Brain Cancer (ជងឺមហារីកខួរក្បាល)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 10/06/2020 . អាន 5 នាទី
Share now

ចំណេះដឹង​មូល​ដ្ឋាន

១- អ្វីជាជំងឺមហារីកខួរក្បាល?

ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺ៖

មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។

មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។

ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជា​បាន​ដឹងលឿន​ពី​ករណីនេះ​។ អ្នកជំងឺ​អាចពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​រដំណាក់​កាល​នៃ​ការ​ថត​ស្កេនខួរក្បាលត្រឹមត្រូវ។

២- តើជំងឺមហារីកខួរក្បាលកើតច្រើនដែលឬទេ?

ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម ២0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីកផ្សេងទៀត។

យល់ដឹង​ពី​រោគ​សញ្ញា

១- រោគសញ្ញានៃជំងឺមហារីកខួរក្បាល

រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖ 

ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក

ចង្អោរ និង​ក្អួត

ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល

មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ

មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ

មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក

មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា

ក្រៅពីនេះ​ក៏អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើយើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។

២- ពេលណាត្រូវទៅជួបគ្រូពេទ្យ?

គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖

រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។

ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។

បើ​យើង​​ឧស្សាហ៍​ប្រកាច់។

យល់ដឹង​ពី​មូល​ហេតុ

១- មូលហេតុនៃជំងឺមហារីកខួរក្បាល

មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។

ជំងឺ​មហារីក​ខួរ​ក្បាល​ទី បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖

– ជំងឺងឺ​មហារីក​​សុដន់

ជំងឺ​មហារីក​ពោះ​វៀន​ធំ

ជំងឺ​មហារីក​តម្រង​នោម

ជំងឺមហារីក​​សួត

និង​ជំងឺ​មហារីក​ស្បែក (Melanoma)

យល់ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមនៃជំងឺមហារីកខួរក្បាល

កត្តា​ហានិភ័យ​សម្រាប់​ជំងឺ​មហារីក​ខួរ​ក្បាល​មាន​ដូច​ជា៖

ការកំណត់ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​ខួរ​ក្បាលមានការពិបាក​​ ដូច្នេះហើយ ​គ្រូពេទ្យ​អាច​កំណត់​ពី​កត្តា​ប្រឈម​បាន​ដោយ​សារ៖

អាយុ​ជាកត្តាប្រឈម​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​​អាច​កើន​ឡើង​តាម​អាយុ​ហើយ​ ដុំ​សាច់​មួយ​ចំនួន​អាច​កើត​ឡើង​លើ​​វ័យ​កុមារ។

ការ​ប៉ះ​ពាល់​នឹង​កាំ​រស្មី។

ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល។

អត្ថបទពាក់ព័ន្ធ៖ 

យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

– រោគវិនិច្ឆ័យជំងឺមហារីកខួរក្បាល

ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​វេជ្ជបណ្ឌិត​អាច​ធ្វើ​តេស្ត​ដូច​ខាង​ក្រោម៖

ធ្វើ​ការ​ពិនិត្យ​លើ​សុខ​ភាព និង​រាង​កាយ

ការ​ច្រិប​សាច់​ដុំ​ពី​សាច់​ខួរ​ក្បាល​ដើម្បី​ពិនិត្យ​មើល​កោសិកា​នៃ​ជាលិកា​ខួរ​ក្បាល

– ស្កេន​ MRI

– ស្កេន CT

– ការព្យាបាលជំងឺមហារីកខួរក្បាល

ជម្រើស​ក្នុង​ការ​ព្យាបាល​សម្រាប់​ជំងឺ​មហារីក​ខួរ​ក្បាល​អាច​មាន​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម៖

ការវះកាត់

សំរាប់​ការ​វះ​កាត់​ជា​សះ​ស្បើយ​ឬ​អត់​ត្រូវ​អាស្រ័យ​លើ​​ប្រភេទ​នៃ​ដុំ​សាច់ និង​ទី​តាំង​របស់​ដុំ​សាច់។ លើស​ពី​នេះ​ទៅ​ទៀត​ការ​វះ​កាត់​អាច​ឃើញ​ពី​រោគវិនិច្ឆ័យ​នៃ​មហារីក និង​អាច​កាត់​បន្ថយ​សម្ពាធ​នៅ​ក្នុង​ខួរ​ក្បាល​បាន​ដែរ។

ការ​ព្យាបាល​ដោយ​កាំរស្មី

ការ​ព្យា​បាល​ដោយ​កាំ​រស្មី​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ខាង​ការ​ថត​កាំ​រស្មី និងអ្នក​ជំនាញ​ខាង​វិទ្យុសកម្ម ដែល​​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​វះ​កាត់​ដុំ​សាច់ (ឬ​មិន​អាច​វះ​កាត់​បាន) ឬ​ធ្វើ​ក្រោយ​ពេល​វះ​កាត់។

ការ​ព្យាបាល​គីមី

ការ​ព្យា​បាល​គីមី​ត្រូវ​បាន​គេ​ប្រើ​ច្រើន​សម្រាប់​ការ​ព្យា​បាល​ជំងឺ​មហារីក ប៉ុន្តែ​មិន​បាន​ត្រូវ​គេ​ប្រើ​លើ​ការ​ព្យាបាល​ដុំ​សាច់​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ឡើយ។ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ឆ្កួត​ជ្រូក​ដូច​ជា ថ្នាំ Phenytoin ត្រូវ​បាន​គេ​ប្រើ​មុន​ និង​ក្រោយ​ពេល​វះ​កាត់​ដើម្បី​ការពារ​ការ​ប្រកាច់។ សំរាប់​ការ​ហើម​ក្នុង​ខួរ​ក្បាល​ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ steroid (dexamethasone) ឲ្យ​ប្រើ។

អត្ថបទពាក់ព័ន្ធ៖ 

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីកខួរក្បាល?

របៀប​រស់​នៅ​និង​ការ​ព្យា​បាល​តាម​ផ្ទះ​ខាង​ក្រោម​អាច​ជួយ​អ្នក​ឱ្យ​ទប់​ទល់​នឹង​ជំងឺ​មហារីក​ខួរ​ក្បាល​បាន៖

ស្វែង​រក​ក្រុម​គាំ​ទ្រ​ដើម្បី​ជួយ​អ្នកជំងឺ​ក្នុង​ការ​គ្រប់​គ្រង​ទម្លាប់​ប្រចាំថ្ងៃ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​អារម្មណ៍​ដល់​អ្នកជំងឺ។

ជួប​គ្រូពេទ្យ​ជា​ប្រចាំ​ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព​ជំងឺ​។

– ទំនាក់ទំនងជាមួយ​គ្រូពេទ្យ​បើ​មាន​រោគ​សញ្ញា​ថ្មី​ៗ ឬ​រោគ​សញ្ញា​អ្នកជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។

ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​អ្នកជំងឺ​មាន​ការ​ប្រកាច់ ឬ​ឈឺ​ក្បាល​ដែល​ពី​មុន​មិន​ធ្លាប់​មាន​ដើម្បី​បង្ការ​ពី​ផលវិបាក​នៃ​ជំងឺ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

មូលហេតុនាំឲ្យខួរក្បាលស្ពឹក ងាប់កោសិកា (វីដេអូ)

ខួរក្បាលស្ពឹក-ទម្លាប់​ក្នុង​ការរស់នៅ របបអាហារ និងការហាត់ប្រាណ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​សុខភាព​របស់​យើង ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់ 

សុខភាពខួរក្បាល - ទម្លាប់មួយចំនួនអាចជួយរក្សាឱ្យខួរក្បាល នូវសមត្ថភាពចងចាំ មុខងារគិតពិចារណា និងសមត្ថភាពផ្សេងៗទៀត ដោយមិនបាត់បង់ទៅវិញ...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល

វះកាត់ខួរក្បាល - ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានវេជ្ជបណ្ឌិតឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ខួរក្បាលដើម្បីការពារនូវសមត្ថភាពលេងវីយ៉ូឡុងរបស់នាង...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ

ជំងឺខួរក្បាល - បាល់ទាត់ ជាកីឡាដ៏មាន​ប្រជាប្រិយភាព​មួយ ហើយ​ក្មេងៗ​ ចូលចិត្ត​លេងវា​ណាស់។ ប៉ុន្ដែក្មេងៗ ដែលប្រើ​ក្បាលតែត​បាល់ ប្រឈម​នឹង​បញ្ហា​របួស​ខួរក្បាល

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ គីង ច័ន្ទវាសនា​

អត្ថបទគួរអាន

វៀចមាត់

មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 22/09/2020 . អាន 2 នាទី
រលាកខួរក្បាល

អាអូនចេញសញ្ញាបែបនេះកុំទុកយូរ ព្រោះកូនអាចកើតជំងឺរលាកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
កកឈា​មខួរក្បាល

ពេលប៉ះទង្គិចក្បាល! មូល​ហេតុ​​ ៣នេះ អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាវ​ចន្លោះ​ស្រោម​ខួរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 23/07/2020 . អាន 2 នាទី
គ្រោះថ្នាក់សរសៃឈាមខួរក្បាល

មនុស្សប៉ុន្មានប្រភេទនេះ ប្រឈមខ្ពស់កើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 21/07/2020 . អាន 2 នាទី