
និយមន័យ
១- អ្វីទៅជាជំងឺរលាកបំពង់កដោយសារមេរោគ?
ជំងឺរលាកបំពង់កដោយសារមេរោគ សំដៅលើការរលាកផ្នែកមួយរបស់បំពង់ក ដែលស្ថិតនៅចន្លោះ ក្រពេញអាមីដាល់និងបំពង់ក (Larynx)។
២- ជំងឺរលាកបំពង់កដោយសារមេរោគកើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះ កើតឡើងញឹកញាប់ ទៅលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកបំពង់កដោយសារមេរោគមានអ្វីខ្លះ?
រោគសញ្ញាទូទៅនៃជំងឺរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– ពិបាកលេប
– គ្រុនក្ដៅ
– ឈឺសន្លាក់ ឬសាច់ដុំ
– ឈឺ បំពង់ក
– ឈឺ ហើមក្រពេញទឹករងៃ នៅក
អាចនៅមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់ខាងលើ បើមានចម្ងល់អ្វីមួយ ទាក់ទងនឹងរោគសញ្ញាផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើប្រទះឃើញរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗ ដំណើរការខុសៗគ្នា ដូចនេះជាការល្អ ជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយព្យាបាលត្រឹមត្រូវ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរលាកបំពង់កដោយសារមេរោគ?
ជំងឺនេះ អាចកើតមានដោយសារតែការបង្ករោគដោយវីរុស ទៅលើផ្នែកផ្សេងទៀតរបស់សរីរាង្គ ដូចជា សួត ឬពោះវៀន។ ករណីឈឺក ភាគច្រើន គឺបង្កដោយវីរុស។
កត្តាហានិភ័យ
៦- អ្វីខ្លះជាកត្តាប្រឈមឲ្យកើតជំងឺនេះ?
មានកត្តាប្រឈមកើតជំងឺនេះរលាកបំពង់កដោយសារមេរោគ មានដូចជា៖
– វ័យក្មេង
– ជក់បារី ឬនៅជិតអ្នកជក់បារី
– រស់នៅ ឬធ្វើការនៅជិតកន្លែងដែលបង្កជំងឺ ដូចជា កន្លែងថែទាំក្មេង សាលារៀន បន្ទាយទាហានជាដើម
– ជំងឺទឹកនោមផ្អែម
– អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារអស់កម្លាំងខ្លាំងពេក ទម្លាប់ញ៉ាំអាហារមិនល្អ អនាម័យមិនល្អ និងទើបមានជំងឺថ្មីៗ។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យតែងធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយពិនិត្យមើលបំពង់ក។ ការធ្វើតេស្តលើសារធាតុរាវចេញពីកអ្នកជំងឺ ដើម្បីបញ្ជាក់ថា ជំងឺរលាកបំពង់កនេះ មិនបែបបង្កដោយបាក់តេរី ដូចជាពពួកបាក់តេរី Streptococcus នោះឡើយ។
៨- ព្យាបាលដោយវិធីណា?
មិនមានវិធីព្យាបាលជាក់លាក់ទៅលើជំងឺរលាកបំពង់កដោយសារមេរោគនោះទេ។ ប៉ុន្តែយើងអាចបន្ថយរោគសញ្ញាដោយគ្រាន់តែខ្ពុរទឹកអំបិលក្ដៅឧណ្ហ ២-៣ ដង/ថ្ងៃ (ប្រើអំបិលកន្លះស្លាបព្រា ឬអំបិល ៣ក្រាម ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ)។
ផឹកថ្នាំប្រឆាំងរលាក ដូចជា ថ្នាំប៉ារ៉ាសេតាមុល (Acetaminophen) ដើម្បីគ្រប់គ្រងអាការៈគ្រុន។ ប្រើថ្នាំប្រឆាំងរលាក ប្រភេទ Lozenges ឬ Sprays ច្រើនពេក អាចនឹងធ្វើឲ្យអាការៈឈឺកកាន់តែធ្ងន់។
ជាការសំខាន់ មិនត្រូវប្រើថ្នាំផ្សះទេ នៅពេលមានការឈឺកបង្កដោយវីរុស។ ថ្នាំផ្សះ មិនអាចជួយបានទេ ហើយប្រើថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយវីរុស អាចនឹងធ្វើឲ្យបាក់តេរីផ្សេងៗក្នុងរាងកាយស៊ាំជាមួយនឹងថ្នាំផ្សះ។
ករណីឈឺកខ្លះ (ដូចជាការឈឺក បណ្ដាលមកពី ការបង្ករោគដោយវីរុស EBV- infectious mononucleosis) ក្រពេញទឹករងៃនៅត្រង់កហើមធំ។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងរលាក ដូចជាថ្នាំ Prednisone ដើម្បីព្យាបាល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ករណីជាច្រើន មិនអាចការពារបានទេ ព្រោះវីរុស និងបាក់តេរីដែលបង្កមានជំងឺនេះ មានច្រើននៅក្នុងបរិយាកាស។ ទោះយ៉ាងនេះក្ដី ត្រូវលាងសម្អាតដៃ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺ និងចៀសវាងការថើប ឬប្រើរបស់របរញ៉ាំ និងផឹកជាមួយអ្នកជំងឺ។
ប្រសិនបើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចដឹងកាន់តែច្បាស់ ពីដំណោះស្រាយល្អបំផុតសម្រាប់អ្នក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕