៉ិច​ក្នុង​កម្រិត​ថាមពល​ខ្ពស់​ដើម្បី​សម្លាប់​កោសិកា​មហារីក​ និង​បញ្ឈប់​កុំ​ឲ្យ​កោសិកា​មហារីក​លូត​លាស់​ទៀត។ 

ព្យាបាល​ដោយ​សារធាតុ​គីមី​

គេ​ប្រើ​វិធី​នេះ​អាស្រ័យ​តាម​ដំណាក់​កាល​នៃ​មហារីក​ដើម្បី​បញ្ឈប់​ការ​លូត​លាស់​នៃ​កោសិកា​មហារីក។ គេ​អាច​ផឹក​ឬ​ចាក់​តាម​សរសៃ​ឈាម​ឬ​សាច់​ដុំ​ លើស​ពី​នេះ​ទៀត​គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការ​ព្យាបាល​ពីរ​មុខ​បញ្ជូល​គ្នា​ជា​មួយ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី។  

ការ​ព្យាបាល​ដទៃ​ទៀត

ការ​ដុត​ ឬ​បំផ្លាញ​ដុំ​កោសិកា​ដែល​ពិបាក​ក្នុង​ការ​កាត់​ចោល។ គ្រូ​ក៏​អាច​​ប្រើ​ថ្នាំ​ Mitotane ដើម្បី​ព្យាបាល​មហារីក​ក្រពេញ​លើ​តម្រង​នោម​ហើយ​ករណី​ខ្លះ​គេ​ប្រើ​វា​ក្រោយ​វះកាត់​ហើយ ព្រោះ​វា​អាច​ទៅ​ទប់​ការ​ផលិត​អ័រម៉ូន​ច្រើន​ជ្រុល​ និង​ជួយ​កាត់​បន្ថយ​ដុំ​សាច់។ គ្នា​យើង​ក៏​អាច​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​នូវ​វិធី​ព្យាបាល​សាក​ល្បង​ដូច​ជា​ព្យាបាល​តាម​ជីវសាស្ដ្រ​ដែល​ប្រើ​ប្រព័ន្ធ​ការពារ​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​កោសិកា​មហារីក។ 

ផ្លាស់​​ប្ដូរ​របៀប​រស់នៅ​ និង​​វិធី​ព្យាបាល​នៅ​ផ្ទះ

១- បំលាស់​ប្ដូរ​របៀប​រស់នៅ​និង​វិធី​ព្យាបាល​នៅ​ផ្ទះជួយពេល​មាន​មហារីកបំពង់​បង្ហូរនោម?

សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​បើ​យើង​សង្ស័យ​ថាមានជំងឺនេះ ឬ​សម្រាប់​​ព៌ត៍មាន​បន្ថែម។ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

Schizophrenia (ស្វែងយល់អំពីជំងឺវិកលចរិត )

ជំងឺ​​វិកលចរិត - គឺជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គិត។​ អ្នកមានជំងឺនេះ​​នាំ​ឲ្យ​​មិន​អាច​បែក​ចែក​បាន​ថា​អ្វី​ជា​ការ​ពិត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Sao Solynet
ជំងឺ A-Z, ជំងឺ 31/08/2020 . អាន 8 នាទី

Sun allergy (ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ)

ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ - ​គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត​ នីគែល
ជំងឺ A-Z 15/06/2020 . អាន 7 នាទី

Understanding What Are Phobias (ជំងឺ​ខ្លាច​គឺ​ជា​អ្វី? )

ជំងឺ​ខ្លាច​ - ​គឺ​ជា​អារម្មណ៍នៅ​មិន​សុខ​ចេះ​តែ​រក​កល់​ភិតភ័យ​មិន​ទំនង​ទៅ​នឹង​វត្ថុ​អ្វី​មួយ​ដែល​មិន​មាន​អ្វី​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត ដាញែល
ជំងឺ A-Z, ជំងឺ 23/04/2020 . អាន 6 នាទី

Hyperlipidemia (ការលើសជាតិខ្លាញ់)

ការ​កើន​ឡើង​ជាតិ​ខ្លាញ់ - ​ឬ​ហៅ​ថា​កូលេស្តេរ៉ូល​កើន​ឡើង​នេះ​​អាច​ជា​បញ្ហា​តំណ​ពូជ​ និង​ជារឿយៗ​​បណ្ដាល​មក​ពី​របៀប​របប​ហូប​ចុក​មិន​បាន​ត្រឹម​ត្រូវ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត ដាញែល
ជំងឺ A-Z, ជំងឺ 08/03/2020 . អាន 7 នាទី

អត្ថបទគួរអាន

មហារីកទ្វារមាស

Vulvar Cancer (ជំងឺមហារីកទ្វារមាស )

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ចាន់ សុខឡាង
ចេញផ្សាយថ្ងៃទី 08/09/2020 . អាន 4 នាទី
មហារីករន្ធគូទ

Anal Cancer (ជំងឺមហារីករន្ធគូទ )

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ចាន់ សុខឡាង
ចេញផ្សាយថ្ងៃទី 08/09/2020 . អាន 4 នាទី
មេជីវិត

Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chorn Sophearom
ចេញផ្សាយថ្ងៃទី 04/09/2020 . អាន 3 នាទី
ជំងឺ Bipolar

Bipolar Disorder (ស្វែង​យល់​ពី​ជំងឺបាយប៉ូឡា )

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Sao Solynet
ចេញផ្សាយថ្ងៃទី 02/09/2020 . អាន 7 នាទី