Testicular cancer (មហារីក​​ពងស្វាស )

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/01/2021 . អាន 3 នាទី
Share now

និយមន័យ

តើ​មហារីក​ពង​ស្វាស​ជា​អ្វី?

មហារីក​ពង​ស្វាស​គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​ឡើង​លើ​បុរស​នៅ​ត្រង់​តំបន់​អវយវៈ​ភេទ​នៅ​ក្រោម​លិង្គ​។ ជា​ធម្មតា​សរីរាង្គ​មួយ​គូ​នេះ​មាន​នាទី​បញ្ចេញ​អ័រម៉ូន​ភេទ ​និង​ផលិត​ទឹកកាម​។ មហារីក​នេះ​បែង​ចែក​ជា ​២​ប្រភេទ​គឺ​ សេមីណូម៉ា​ ដែល​មាន​ការ​វិវត្ត​យូរ​ហើយ​​ងាយ​ព្យាបាល ​និង​ប្រភេទ​ អសេមីណូម៉ា ​ដែល​វិវត្ត​លឿន​ព្រម​ទាំង​មាន​ការ​រាលដាល​ឆាប់​រហ័ស។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​គេ​ឃើញ​ថា​មាន​ការ​ឆ្លើយ​តប​ល្អ​ទៅ​នឹង​ការ​ព្យាបាល​ហើយ​ក៏​អាស្រ័យ​លើ​ប្រភេទ ​និង​ដំណាក់​កាល​របស់​មហារីក​ដែរ។ មហារីក​ពង​ស្វាស ​គឺ​មាន​ដោយ​កម្រ​តែ​បើ​កើត​ច្រើន​តែ​លើ​វ័យ​ចន្លោះ​ ១៥ ​ទៅ ៣៥​ឆ្នាំ។

រោគសញ្ញា

សញ្ញា​ដែល​អ្នក​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖

  • ឡើង​ដុំ​រីក​ធំ​លើ​ពង​ស្វាស
  • ធ្ងន់​ពង​ស្វាស​មួយ​ចំហៀង
  • ឈឺ​អួល​ក្នុង​ពោះ​ និង​ម្ដុំ​ក្រលៀន
  • មាន​ដក់​ទឹក​ក្នុង​ពង​ស្វាស
  • ឈឺ​ចាប់​ពិបាក​ទ្រាំ​ត្រង់ពង​ស្វាស
  • ឡើង​ដុំ​នៅ​ដោះ​
  • ឈឺ​ឬ​រួយ​ខ្នង
  • គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ពេល​មាន​ការ​ឈឺ​ចាប់​ ឬ​ឡើង​ដុំ​នៅ​ពង​ស្វាស

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ ​ដូចនេះ​ប្រសិន​បើ​មាន​ករណី​មិន​ធម្មតា​ណាមួយ​កើត​ឡើង​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

មហារីកពងស្វាស

មូលហេតុ

មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូលហេតុ​របស់​មហារីក​នេះ​នៅ​ឡើយ​តែ​គេ​អាច​ដឹង​បាន​នៅ​ពេល​ដែល​កោសិកា​របស់​លំពែង​ចាប់​ផ្ដើម​វិវត្ត​ជាដុំ​មហារីក​។ ជាទូទៅ​កោសិកា​គឺ​ស្វ័យ​ដំឡើង​ទ្វេ​តាម​ធម្មតា​តែ​នៅ​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥត​ឧបមា​​ និង​បង្ក​ទៅ​ជា​ដុំ​តែ​ម្ដង។​

កត្តា​ប្រឈម

  • បុរស​ដែល​មិន​ទាន់​ធ្លាក់​ពង​ស្វាស​ពី​កំណើត​ពី​ក្នុង​ពោះ
  • អ្នក​មាន​ការ​វិវត្ត​ពង​ស្វាស​មិន​ធម្មតា​ដូចជា​ជំងឺ ​Kllinefelter ដែល​ងាយ​នឹង​កើត​មហារីក​ពង​ស្វាស​ជាង​គេ
  • អ្នក​ដែល​មាន​សមាជិក​​គ្រួសារ​ធ្លាប់​មាន​មហារីក​ពង​ស្វាស​ពី​មុន​មក​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ
  • វា​អាច​កើត​លើ​បុរស​គ្រប់​វ័យ​តែ​ភាគ​ច្រើន​គឺ​ចន្លោះ​អាយុ ​១៥ ​ទៅ ​៣៥​ឆ្នាំ
  • កើត​ភាគ​ច្រើន​លើ​ជនជាតិ​ស្បែក​ខ្មៅ

រោកវិនិច្ឆ័យ​និង​ការ​ព្យាបាល

រោគវិនិច្ឆ័យ

ការ​កំណត់​រោគវិនិច្ឆ័យ​ត្រូវ​ធ្វើ​ឡើង​តាម​វិធី​ដូច​ត​ទៅ៖

  • ការ​ធ្វើ​អេកូសាស្ត្រ​ដើម្បី​រក​មើល​ដុំ​មហារីក​ឬ​ការ​ដក់​ទឹក​ក្នុង​ពង​ស្វាស
  • ការ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មើល​ធាតុ​បង្ក​ជីវសាស្ត្រ​របស់​មហារីក​ក្នុង​ឈាម
  • ការ​កំណត់​ដំណាក់​កាល​របស់​មហារីក​តាម​ការ​ថត​ស៊ី​ធី ​និង​តេស្ត​ឈាម
  • ការ​កំណត់​ប្រភេទ​របស់​មហារីក​តាម​ការ​កាត់​យក​ពង​ស្វាស​ទៅ​ពិនិត្យ​

ការ​ព្យាបាល

  • ការ​វះកាត់៖ កាត់​យក​ពង​ស្វាស​ដែល​មាន​មហារីក​នោះ​ចេញ ​និង​កូន​កណ្ដុរ​ដែល​រាលដាល​ជិត​ខាង​ចេញ​ទាំង​អស់។ ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​តាម​គីមី ​ឬ​វិទ្យុសកម្ម​ដើម្បី​សម្លាប់​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។
  • ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​៖ គឺ​ជា​ការ​ប្រើ​កាំ​រស្មី​វិទ្យុ​សកម្ម​ទៅ​សម្លាប់​កោសិកា​មហារីក​តែម្ដង​ដែល​ជាទូទៅ​គេ​តែង​តែ​អនុវត្ត​ជា​មួយ​ការ​ព្យាបាល​ដទៃ​ទៀត​
  • ការ​ព្យាបាល​ដោយ​គីមី៖ ជា​ការ​តម្រង់​ទៅ​កម្ទេច​DNA និង​ប្រូតេអ៊ីន​របស់​កោសិកា​មហារីក​ចោល​កុំ​ឲ្យ​មាន​ការ​លូត​លាស់​និង​វិវត្ត​ទៅ​មុខ​ទៀត​បាន​
  • ការ​តាម​ដាន៖ ​បន្តតាម​ដាន​​យ៉ាង​យក​ចិត្ត​ទុកដាក់​​ជា​ការ​ចាំ​បាច់​ដោយ​មិន​ត្រូវ​ការ​ព្យាបាល​ដទៃ​ទៀត​ទេ​លើក​លែង​មាន​ការ​ប្រែ​ប្រួល​ក្នុង​ការ​អង្កេត​វិភាគ​ណាមួយ
  • ការ​ព្យាបាល​គីមី​លាយ​ជាមួយ​កោសិកា​ដើម​ខ្ចី​ (stem cell)៖ គឺ​ជា​វិធី​ដែល​គេ​ប្រើ​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​សម្លាប់​កោសិកា​មហារីក​ឲ្យ​អស់។

ការ​ថែទាំ​

ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ឡើង​យើង​គួរ​ឧស្សាហ៍​អនុវត្ត​ដូចជា​៖

  • ស្ទាប​ពងស្វាស​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតី​ព្រោះ​ចំហាយ​ក្ដៅ​អាច​ឲ្យ​យើង​ងាយ​ស្ទាប​ពនិត្យ​។
  • បើ​សិន​ជា​អាច​ឈរ​មុខ​កញ្ចក់​​ដើម្បី​មើល​ពី​ទំហំ​ក្រែង​មាន​ហើម​
  • ពិនិត្យ​ពង​ស្វាស​ដោយ​ដៃ​ទាំង​ពីរ​ដោយ​យក​មេដៃ​ចុច​ថើ​ៗ​ទ្រ​ដោយ​ម្រាម​ចង្អុល​​ដៃ​និង​ម្រាម​កណ្ដាល​ហើយ​ច្របាច់​ចុះ​ឡើង​ថ្នម​ៗ​
  • ជា​ធម្មតា​ពង​ស្វាស​មាន​សភាព​រលោង​មាន​រាង​ពង​ក្រពើ​មិន​ទន់​ពេក​ មិន​ជ្រាយ​ពេក​ ដោយ​មិន​ត្រូវ​ច្រឡំ​ដុំ​មួយ​ជិត​គល់​ពង​ស្វាស​ដែល​ជា​បំពង់​អេពីឌីឌីម​ថា​ជា​ដុំ​មហារីក​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

មេជីវិត - មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ពេល​រួមភេទ របូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច?

រួមភេទ - រួមភេទសុខៗ​ស្រាប់​តែ​របូត​ស្រោម​ជាប់​ក្នុង​ប្រដាប់​ភេទ​ខាង​ស្រី គួរ​ធ្វើ​ម៉េច? ភ័យណាស់​ត្រូវ​ទេ? កុំ​ទាន់ភ័យអី ត្រូវ​ដក​ដង្ហើមវែងៗ និងយកវាចេញ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

ចង់ត្រេកត្រអាលពេក ប្រើក្បាច់ប៉ុន្មានយ៉ាង​នេះអាចចូលពេទ្យទាំងពីរនាក់

រួមភេទ - ការប្រើក្បាច់បែបនេះ អាចធ្វើឲ្យលិង្គជួបគ្រោះថ្នាក់ធំ បាក់លិង្គ ដោយសារ (១) ការរួមភេទខ្លាំងៗ នាំឲ្យរហែកបំពង់សម្រាប់ឈាមរត់ ពេលលិង្គឡើងរឹង និង (២)...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ណៃ ទូច

មេជីវិតញី និងឈ្មោលផ្ដល់សញ្ញាទាក់ទងគ្នា​មុនបង្កកំណើត

មេជីវិតញី - ស៊ុត​របស់​មេជីវិត​ញី​ត្រូវ​អ្នក​សិក្សា​រក​ឃើញ​ថា​ទំនងជា​ធ្វើ​ការ​ជ្រើសរើស​មេជីវិត​ឈ្មោល​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត មិន​មែន​គ្រប់​....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

រួមភេទ

កុំច្រឡំ រួមភេទមិនបានការពារ វិធីមួយនេះមិនអាចរារាំងការមានផ្ទៃពោះបានទេ!

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 12/02/2021 . អាន 1 នាទី
ជំងឺកាមរោគ

ស្រីៗងាយឆ្លងជំងឺកាមរោគជាងបុរស ដោយសារកត្តាទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 12/02/2021 . អាន 2 នាទី
ក្រោយ​រួមភេទ

មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 22/01/2021 . អាន 4 នាទី
លើសទម្ងន់

លើស​ទម្ងន់ ​អាច​ធ្វើ​ឲ្យ​សុខភាព​បន្ត​ពូជ​​​ប្រឈម​នឹង​ហានិភ័យ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 17/12/2020 . អាន 2 នាទី