Anal Cancer (ជំងឺមហារីករន្ធគូទ )

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/09/2020 . អាន 4 នាទី
Share now

ចំណេះដឹង​មូល​ដ្ឋាន

១- អ្វីជាជំងឺមហារីករន្ធគូទ?

ជំងឺ​មហារីក​រន្ធ​គូទ គឺ​ជា​ប្រភេទ​មហារីក​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រន្ធ​គូទ ហើយ​ប្រភេទ​នៃ​ជំងឺ​មហារីក​រន្ធ​គូទគឺ​អាស្រ័យ​លើ​កោសិកា​មហារីក​។ ជំងឺ​មហារីក​រន្ធគូទ​សំខាន់​ៗ​មាន ជំងឺ​មហារីក epidermoid cancer adenocarcinoma​ melanoma squamous cell carcinoma និង verrucous carcinoma

២- តើជំងឺមហារីករន្ធគូទកើតច្រើនដែរឬទេ?

ជំងឺ​មហារីក​រន្ធ​គូទកើត​មាន​ដោយ​កម្រ​ណាស់​។ ជំងឺ​នេះ​តែង​​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស ហើយ​វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​​យើង​អាច​គ្រប់​គ្រង​​បាន​ដោយ​បន្ថយ​កត្តា​ហានិភ័យ​។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។

យល់ដឹង​ពី​រោគ​សញ្ញា

១- រោគសញ្ញាជំងឺមហារីករន្ធគូទ

គ្នា​យើង​​​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ប្រសិន​បើ​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

ហូរ​ឈាម

រមាស់

ហូរ​ទឹក​តាម​រន្ធ​គូទ

ការ​ឈឺ​ចាប់​នៅ​ត្រង់​រន្ធ​គូទ ឬ​ក៏​មាន​អារម្មណ៍​ថា​មាន​ដុំ ក៏​អាច​ជារោគ​សញ្ញា​នៃ​ជំងឺ​មហារីក​រន្ធ​គូទដែរ។ ក្រៅ​ពី​នេះ​នៅ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើគ្នា​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។

២- ពេលណាយើង​ត្រូវទៅជួបគ្រូពេទ្យ?

ប្រសិន​បើគ្នា​យើង​​មាន​រោគ​សញ្ញាដូច​​ដែល​បាន​រៀប​រាប់​ខាង​លើ ជា​ពិសេស​បើ​ក្រុម​គ្រួ​សារ​បង​ប្អូន​របស់​យើង​​មាន​ជំងឺ​មហារីក​រន្ធគូទ ​សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​ពី​ស្ថាន​ភាព​របស់​យើង​។

យល់ដឹង​ពី​មូល​ហេតុ

១- មូលហេតុនៃជំងឺមហារីករន្ធគូទ

មូល​ហេតុ​​ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​វា​អាច​បណ្តាល​មក​ពីការ​ប្រែ​ប្រួល​ហ្សែន​របស់​កោសិកា​រន្ធ​គូទ។ ការ​ប្រែ​ប្រួល​នេះ​ធ្វើ​ឱ្យ​កោសិកា​ដែល​មាន​​សុខ​ភាព​ល្អ​ក្លាយ​ទៅ​ជា​កោសិកា​មហារីក​មិន​ធម្មតា។

យល់ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមជំងឺមហារីករន្ធគូទ

កត្តា​ប្រឈម​​ជំងឺ​មហារីក​រន្ធ​គូទមានដូច​ជា៖

អ្នក​ផ្ទុក​មេរោគ​អេដស៍

ការ​រួម​ភេទ​តាម​រន្ធ​គូទ

មាន​ដៃ​គូ​រួម​ភេទ​ច្រើន

អ្នក​ដែល​មាន​កើត​ជំងឺសិរមាន់​ដោយ​សារ​មេរោគ  (HPV)

យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ គ្នាយើង​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​​ពត័​មាន​បន្ថែម។

– រោគវិនិច្ឆ័យជំងឺមហារីករន្ធគូទ

ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូ​ពេទ្យ​នឹង​សួរ​ពី​ប្រវត្ដិ​ជំងឺ និង​ធ្វើ​ការ​ពិនិត្យ​លើ​រាង​កាយ​រួម​ទាំង​ការ​ពិនិត្យ​តាម​រន្ធ​គូទ និង​ការ​ថត​មើល​តាម​រន្ធ​គូទ។ ការ​ថត​មើល​តាម​រន្ធ​គូទ គឺ​គេ​ប្រើ​បំពង់​ពន្លឺ​ខ្លី​មួយ​ដើម្បី​មើល​កន្លែង​ដែល​ឈឺ។

ការ​ធ្វើ​កោសល្យ​វិច័យ ​គឺ​ការ​ច្រិប​យក​សាច់ហើយ​យក​ទៅ​ពិនិត្យ​មើល​កោសិកា​មហារីក​តាម​មីក្រូស្កុប។ បើ​គេ​រក​ឃើញ​មាន​កោសិកា​មហារីក គ្រូពេទ្យ​នឹង​​ធ្វើ​អេកូ​ដើម្បី​មើល​ពី​ជម្រៅ​របស់​ដុំ​សាច់ និង​ការ​ថត​ស្កេន  (CT) ឬ  (MRI) ដើម្បី​រក​មើល​កម្រិត​នៃ​ការ​រីក​រាល​ដាល​របស់​មហារីក។

ការ​ពិនិត្យ​មើល​ពី​កម្រិត​​របស់​ដុំ​សាច់​អាច​ជួយ​ឱ្យ​វេជ្ជបណ្ឌិត​ធ្វើ​ការ​សម្រេច​ចិត្ត​ព្យាបាល​បាន​ត្រឹម​ត្រូវ។

– ការព្យាបាលជំងឺមហារីករន្ធគូទ

ជំងឺមហារីក​រន្ធ​គូទ​ភាគច្រើន​អាច​លាប់​ឡើង​វិញ។ ការ​ព្យា​បាល​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ដុំ​សាច់ ជម្រៅ​នៃ​ដុំ​សាច់ និង​ការ​រីក​រាល​ដាល​មហារីក​តាម​កូន​កណ្តុរ​នៅ​ក្រលៀន។ ការ​ព្យាបាល​ពី​មុន​ភាគ​ច្រើន​គឺ​ធ្វើ​ការ​វះ​កាត់​ដើម្បី​យក​ដុំ​សាច់ និង​ជាលិកា​នៅ​ជុំវិញ​ចេញ។

ការ​ព្យាបាល​ពេល​បច្ចុប្បន្ន​គេ​ព្យា​បាល​ដោយ​វិទ្យុ​សកម្ម ដោយ​សារធាតុ​គី​មី និង​ការ​វះ​កាត់​តិច​តួច​ដើម្បី​ការពារ​ប្រហោង​ក្នុង​រន្ធ​គូទ។ អ្នក​ជំងឺ​ច្រើន​មាន​មុខ​ងារ​របស់​រន្ធ​គូទ​ល្អ​ឡើង​វិញ​ក្រោយ​ពី​ធ្វើ​ការ​ព្យា​បាល​រួម​គ្នា។

ក្រុម​អ្នក​ជំនាញ​ឯក​ទេស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​មើល​ថែ​ទាំ​ មានអ្នក​ឯក​ទេស​ខាងដុំ​សាច់ (អ្នក​ពន្យល់​ពី​ការ​ព្យាបាល​បែប​គីមី) អ្នក​ឯក​ទេស​ផ្នែក​ដុំ​សាច់​ខាង​វិទ្យុ​សកម្ម (ប្រើ​ការ​ព្យា​បាល​ដោយ​កាំ​រស្មី) និង​គ្រូពេទ្យ​វះ​កាត់។ ការ​ព្យាករណ៍​ជំងឺ​​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ និង​ការ​រីក​រាល​ដាល​របស់​ដុំ​សាច់។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីករន្ធគូទ?

របៀប​រស់​នៅ​ខាង​ក្រោម និង​ការ​ព្យា​បាល​តាម​ផ្ទះ​ដែល​អាច​ជួយ​គ្នា​យើង​កាត់​បន្ថយ​បញ្ហា​​ប្រឈម​នឹង​ជំងឺ​មហារីក​រន្ធ​គូទមាន៖

ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ

រៀប​របៀប​រស់​នៅ​ឲ្យ​មាន​សុខ​ភាព​ល្អ បរិភោគ​អាហារ​ត្រឹម​ត្រូវ ហាត់​ប្រាណ​ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។

ការ​រួម​ភេទ​ដោយ​សុវត្ថិភាព

ដំណាក់កាល​នៃ​ការ​ព្យា​បាល​មហារីក​ត្រូវ​ការ​ពេល​វេលា​វែង និង​ពិបាក។ គ្នា​យើង​​គួរ​តែ​ប្រាប់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ពី​ការ​គាំ​ទ្រ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ការ​ព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

មហារីកបំពង់អាហារ - ជំងឺ​មហារីក ជា​ជំងឺ​សាហាវ គ្រាន់​តែ​យើង​ឭ​ហើយ​ខ្លាច ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​អាច​កើត​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ សូម្បីបំពង់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

មហារីក - នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

មហារីកពោះវៀនធំ - ជំងឺ​មហារីក​ពោះវៀន​ធំ​គឺ​ជា​ជំងឺ​មហារីក​លំដាប់​ទី៤ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម​គ្រោះថ្នាក់​ក្នុង​ចំណោម​ជំងឺ​មហារីក​ដទៃ​ទៀត។​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)

មហារីក​​ក្រពេញ​លើ​តម្រង​នោម - ​គឺ​ជា​ជំងឺ​កាច​សាហាវ​តែ​បើ​ឆាប់​រក​ឃើញ​នោះ​ នៅ​អាច​មាន​ឱកាស​ព្យា​បាល​ជាបាន​។ ប៉ុន្ដែ​បើ​វា​រាល​ដាល​ទៅ​ដល់​កន្លែង​ផ្សេង​នោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Prem Satya
ជំងឺ A-Z, ជំងឺ 10/09/2020 . អាន 5 នាទី

អត្ថបទគួរអាន

មហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
មហារីកសុដន់

ការស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯង អាចជួយបានកម្រិតណា? ចុះតេស្តផ្សេងទៀតមានអីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 2 នាទី
មហារីកខួរ​ក្បាល

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 08/10/2020 . អាន 2 នាទី
មហារីកមាត់ស្បូន

៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 05/10/2020 . អាន 3 នាទី