Bone Cancer (​មហារីក​ឆ្អឹង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជាជំងឺ​មហារីក​ឆ្អឹង?

ជំងឺ​មហារីក​ឆ្អឹង ​សំដៅ​លើ​ដុំ​មហារីក​សាច់កាច​កើត​នៅ​ក្នុង​ឆ្អឹង ប៉ុន្តែ​មហារីក​ឆ្អឺង​ទាំងអស់ មិនមែន​សុទ្ធ​តែ​ជា​សាច់​កាច​នោះ​ដែរ។ កោសិកា​មហារីក​ក្នុង​ឆ្អឹង ​លូត​លាស់ សម្លាប់​ជាលិកា​ឆ្អឹង​​ល្អ​ អាច​គម្រាម​កំហែង​ដល់​ជីវិត ហេតុនេះ​សំខាន់​បំផុត ត្រូវ​ដឹង​ពី​កន្លែង​មហារីក​ក​កើត និង​រាល​ដាល​ដើម្បី​អាច​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

ប្រភេទ​ជំងឺ​មហារីក​ឆ្អឹង​ជា​ទូទៅ​មាន​ដូច​ជា៖

– មហារីក​ឆ្អឹង (Osteosarcoma)៖ កើត​ដំបូង​លើ​ជាលិកា Osteoid មាន​រចនា​សម្ព័ន្ធ​ស្រដៀង​ទៅ​នឹង​រចនា​សម្ព័ន្ធ​របស់​ឆ្អឹង។ មហារីក​ប្រភេទ​នេះ​ជា​រឿយ​ៗ​កើត​ឡើង​នៅ​លើ​ឆ្អឹង​ជង្គង់ និង​ឆ្អឹង​ដើម​ដៃ។

– មហារីក​ឆ្អឹង (Chondrosarcoma)៖ កើត​ដំបូង​លើ​ជាលិកា​ឆ្អឹង​ខ្ចី រួម​មាន​ជាលិកា Resilient និង​ជាលិកា​ទន់​ ​យឺត​គ្រប​ដណ្តប់ ការ​ពារ​ចុង​ឆ្អឹង​វែង។ មហារីក​ប្រភេទ​នេះ កើត​មាន​ញឹក​ញាប់​បំផុត​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក ជើង និង​ស្មា។

– មហារីក Ewing Sarcoma Family of Tumors (ESFT)៖ ជា​មហារីក​កើត​មាន​ក្នុង​ឆ្អឹង ​និង​អាច​កើត​មាន​ក្នុង​ជាលិកា​រលោង (សាច់​ដុំ ខ្លាញ់ ជាលិកា​សរសៃ សរ​សៃ​ឈាម ​ជាលិកា​​ផ្សេង​ៗ)។ មហារីក​ប្រភេទ​នេះ ​ច្រើន​កើត​នៅ​តាម​ឆ្អឹង​ខ្នង ឆ្អឹង​អាង​ត្រ​គាក ឆ្អឹង​ជើង និង​ដៃ។

មហារីក​ឆ្អឹង​មាន ៤ ដំណាក់​កាល​៖

– ដំណាក់​កាល​ទី ១ ៖ កើត​មាន​នៅ​ក្នុង​ឆ្អឹង​ ​មិន​រីក​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ។
– ដំណាក់​កាល​ទី ២ ៖ កោសិកា​មហារីក​ឈ្លាន​ពាន​ច្រើន​ជាង​មុន ​ប៉ុន្តែ​មាន​​កើត​នៅ​ក្នុង​ឆ្អឹង​ដដែរ។
– ដំណាក់​កាល​ទី ៣ ៖ ​កើត​មាន​ពីរ ឬ​ច្រើន​កន្លែង​នៅ​លើ​ឆ្អឹង​តែ​មួយ។
– ដំណាក់​កាល​ទី ៤ ៖ មហារីក​បាន​រីក​រាល​ដាល​ចេញ​ពី​ឆ្អឹង ​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ដូច​ជា​ឆ្អឹង​ផ្សេង​ទៀត ឬ​សរីរាង្គ​ខាង​ក្នុង។ កោសិកា​មហារីក​បាន​ឈ្លាន​ពាន​ខ្លាំង ​ហើយ​ប៉ះ​ពាល់​ដល់​មុខ​ងារ​កោសិកា​ធម្មតា។

២- មហារីកនេះកើតញឺកញាប់ដែរទេ?

ជំងឺ​មហារីក​ប្រភេទ​នេះ ​កម្រ​នឹង​កើត​ណាស់ មាន​តិច​ជាង ១ភាគរយ នៃ​មហារីក​ទាំង​អស់។ ប្រភេទ​ផ្សេង​គ្នា​នៃ​ជំងឺ​មហារីក​ឆ្អឹង ​ច្រើន​​កើតមាន​ទូទៅ​ដូច​ជា៖

– មហារីក​ឆ្អឹង Osteosarcoma ច្រើន​កើត​មាន​នៅ​ចន្លោះ​អាយុ​ពី ១០-១៩ ឆ្នាំ​ ប៉ុន្តែ​អាច​កើត​មាន​លើ​វ័យ​លើស​ពី ៤0 ឆ្នាំ​ដូចគ្នា។ ​គ្នាយើង​មាន​បញ្ហាសុខភាពផ្សេង​ៗ ដូច​ជា ជំងឺ Paget disease (ជាមហារីកស្លូត មានភាព​មិន​ប្រក្រតី​នៃ​ការ​វិវត្ត​កោសិកា​ឆ្អឹង​ថ្មី) មាន​ហានិភ័យ​ខ្ពស់​​វិវត្តទៅ​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ។
– មហារីក​ឆ្អឹង Chondrosarcoma ច្រើន​កើត​លើ​មនុស្ស​វ័យ​ចំណាស់​ ​អាយុ​លើស​ ៤0 ឆ្នាំ។
– មហារីក ESFT កើត​លើ​កុមារ ​ក្មេង​ជំទង់​អាយុ​ក្រោម ១៩ ឆ្នាំ។ ក្មេង​ប្រុស​ប្រឈម​កើត​ជំងឺនេះ​ជាង​ក្មេង​ស្រី។

រោគ​សញ្ញា

៣- រោគសញ្ញាមានអ្វីខ្ល?

រោគ​សញ្ញា​ទូទៅ​ ​គឺ​ការ​ឈឺ​ចាប់ ប៉ុន្តែ​មិន​មែន​កើត​លើ​គ្រប់​មហារីក​ឆ្អឹង​ទេ អាច​មាន​រោគ​សញ្ញា​ដូចជា៖

– ឆ្អឹង​បែក​បាក់
– ខ្សោយ​អស់​កម្លាំង
– ស្រក់​ទម្ងន់​គ្មាន​មូលហេតុ
– ហើម និង​ឈឺ​នៅ​ជិត​តំបន់​រង​ផល​ប៉ះ​ពាល់

អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។

៤- ពេលណាគួរទៅជួបពេទ្យ?

បើប្រទះរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយរបស់មនុស្សគ្រប់រូបមានភាពខុសគ្នា ល្អបំផុតពិភាក្សាជាមួយគ្រូពេទ្យពីអី្វយើងជួបប្រទះ។

មូល​ហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មូល​ហេតុ​ពិត​របស់​មហារីក​ឆ្អឹង ទោះ​ធ្វើ​តេស្ត DNA ក៏​រកមិន​ឃើញ​ដែរ គ្រាន់​តែ​ដឹង​ថា​ជំងឺ​មហារីក​នេះ ​បង្ក​មក​ពី​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​ឆ្អឹង លូតលាត់​លឿន​មិន​អាច​គ្រប់​គ្រង​បាន។ កោសិកា​ធម្មតា​លូត​លាស់ និង​ងាប់​ទៅវិ​ញ​តាម​ការ​កំណត់ ប៉ុន្តែ​កោសិកា​មហារីក​ លូតលាស់​លឿន ក៏​មិន​ងាប់​ទៅ​វិញ​ដោយ​ឯកឯង​ដែរ។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​ខ្ពស់​បង្កជា​ជំងឺ​មហារីក​ឆ្អឹង​មាន៖

– Inherited genetic syndromes៖ ជា​ជំងឺ​តំណពូជ​​កម្រ ​អាច​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ឆ្អឹង ​ដូចជា ជំងឺ Li-Fraumeni syndrome និង Hereditary retinoblastoma។

– ជំងឺ Paget’s disease៖ ជា​ប្រភេទម​ហារីក​ស្លូត ​មុន​វិវត្តទៅ​ជា​មហារីក​កាច វា​រំខាន​ដល់​ដំណើរ​ប្រព្រឹត្ត​ទៅ​ក្នុង​រាង​កាយ ​ដោយ​ជាលិកា​ឆ្អឹង​ថ្មី​ទៅ​ជំនួស​ជាលិកា​ឆ្អឹង​ចាស់ យូរ​ៗ​ទៅ​ ក៏​បណ្តាល​ឲ្យ​ឆ្អឹង​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​នោះ​ប្រែ​ទៅ​ជា​ផុយ​ស្រួយ។ Paget’s disease ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ជា​ពិសេស​នៅ​អាយុ ៥0 ឆ្នាំ។

– ​ប៉ះ​ពាល់​ផ្ទាល់​វិទ្យុ​សកម្ម។

រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដំបូង​គ្រូពេទ្យ​ នឹងសាក​សួរ​ពី​ស្ថាន​ភាព ​និង​ប្រវត្តិ​គ្រួសារ ប្រសិន​បើ​សង្ស័យ​​មាន​មហារីក​ឆ្អឹង គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​រាង​កាយ ​ធ្វើ​តេស្ត​បញ្ជូន​ទៅ​មន្ទីរ​ពិសោធ​ន៍ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ផ្សេង​ៗ។ តេស្ត​ភាគ​ច្រើន​ធ្វើ​ចំពោះ​ជំងឺ​មហារីក​ឆ្អឹង​មាន៖

– ថតកាំរស្មីអ៊ិច៖ ជួយឲ្យ​ឃើញ​រូប​ភាព​មិន​ប្រក្រតី​របស់​ឆ្អឹង។ សញ្ញា​មហារីក​ឆ្អឹង​អាច​មាន​ការ​បែក​បាក់​​ឆ្អឹង មាន​ប្រហោង​ក្នុង​ឆ្អឹង និង​មាន​ដុំ​សាច់​នៅ​ជុំវិញ​ឆ្អឹង​ជា​ដើម។ ប្រសិន​បើ​មាន​សញ្ញា​ទាំង​នេះ​លេច​ឡើង​ ​ត្រូវ​កោស​ឆ្អឹង​ដើម្បី​ធ្វើ​កោសល្យ​វិច័្ឆយ​បន្ថែម​ទៀត​ ដើម្បី​កំណត់​ថា​យើង​ពិត​ជា​មាន​ជំងឺ​មហារីក​ឆ្អឹង ​ឬ​អត់។

– ថត​ស្កេន​ឆ្អឹង៖ សារ​ធាតុ​វិទ្យុ​សកម្ម​ ត្រូវ​ចាក់​ចូល​​ក្នុង​សរសៃ​ឈាម​ ​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម បន្ទាប់​មក​ប្រមូល​ផ្តុំ​នៅ​ក្នុង​ឆ្អឹង និង​លេច​ឃើញ​ឡើង​តាម​រយៈ​ម៉ាស៊ីន​ស្កេន។ គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ ​ស្ថាន​ភាព​យើង​ដោយ​ធ្វើ​ការ​វាយ​តម្លៃ​តាម​​រយៈ​ការ​ស្កេន​នេះ។

– ស្កេន CT ឬ CAT៖ ជា​ការ​ថត យក​រូបភាព​ច្រើន​រួម​បញ្ចូល​គ្នា​ ពី​មុំ​ខុស​ៗ​គ្នា។ ស្កេន​រូប​ភាព CT អាច​ផ្តល់​នូវ​ព័ត៌​មាន​លម្អិត​ជាង​ការ​ថត កាំ​រស្មី​អ៊ិច ធម្មតា។

– ការ​ស្កេន MRI៖ តេស្ត​នេះ​ស្រដៀង​ទៅ​នឹង​ថត​កាំ​រស្មី​អ៊ិច​ ប៉ុន្តែ​ប្រើ​មេ​ដែក​​មាន​ថាមពល​ម៉ាញ៉េទិក​ភ្ជាប់​ទៅ​កុំព្យូទ័រ​ដើម្បី​ទទួល​រូបភាព។

– ស្កេន positron emission tomography (PET)៖ គេ​ចាក់ Radioactive Glucose (ជាតិ​ស្ករ​វិទ្យុ​សកម្ម) ចូល​ក្នុង​សរសៃ​ឈាម និង​ចាប់​រូបភាព​ដោយ​ម៉ាស៊ីន​ ដើម្បី​បាន​ព័ត៌​មាន​លម្អិត ឯ​រូបភាព​លេច​នៅ​ក្នុង​កុំព្យូទ័រ​ គឺ​នៅ​តំបន់​ដែល​សារធាតុនេះ​ទៅ​ដល់។

៨- ព្យាបាលដោយវិធីណា?

ជំងឺ​មហារីក​ឆ្អឹង​ត្រូវ​បាន​ព្យា​បាល​តាម​របៀប​ជា​ច្រើន ​មួយ​ចំនួន​​អាច​ព្យា​បាល​បញ្ចូល​គ្នា​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ។ ជម្រើស​វិធី​ព្យាបាល​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​ និង​សុខ​ភាព​យើង​ផ្ទាល់។

– វះ​កាត់៖ គ្រូពេទ្យ​នឹង​វះ​កាត់​យក​ដុំ​សាច់​ចេញ ដោយ​ប្រើ​បច្ចេក​ទេស​ពិសេស ព្យាបាល​បែប​នេះ​ត្រូវ​ការ​ពេល​វេលា​យូរ ​ដើម្បី​ឲ្យ​របួស​ធូរ​ស្បើយ។

– ព្យា​បាល​ដោយ​គីមី (Chemotherapy)៖ ប្រើ​ថ្នាំ​ប្រឆាំង​មហារីក អាច​សម្លាប់​កោសិកា​មហារីក​បាន។

– ព្យា​បាល​ដោយ​កាំ​រស្មី (Radiation therapy ឬ radiotherapy)៖ បច្ចេក​ទេស​ គឺ​ប្រើ​កាំរស្មី​អ៊ិច​កម្រិត​ខ្ពស់​ដើម្បី​សម្លាប់​កោសិកា​មហារីក។ វិធី​ព្យា​បាល​នេះ​អាច​ធ្វើ​រួម​ជា​មួយ​ ​ការ​វះ​កាត់​បាន តែ​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង បង្ក​ផល​វិបាក​មួយ​ចំនួន ​បន្ទាប់​ពីព្យា​បាលរួច។

– Cryosurgery៖ គេ​បង្កក​កោសិកា​មហារីក​ជាមួយ​សារធាតុ ​អាសូត​រាវ ធ្វើ​ឲ្យ​កោសិកា​ប្រក្រតី​ងាប់​ក្នុង​ពេល​​ណា​មួយ។ បច្ចេក​ទេស​នេះ​ជួន​កាល​អាច​ប្រើ​ជំនួស​ការ​វះ​កាត់​ធម្មតា​បាន។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ដឹង​ព័ត៌​មាន​ឲ្យ​បាន​ច្រើន៖ សិក្សា​អំ​ពី​ជំងឺ​មហារីក​ឆ្អឹង​ ដើម្បី​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ប្រឈម​មុខ​ជា​មួយជំងឺ។ អាច​មាន​ប្រភព​ព័ត៌​មាន​ច្រើន​ពាក់ព័ន្ធ​មហារីក​ឆ្អឹង និងគួរ​ទុក​ចិត្តបាន ​ដូច​ជា ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ផ្ទាល់ ស្វែងរកតាម​ប្រព័ន្ធ​អ៊ីនធឺណិត កា​សែត និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ផ្សេង​ៗ​ទៀត ឬ​អាច​សាក​សួរ​គ្រូពេទ្យ​ពីវិធី​ការ​ពារ​នៅ​តំបន់​យើង​កំពុង​រស់​នៅ។

– ត្រូវ​មាន​គំនិត​វិជ្ជមាន៖ បញ្ហា​ផ្លូវ​ចិត្ត​អាច​ប៉ះពាល់​​ខ្លាំង​លើ​លទ្ធ​ផល​​ការ​ព្យា​បាល។ ត្រូវ​រក្សា​អារម្មណ៍​ស្ងប់ និង​រីករាយ​តាម​វិធីសាស្ត្រ ​ដូច​ជា និយាយ​ជា​មួយ​សាច់ញាតិ មិត្ត​ភក្តិ​អាច​ទុក​ចិត្តបាន ត្រូវ​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ​ និង​មិត្ត​ភក្តិ លេង​ជាមួយ​សត្វ​ចិញ្ចឹម​ ឬ​អាន​សៀវភៅ​ជាដើម។ ត្រូវ​ជឿ​ជាក់​ថា​ស្ថាន​ភាព​ជំងឺ​យើង​ថា​វា​នឹង​ប្រសើរ​ឡើង ទោះ​ជា​មាន​ជំងឺ​មហារីក​ក៏​ត្រូវ​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 13, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

ប្រភព
អ្នកអាចចូលចិត្ត