Vulvar Cancer (ជំងឺមហារីកទ្វារមាស )

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 08/09/2020 . អាន 4 នាទី
Share now

ស្វែងយល់ពីចំណេះដឹង​មូល​ដ្ឋាន

១-  អ្វីជាជំងឺមហារីកទ្វារមាស?

ជំងឺមហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ តំបន់​ទាំង​នោះ​មាន​ រន្ធ​ទ្វារ​មាស បរបេ​​ទ្វារ​មាស សិរ ស្បែក​ និង​ជាលិកា​គ្រប​ដណ្តប់​លើ​ឆ្អឹង​ថ្ងាស់​ក្រោម។ មហារីក​ទ្វារ​មាស  ជា​ធម្មតា​ប៉ះ​ពាល់​លើ​បរបេ​ខាង​ក្រៅ​របស់​ទ្វារ​មាសជាង​បរបេ​ខាង​ក្នុង និង សិរ ។ ជំងឺ​មហារីក​នេះ​មិន​សូវ​កើត​មាន​ទេ​ បើ​ប្រៀប​ទៅ​នឹង​មហារីក​ដទៃ​ទៀត​នៃ​ប្រដាប់​បន្តពូជ​ដូច​ជា មហារីក​អូវែ ឬ​មហារីក​ស្បូន

២- តើជំងឺមហារីកទ្វារមាសកើតច្រើនដែរឬទេ?

មហារីកនេះ គឺ​ជា​ប្រភេទជំងឺ​មហារីក​ដ៏​កម្រ​មួយ វា​មាន​តិច​ជាង ១% នៃ​ជំងឺ​មហារីក​ទាំង​អស់ ហើយ​វា​ច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៥0 ឆ្នាំ។ ប៉ុន្តែ​ជំងឺនេះ​យើង​អាច​គ្រប់​គ្រង​បាន ​ដោយ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ សូម​មេត្តា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

ដឹង​ពី​រោគ​សញ្ញា

១- រោគសញ្ញាជំងឺមហារីកទ្វារមាស

រោគសញ្ញា​ជំងឺ​មហារីកទ្វារមាស រួម​មាន៖

ឈឺ​នៅ​តំបន់​ទ្វារ​មាស ឬ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ឬ​ពេល​បត់​ជើង​តូច។

រមាស់​មាន​រយៈពេល​យូរ​នៅ​តំបន់​ទ្វារ​មាស។

ឡើង​ក្រាស់ ឬ​ដុំ​ពក​នៅ​បបេរ​ទ្វារ​មាស។

ស្បែក​ប្រែ​ប្រួល​ពណ៌​ដោយ​សារ​កោសិកា​ដែល​លូត​លាស់​​មើល​ទៅ​ស្រដៀង​នឹង​ជំងឺ​សិរ​មាន់។

មាន​ឈាម ឬ​ការ​ធ្លាក់​ស​ដែល​មិន​ទាក់​ទង​នឹង​ការ​មក​រដូវ​ធម្មតា។

វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើស្រីៗ​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។

២- ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ?

ជា​ធម្មតា​មហារីក ទ្វារមាស មិន​ស្តែង​ចេញ​ជា​រោគសញ្ញា​ជាក់​លាក់​នោះ​ទេ។ យើង​​ត្រូវ​ទៅជួប​នឹង​គ្រូពេទ្យ​​ប្រសិន​បើ​សម្គាល់​ឃើញ​មាន៖

មាន​ដុំ​ពក​នៅ​ក្នុង​តំបន់​ទ្វារ​មាស

រមាស់ ឬ​ឈឺ។

មាន​​ហូរ​ឈាម​ដែល​មិន​មែន​ជា​ឈាម​រដូវ។

ផ្លាស់​ប្ដូរ​ពណ៌​ស្បែក​របស់​ទ្វារ​មាស។

ប្រសិន​បើ​យើង​​មិន​មាន​ជំងឺ​មហារីកទ្វារមាស ទេ​ យើង​គួរ​តែ​និយាយ​ជាមួយ​គ្រូពេទ្យ​ពី​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់​សាំង​មហារីក​ស្បូន HPV (Gardasil)។ វ៉ាក់​សាំង​នេះ​ជា​ទូទៅ​ត្រូវ​បាន​ប្រើ​សំរាប់​ស្ត្រី​ដែល​មាន​អាយុ​ពី ១៣ ដល់ ២៦ ឆ្នាំ។

ដឹង​ពី​មូល​ហេតុ

១-  មូលហេតុជំងឺមហារីកទ្វារមាស

បច្ចុប្បន្ន​គ្រូ​ពេទ្យ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​នៅ​ឡើយ។ ជា​ទូទៅ​មហារីក​កើត​ឡើង​ដោយ​សារ​ការ​មាន​បំរែ​បំរួល​​ហ្សែន​ដែល​កោសិកា​ធម្មតា​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​ដោយ​លូត​លាស់ និង​បំបែក​កូន​ចៅ​យ៉ាង​ឆាប់​រហ័ស។ កោសិកា ​និង​កូន​ចៅ​របស់​វា​នឹង​បន្ត​រស់​នៅ​នៅ​ពេល​ដែល​កោសិកា​ធម្មតា​ផ្សេង​ទៀត​ងាប់​ ហើយ​ប្រមូល​ផ្តុំ​គ្នា​ក្លាយ​ជា​ដុំ​សាច់។ ក្រៅ​ពី​នេះ​កោសិកា​ទាំង​នេះ​បំផ្លាញ​កោសិកា​ដែល​នៅ​ជុំវិញ​ហើយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។

ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមជំងឺមហារីកទ្វារមាស

កត្តា​ប្រឈម​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីកទ្វារមាស មាន៖

កត្តាវ័យ៖ ហានិភ័យ​នៃ​ជំងឺ​មហារីកនេះកើន​ឡើង​ទៅ​តាម​អាយុ​។ ជំងឺ​មហារីក​នេះ​អាច​កើត​មាន​គ្រប់​វ័យ ប៉ុន្តែ​ជា​មធ្យម​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​គឺ​នៅ​​អាយុ ៦៥ ឆ្នាំ។

បាន​ប៉ះ​ពាល់​នឹង​វីរុស human papillomavirus (HPV)។ វីរុស HPV គឺ​ជា​មេរោគ​ឆ្លង​តាម​ការ​រួម​ភេទដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ជា​ច្រើន​ក្នុង​នោះ​មាន​មហារីកទ្វារមាស និង​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ។

អ្នក​ផ្ទុក​មេរោគ​អេដស៍ (HIV).

ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីកទ្វារមាស

មាន​បញ្ហា​ស្បែក​ដែល​ទាក់​ទង​នឹង​ទ្វារ​មាស។

យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ អ្នក​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​​ព័ត៌មាន​បន្ថែម។

– រោគវិនិច្ឆ័យនៃជំងឺមហារីកទ្វារមាស

ជា​ធម្មតា​គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​ពី​ការ​ប្រែ​ប្រួល​នៃ​ទ្វារ​មាស។ ដោយ​ពឹង​ផ្អែក​លើ​ការ​ពិនិត្យ និង​រោគសញ្ញា​គ្រូពេទ្យ​​នឹង​ច្រិប​យក​សាច់​ទៅ​វិភាគ​​ដើម្បី​ពី​បញ្ជាក់​ពី​រោគ​វិនិច្ឆ័យ។ ប្រសិន​បើ​លទ្ធ​ផល​នៃ​ការ​វិភាគ​បង្ហាញ​ថា​ជា​កោសិកា​មហារីក គ្រូ​ពេទ្យ​​នឹង​សុំ​ធ្វើ​តេស្ត​ដទៃ​ទៀត​ដើម្បី​រក​មើល​ពី​ការ​រាល​ដាល​នៃ​មហារីក។

– ការព្យាបាលជំងឺមហារីកទ្វារមាស

ការ​ព្យា​បាល​ត្រូវ​អាស្រ័យ​លើ​ប្រភេទ និង​ទំហំ​នៃ​មហារីក និង​របៀប​ដែល​វា​រីក​រាល​ដាល។

លើ​មហារីក​ដែល​មាន​ទំហំ​តូច​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ឡា​ស៊ែរ​ គឺ​ប្រើ​ដើម្បី​ដុត​ស្រទាប់​ផ្នែក​ខាង​លើ​នៃ​ស្បែក​ដែល​មាន​កោសិកា​មហារីក។ ការ​វះ​កាត់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា excisionsimple partial vulvectomy គេ​ធ្វើ​ដើម្បី​យក​កោសិកា​មិន​ធម្មតា និង​ជាលិកា​ដែល​នៅ​ជុំ​វិញ​នោះ​ចេញ។ ចំពោះ​ជំងឺ​មហារីក​មាន​ទំហំ​ធំ គេ​ធ្វើ​ការ​វះ​កាត់ vulvectomy គឺ​គេ​វះ​យក​ផ្នែក​ទាំង​អស់ ឬ​ផ្នែក​ខ្លះ​នៃ​ទ្វារ​មាស​ចេញ។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងជំងឺ​មហារីកទ្វារមាស?

របៀប​រស់​នៅ ​និងការ​ព្យា​បាល​តាម​ផ្ទះ​ដូច​ខាង​ក្រោម​អាច​ជួយយើង​​ទប់​ទល់​នឹង​ជំងឺ​មហារីកទ្វារមាសបាន៖

ត្រូវ​​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព​មហារីក​

អនុវត្ត​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ

ព្យាយាម​កាត់​បន្ថយ​កត្តា​ហានិភ័យ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​មាន​ជំងឺ​មហារីកទ្វារមាស គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ HPV

អនុវត្ត​ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព។ ប្រើ​ស្រោម​អនាម័យ​ប្រសិន​បើ​គិត​ថា​យើង​​មាន​ឱកាស​ឆ្លង​ជំងឺ​កាម​រោគ

មិន​ត្រូវ​ព្រងើយ​នឹង​ការ​ឡើង​ក្រាស់​របស់​ស្បែក ឬ​ដំបៅ​នៅ​ទ្វារ​មាស​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

មហារីកបំពង់អាហារ - ជំងឺ​មហារីក ជា​ជំងឺ​សាហាវ គ្រាន់​តែ​យើង​ឭ​ហើយ​ខ្លាច ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​អាច​កើត​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ សូម្បីបំពង់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

មហារីក - នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

មហារីកពោះវៀនធំ - ជំងឺ​មហារីក​ពោះវៀន​ធំ​គឺ​ជា​ជំងឺ​មហារីក​លំដាប់​ទី៤ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម​គ្រោះថ្នាក់​ក្នុង​ចំណោម​ជំងឺ​មហារីក​ដទៃ​ទៀត។​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)

មហារីក​​ក្រពេញ​លើ​តម្រង​នោម - ​គឺ​ជា​ជំងឺ​កាច​សាហាវ​តែ​បើ​ឆាប់​រក​ឃើញ​នោះ​ នៅ​អាច​មាន​ឱកាស​ព្យា​បាល​ជាបាន​។ ប៉ុន្ដែ​បើ​វា​រាល​ដាល​ទៅ​ដល់​កន្លែង​ផ្សេង​នោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Prem Satya
ជំងឺ A-Z, ជំងឺ 10/09/2020 . អាន 5 នាទី

អត្ថបទគួរអាន

មហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
មហារីកសុដន់

ការស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯង អាចជួយបានកម្រិតណា? ចុះតេស្តផ្សេងទៀតមានអីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 2 នាទី
មហារីកខួរ​ក្បាល

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 08/10/2020 . អាន 2 នាទី
មហារីកមាត់ស្បូន

៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 05/10/2020 . អាន 3 នាទី