General Anaesthetic (ការដាក់ថ្នាំសណ្ដំ)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/01/2020 . អាន 3 នាទី
Share now

ចំណេះដឹង​មូល​ដ្ឋាន

អ្វី​ទៅ​ជា​ការ​ដាក់​ថ្នាំ​សណ្ដំ?

ថ្នាំ​សណ្ដំ​ ឬ​គ្នាយើង​ខ្លះតែងហៅថា​ថ្នាំសន្លប់ ជា​ថ្នាំឬ​សារធាតុ​​ដែល​ធ្វើ​ឲ្យយើង​បាត់​ស្មារតី​ទាំង​ស្រុង​ឬ​ដោយផ្នែក។ ថ្នាំសណ្ដំ​​មាន​បី​ប្រភេទ​គឺ ថ្នាំ​ដាក់​ឲ្យសន្លប់ ថ្នាំ​ដាក់​ឲ្យស្ពឹក​តាមតំបន់​​ និង​ថ្នាំ​ស្ពឹក​ធម្មតា។ ពេល​ដាក់​ថ្នាំ​សណ្ដំ​​ អ្នក​ជំងឺ​នឹង​បាត់​បង់​ស្មារតី ​និង​ការ​ដឹង​ញ្ញាណ ហើយ​យើង​​នឹង​មិន​ដឹង​ពីការឈឺចាប់​ពេល​​វះ​កាត់​នោះ​ទេ។ ថ្នាំសណ្ដំ​​ធ្វើ​ការ​បង្អាក់​ការ​នាំ​ពត៌មាន​តាម​សរសៃ​ប្រសាទ ដែល​នេះ​មាន​ន័យ​ថា​ការ​ភ្ញោច​លើ​រាង្គ​កាយ​របស់​យើង​ និង​ខួរ​ក្បាល​​មិនបាន​ទទួល​នោះ​ទេ។ ថ្នាំ​សន្លប់​នេះ​អាចប្រើ​ក្នុង​ទម្រង់​​ជា​ថ្នាំ​ចាក់​ ឬ​ជា​ឧស្ម័នដោយ​គ្រូ​ពេទ្យជំនាញ​ខាង​​ថ្នាំ​សណ្តំ។

ហេតុ​អ្វី​បាន​ជា​ត្រូវ​ប្រើ​ថ្នាំ​សណ្តំ? 

សម្រាប់​ការ​វះ​កាត់​មួយ​ចំនួន​ ការ​ដាក់​ថ្នាំ​សណ្តំ​គឺ​ជា​ការ​ចាំ​បាច់​ដោយ​សារ​វា​មាន​សុវត្ថិ​ភាព​ជាង​ ឬជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ផាសុខភាពដែល​មិន​ដឹង​ថា​ខ្លួន​បាន​វះ​កាត់​យ៉ាង​ណា​ខ្លះ។ ជា​ពិសេសថ្នាំ​សណ្ដំជួយ​​ចំពោះ​ការ​វះ​កាត់​យូរ ​និង​ឈឺ​ចាប់​ខ្លាំង ដូចជា កាត់​ថង់​ទឹក​ប្រមាត់ វះ​ដេរ​ក្លន​លូន បូម​ខ្លាញ់​ពោះ ​ឬ​កាត់​ស្បូន​ជា​ដើម។

កត្តាប្រឈម

កត្តាប្រឈមនៃការដាក់ថ្នាំសណ្ដំ 

គ្នា​យើង​​ដែល​មាន​សុខភាព​ល្អ​មិន​សូវ​ជា​មាន​បញ្ហា​ជា​មួយ​ការ​ដាក់​ថ្នាំ​សណ្ដំ​នេះទេ។ ជា​ទូ​ទៅ​ ផល​លំបាកក្រោយ​ពេល​ដាក់​ថ្នាំសណ្ដំ​អាស្រ័យ​នឹង​ប្រភេទ​នៃ​ការ​វះ​កាត់ និង​សុខ​ភាព​ទូទៅ មិន​អាស្រ័យ​តែលើ​ការ​​ដាក់​ថ្នាំ​តែ​ឯងទេ​។

មាន​មនុស្ស​ប្រមាណ​ពី​១ឬ២​ក្នុង​ចំណោម​១០០០នាក់ អាច​នឹង​ភ្ញាក់​កំឡុង​ពេល​ដាក់​ថ្នាំសណ្ដំ​។ ជា​ធម្មតា​អ្នកជំងឺ​​នឹង​មិន​ដឹង​ពី​ការ​ឈឺ​ចាប់​ តែ​អាច​ដឹង​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។

ផល​រំខាន​ដែល​អាច​មាន​ដោយ​កម្រ​រួម​មាន៖

·      របួស​នៅ​កន្លែង​ចាក់​ថ្នាំ

·      ការ​បង្ករោគ

·      បញ្ហា​ក្នុង​ការ​ដក​ដង្ហើម

·      ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ​រយៈពេល​ខ្លី

·      ប្រតិកម្ម កើត​ហឺត

·      ដឹង​ពី​ការ​ឈឺ​ពេល​កំពុង​វះ​កាត់

·      របួស​មាត់ ធ្មេញ បបូរ​មាត់ឬអណ្តាត

·      របួស​លើ​ប្រអប់​សំឡេង

·      របួស​លើ​សួត

·      គាំង​បេះដូង

·      របួស​ដល់​ខួរ​ក្បាល

·      ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

·      ខ្សោយ​តម្រង​នោម

·      ខូចថ្លើម

·      ពិការអវៈយវៈខាងក្រោម​

·      ពិការ​ទាំងអវៈយវៈទាំងមូល

យើង​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​និង​ផល​លំបាកជាមុន នៅ​មុន​​ពេល​វះ​កាត់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌​មាន​លម្អិត។

ស្វែងយល់មុនពេល​វះកាត់

គួរត្រៀមខ្លួនបែបណា? 

ត្រូវ​ប្រាប់​គ្រូពេទ្យ​​ពី​ថ្នាំ​ដែល​យើងបាន​ប្នាពេលរើ​ថ្មីៗ​នេះ ការ​ប្រតិកម្ម​ឬ​អាលែកហ្ស៊ី​មុន​ពេល​វះកាត់​ និង​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ថ្នាំ​សណ្តំផង​ដែរ។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យអំពី​ការ​អត់​អាហារ​ និង​ទឹក​មុន​ពេល​វះ​កាត់។

យើង​នឹង​ទទួល​បាន​ការ​ណែ​នាំ​ពី​ការ​ញ៉ាំ​អាហារ​និង​ទឹក​មុន​ពេល​វះកាត់​។ ជាទូទៅ​យើង​នឹង​ត្រូវ​អត់​អាហារ ៦​ម៉ោង​មុន​ពេល​វះកាត់​ ហើយ​អាច​ញ៉ាំ​ទឹក​និង​អាហារ​បាន​វិញ​ពីរ​ ទៅ​បី​ម៉ោង​ក្រោយ​វះកាត់​។

មានអ្វីកើតឡើងពេលដាក់ថ្នាំសណ្ដំ​?

គ្រូ​ពេទ្យ​ជំនាញ​ខាង​ថ្នាំ​សណ្តំ​ជា​អ្នក​ដាក់​ថ្នាំ​ឲ្យ​យើង​​។ វា​អាច​ជា​ទម្រង់៖

·      ទឹក៖ ចាក់​ទៅ​ក្នុង​សរសៃ​វ៉ែន​

·      ឧស្ម័ន៖ ស្រូប​ចូល​តាម​ដង្ហើម​តាម​ម៉ាស។

គ្រូ​ពេទ្យ​ផ្នែកថ្នាំ​សណ្តំ​នឹង​នៅ​ជាមួយ​យើង​រហូត​ដល់​ការ​វះ​កាត់​ចប់។ គាត់​នឹង​ពិនិត្យ​​និង​តាម​ដាន​ការ​សណ្តំ​​។ ក្រោយ​ពេល​វះ​កាត់​ចប់​គ្រូ​ពេទ្យ​នឹង​បញ្ឈប់​ថ្នាំ​សណ្តំ​ហើយ​អ្នកជំងឺ​​នឹង​ដឹង​ខ្លួន​មក​វិញ។

វិធីថែទាំក្រោយ​វះកាត់​

មានអ្វីកើតឡើងក្រោយពីការដាក់ថ្នាំសណ្ដំ​?

ពេល​ដែល​យើង​ក្រោក​មក​វិញ យើងនឹ​ងមាន​អារម្មណ៍​ថា​វង្វេង​វង្វាន់ ឬ​គិត​អ្វី​មិន​ចេញ ហើយ​វា​អាច​ត្រូវ​ការ​ពេល​មួយ​ចំនួន​មុននឹង​បាត់​ទៅ​វិញ ប៉ុន្តែ​តែ​កុំ​បារម្ភ​អី​ គ្រូពេទ្យ​នឹង​​ជូន​យើង​​ទៅ​បន្ទប់​សម្រាក​វិញ​។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

    សម្រាលដោយវះកាត់ - សម្រាល​ដោយ​វះកាត់​ផ្ដល់​ផល​ពិបាក​ច្រើន​ជាង​សម្រាល​ដោយ​ធម្មជាតិ ហើយ​ម៉ាក់​ៗ​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ពេលពពោះ​លើក​ក្រោយ....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    សម្រាលកូន, ពពោះ 12/06/2020 . អាន 2 នាទី

    មូលហេតុ និងគុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ (វីដេអូ)

    ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    វីដេអូ, សម្រាលកូន 28/05/2020 . អាន 1 នាទី

    សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ)

    សម្រាលកូន-ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha
    វីដេអូ, សម្រាលកូន 05/05/2020 . អាន 1 នាទី

    Cosmetic Surgery (ការវះកាត់កែសម្ផស្ស)

    វះកាត់កែសម្ផស្ស - គឺ​ជា​ការ​វះ​កាត់​ណា​មួយ​ដើម្បី​កែ​ប្រែ​រូប​រាង​របស់​ស​យើងឲ្យ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ឡើង និងធ្វើ​ឲ្យ​ម្ចាស់ខ្លួន​កាន់​តែ​មាន​ភាព​ជឿជាក់

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង
    វះកាត់ A-Z, ជំងឺ 27/02/2020 . អាន 8 នាទី

    អត្ថបទគួរអាន

    សម្រាលដោយវះ

    ម៉ាក់ៗចង់សម្រាលកូនតាមវិធីវះកាត់ សាកគិតពី ៦ ចំណុចនេះឡើងវិញសិន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 28/10/2020 . អាន 2 នាទី
    សម្រាលកូន

    សម្រាលកូនតាមធម្មជាតិ និងវះកាត់ មួយណាល្អជាង?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 07/09/2020 . អាន 2 នាទី
    មេជីវិត

    Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chorn Sophearom
    ចេញផ្សាយថ្ងៃទី 04/09/2020 . អាន 3 នាទី
    ថ្នាំស្ពឹក

    ចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 03/09/2020 . អាន 2 នាទី